ការងារនៅក្នុងពិភពលោកនាយុគសម័យនេះកំពុងមានការប្រែប្រួលឥតឈប់ឈរ ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងធំធេញដល់ការចូលនិវត្តន៍របស់យើង។ បច្ចេកវិទ្យា និងបទដ្ឋានសង្គមកំពុងមានការប្រែប្រួលបានធ្វើឱ្យបរិយាកាសការងារមានភាពបត់បែនច្រើន។ នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើនសុទ្ធតែអាចសប្បាយរីករាយជាមួយនឹងការឈប់សម្រាកប្រចាំឆ្នាំ ធ្វើការងារពីចម្ងាយ ឬថែមទាំងអាចផ្លាស់ប្ដូរការងារនៅក្នុងវ័យកណ្ដាលផងដែរ។ ខណៈដែលសុបិនចង់ចូលនិវត្តន៍នៅវ័យក្មេងនៅតែជាគោលដៅដ៏ធំធេងសម្រាប់មនុស្សជាច្រើន មនុស្សជាច្រើនផ្សេងទៀតបានរៀបចំគម្រោងបន្តធ្វើការងារហួសអាយុចូលនិវត្តន៍ទៅទៀត។ ពេលនេះលែងមានគម្រោងចូលនិវត្តន៍
“ធម្មតា” ទៀតហើយ។
ការចូលនិវត្តន៍ពាក់កណ្ដាល គឺកំពុងតែមាននិន្នាការកើនឡើងខ្ពស់ដោយសារតែបុគ្គលិកយល់ឃើញថា ពួកគេនៅតែពេញចិត្តក្នុងការធ្វើការងារ ប៉ុន្តែនៅតែចង់មានពេលវេលាកម្សាន្ត និងពេលវេលាចំណាយជាមួយនឹងគ្រួសារច្រើនជាងមុន។
ទោះជាយ៉ាងណាក៏ដោយ នៅពេលលោកអ្នកប្រមើលមើលអំពីការចូលនិវត្តន៍របស់ខ្លួន លោកអ្នកនឹងយល់ឃើញថាដល់ពេលនោះ លោកអ្នកនឹងត្រូវការប្រភពចំណូលមួយទៀតដើម្បីបំពេញបន្ថែមឱ្យប្រាក់បៀវត្សរ៍ដែលមានចំនួនតិចជាងមុនរបស់លោកអ្នក។ មូលហេតុនេះហើយ ទើបពេលនោះត្រូវមានការសន្សំប្រាក់សោធននិវត្តន៍។ ទោះបីជាលោកអ្នកចាប់ផ្ដើមសន្សំប្រាក់នៅក្នុងរយៈពេលខ្លីក៏ដោយ ក៏គោលការណ៍នៃការសន្សំប្រាក់ដូចគ្នានេះក៏មានប្រសិទ្ធភាពដែរ។ ការចាប់ផ្ដើមសន្សំប្រាក់កាន់តែលឿន ការសម្រេចគោលដៅរបស់លោកអ្នកក៏កាន់តែមានភាពងាយស្រួល ហើយ
សំបុកទ្រព្យរបស់លោកអ្នកក៏កាន់តែធំទៅតាមនោះផងដែរ។
ដោយសារតែការចូលនិវត្តន៍មានការប្រែប្រួលឥតឈប់ឈរ លោកអ្នកប្រហែលជាមិនប្រាកដនៅក្នុងចិត្តអំពីពេលវេលាចូលនិវត្តន៍ជាក់លាក់របស់ខ្លួនឡើយ។ ដូច្នេះហើយ សូមប្រាកដថាអ្នកជ្រើសរើសគម្រោងចូលនិវត្តន៍ដែលមានភាពបត់បែនទៅតាមអាយុចូលនិវត្តន៍របស់លោកអ្នក។ មិនថាលោកអ្នកសម្រេចចិត្តចូលនិវត្តន៍នៅវ័យ 55, 60, 65 ឬ 70 ឆ្នាំក៏ដោយ លោកអ្នកនៅតែអាចសម្រេចចិត្តបានជានិច្ច។
ដើម្បីជួយលោកអ្នកធ្វើការគណនាអំពីចំនួនទឹកប្រាក់ដែលលោកអ្នកគួរតែចាប់ផ្ដើមសន្សំនៅថ្ងៃនេះ បុគ្គលិករៀបចំគម្រោងចូលនិវត្តន៍គឺជាកន្លែងចាប់ផ្ដើមដ៏ល្អ។
Learn more about planning for retirement:
ជាមួយគម្រោងរបស់ មេនូឡាយហ្វ៍ ទទួលបានការការពារ និងសន្សំក្នុងគម្រោងតែមួយ
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?