ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។
បេសកកម្មរបស់យើងគឺបង្កភាពងាយស្រួលក្នុងការយល់ដឹងពីសេវាកម្មធានារ៉ាប់រង និងហិរញ្ញវត្ថុដើម្បីជួយអតិថិជនរបស់យើងក្នុងការសម្រេចចិត្តឲ្យបានកាន់តែប្រសើរនៅក្នុងជីវិតរបស់ពួកគាត់។
យើងបានសង្ខេបបេសកកម្មនេះឲ្យសាមញ្ញបំផុតទៅជា ការសម្រេចចិត្តកាន់តែងាយស្រួល ជីវិតកាន់តែប្រសើរ។ វាហាក់ដូចជាប្រយោគដ៏សាមញ្ញមួយ ប៉ុន្តែវាជាបេសកកម្មដ៏មុតមាំមួយ។
គុណតម្លៃ គឺជាគោលការណ៍ដែលឆ្លុះបញ្ចាំងពីវិធីដែលយើងធ្វើប្រតិបត្តិការអាជីវកម្មនិងជួយយើងកំណត់នូវវិធីក្នុងការបំពេញការងាររួមគ្នា។ គុណតម្លៃទាំងនេះកំណត់នូវសកម្មភាពរបស់យើង និងរបៀបដែលយើងធ្វើការប្រាស្រ័យទាក់ទងគ្នា និងជាមួយអតិថិជនរបស់យើង។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945ฯ
សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com។