បញ្ចូលបន្ថែមបន្ទប់ពិគ្រោះព្យាបាលជំងឺក្នុងអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស

អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស ជាអត្ថប្រយោជន៍បន្ថែមដែលផ្តល់ជំនួយជាទឹកប្រាក់ដល់អ្នកត្រូវបានធានារ៉ាប់រងសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ (អ្នកជំងឺក្នុងមន្ទីរពេទ្យ)។ ដើម្បីធ្វើអោយការធានារបស់ មេនូឡាយហ្វ៍ មេឌីខាស កាន់តែប្រសើរឡើង និងផ្ដល់នូវការទទួលបានបន្ថែមជូនដល់អតិថិជន ក្រុមហ៊ុនបានចាត់បញ្ចូលបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងអស់នៅក្នុងប្រទេសកម្ពុជាចូលក្នុងអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស។ ការផ្ដល់ជូនចំពោះការចាត់បញ្ចូលនេះនឹងមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ សម្រាប់រាល់អតិថិជនទាំងអស់ដែលមានអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស ឬ មេនូឡាយហ្វ៍ បរិបូរណ៍ទាំងអស់។
ខ និង លក្ខខណ្ឌ
- រយៈពេលអតិបរមាសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺនីមួយៗគឺ ត្រូវបានកំណត់ត្រឹម ៤៨ ម៉ោង ឬ ២ ថ្ងៃ។
- ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ត្រូវតែកើតឡើងនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទាំងស្រុង ហើយការសម្រាកព្យាបាលត្រូវធ្វើឡើងក្នុងរយៈពេលម្ភៃបួន (២៤) ម៉ោងបន្ទាប់ពីការចាប់ផ្តើមនៃលក្ខខណ្ឌជំងឺ ឬរបួស។
- ការទូទាត់សំណងសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺនឹងស្ថិតក្រោមការកំណត់ដូចខាងក្រោម៖
- រយៈពេលអតិបរមាសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ គឺមានរយៈពេល ៤ ថ្ងៃក្នុងមួយខែ (៣០ ថ្ងៃ) សម្រាប់ស្ថានភាពជំងឺដូចគ្នា ជាមួយនឹងចន្លោះពេលយ៉ាងហោចណាស់ ៥ ថ្ងៃរវាងការសម្រាកព្យាបាលនីមួយៗ។
- រយៈពេលអតិបរមាសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ គឺមានរយៈពេល ៦ ថ្ងៃក្នុងមួយខែ (៣០ ថ្ងៃ) ឬ ២០ ថ្ងៃក្នុងមួយឆ្នាំ ឬ ៩០ ថ្ងៃក្នុងមួយជីវិតកាលនៃបណ្ណសន្យារ៉ាប់រង។
- ទឹកប្រាក់ជំនួយប្រចាំថ្ងៃសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ គឺមានចំនួនមិនលើសពី ៥០ ដុល្លារអាមេរិក។
- មិនមានការផ្ដល់ជូននូវអត្ថប្រយោជន៍ប្រចាំថ្ងៃចំពោះការសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម (ICU) ឡើយ។
- ការចាប់ផ្តើមនៃលក្ខខណ្ឌជំងឺ ឬរបួសត្រូវតែកើតឡើងបន្ទាប់ពីរយៈពេលមិនធានាត្រូវបានបញ្ចប់។
អត្ថប្រយោជន៍ |
មន្ទីរពេទ្យ |
បន្ទប់ពិគ្រោះព្យាបាលជំងឺ |
---|---|---|
ការការពារ | ការសម្រាកព្យាបាលដោយសារជំងឺ ឬ គ្រោះថ្នាក់ | |
អត្ថប្រយោជន៍ប្រចាំថ្ងៃ | ការការពាររហូតដល់ ២០០ ដុល្លារក្នុងមួយថ្ងៃ | ការការពាររហូតដល់ ៥០ដុល្លារក្នុងមួយថ្ងៃ |
អត្ថប្រយោជន៍ ICU | បន្ថែម ១០០% នៃទឹកប្រាក់ធានារ៉ាប់រង | មិនត្រូវបានអនុវត្ត |
ការស្នាក់នៅអតិបរមា | ២០ ថ្ងៃ ឬ ចំនួនថ្ងៃផ្អែកតាមភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ មួយណាខ្លីជាង | ២ ថ្ងៃ |
រយៈពេលមិនធានា | ដោយសារជំងឺ៖ ៤៥ ថ្ងៃបន្ទាប់ពីការទិញធានារ៉ាប់រង ដោយសារគ្រោះថ្នាក់ចៃដន្យ៖ មិនត្រូវបានអនុវត្ត |
|
រយៈពេលកំណត់ប្រចាំខែ | មិនត្រូវបានអនុវត្ត | ៦ ថ្ងៃ |
រយៈពេលកំណត់ប្រចាំឆ្នាំ | ៩០ ថ្ងៃ | ២០ ថ្ងៃ |
រយៈពេលកំណត់ប្រចាំបណ្ណសន្យារ៉ាប់រង | ៩០០ ថ្ងៃ | ៩០ ថ្ងៃ |
កំណត់សម្គាល់៖
- ការទូទាត់សំណងត្រូវបានដកចេញពីដែនកំណត់ទូទៅ និងលក្ខខណ្ឌនៃការទូទាត់សំណងរបស់បន្ទប់ពិគ្រោះព្យាបាលជំងឺដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង។
- រាល់ការទូទាត់សំណងសម្រាប់បន្ទប់ពិគ្រោះព្យាបាលជំងឺ នឹងត្រូវអនុវត្តដូចលក្ខខណ្ឌផ្សេងៗដែលមានចែងនៅក្នុងបណ្ណសន្យារ៉ាប់រងនៃ Manulife MediCash ឬ Manulife បរិបូណ៍។ លក្ខខណ្ឌទាំងនោះរួមមានតែមិនកំណត់ចំពោះ ការបន្តសុពលភាពធានារ៉ាប់រង ការទូទាត់សំណង ឬការបដិសេធជាដើម។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ លុបចោល ឬកែប្រែលក្ខខណ្ឌនានានៃការផ្ដល់ជូនចំពោះការចាត់បញ្ចូលនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រង ឬមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នកផ្ទាល់ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឬ បំពេញព័ត៌មានរបស់លោកអ្នកខាងក្រោមនេះ។
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?
ជ្រើសរើសចម្លើយ
ទេ
បាទ / ចាស
ជ្រើសរើសចម្លើយ