ជីវិតជាឪពុកម្តាយគេ គឺជាបទពិសោធន៍មួយដែលមិនអាចពណ៍នាបាន។ វិនាទីដែលយើង ដើរចូល ក្នុងបន្ទប់សម្រាល ឬពេលបីត្រកង កូនជាលើកដំបូង ជាពេលវេលា ដែលយើង ឈានចូលទំព័រជីវិតថ្មីក្នុងនាមជាឳពុក ឬម្តាយគេ។ ក្នុងដំណើរជីវិត ជាឪពុកម្តាយ យើងដឹងថា យើងនឹងផ្លាស់ប្តូរ ផ្នែកជាច្រើននៃជីវិតរបស់យើង ដើម្បីបំពេញតួនាទី និងបំពេញតម្រូវការជាច្រើនដែលកូនៗ ត្រូវការចាំបាច់ ដើម្បីលូតលាស់ និងអភិវឌ្ឍខ្លួន។ ឳពុកម្តាយគ្រប់រូបមានគោលដៅរួមមួយគឺចង់ឲ្យកូនៗបានល្អ និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅនោះ។ តើអ្នកនឹងវិនិយោគលើអ្វី សម្រាប់អនាគតកូនលោកអ្នក?
ទោះបីចម្លើយរបស់អ្នក គឺការសន្សំលុយទុកឲ្យកូន ការយកចិត្តទុកដាក់លើសុខភាព របស់គាត់ ការវិនិយោគលើអចលនទ្រព្យ ឬគម្រោងធានារ៉ាប់រង ការរៀបចំការអប់រំ ពិតជាកត្តាដ៏ចាំបាច់មិនអាចខ្វះបាន។ ការធានាឲ្យបានថា កូនៗទទួលបានការអប់រំគឺជាមធ្យោបាយដ៏មាននិរន្តភាពមួយដើម្បីកសាងអនាគតរបស់ពួកគេ ហើយជាអ្វីដែលឳពុកម្តាយគ្រប់រូបបានលះបង់ ដើម្បីសម្រេចឲ្យខានតែបាន។
ការបង្កើតគណនីសន្សំ សម្រាប់ទ្រទ្រង់ការសិក្សារបស់កូន គឺជាវិធីដែលឳពុកម្តាយជាច្រើនតែងតែធ្វើ ដើម្បីរៀបចំឲ្យកូន អាចទៅរៀនសាលាល្អ និងបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាបាន។ ដើម្បីសន្សំបាន ឳពុកម្តាយត្រូវប្រាកដថាពួកគាត់មានប្រភពចំណូលដែលនឹងនរមួយ។ យើងគួរណាស់តែរីករាយ ជាមួយពេលវេលា ក្នុងពេលបច្ចុប្បន្ន ជាមួយកូនៗ ប៉ុន្តែបែរជាត្រូវមានរឿងជាច្រើនត្រូវខ្វាយ ខ្វល់ និងគិតគូរ ជាពិសេសរឿង សុវត្ថិភាពការងារ និងប្រភពចំណូលទៅវិញ។
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?