កម្មវិធីពិសេសសម្រាប់អតិថិជនឆ្នាំទី 2 ទាំងអស់!

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមផ្ដល់ជូននូវកម្មវិធីពិសេសសម្រាប់អតិថិជនឆ្នាំទី ២ ទាំងអស់ដែលបង់បុព្វលាភរ៉ាប់រងបន្តក្នុងអំឡុងយុទ្ធនាការ ចាប់ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥។ រាល់អតិថិជនដែលបានបង់បុព្វលាភរ៉ាប់រងបន្តប្រចំាឆ្នាំ/ប្រចាំឆមាស ក្នងអំឡុងពេលផ្តល់ជូនពិសេសនេះ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ (បណ្ណសន្យារ៉ាប់រងមួយ ស្មើនឹងសន្លឹកឆ្នោតមួយសន្លឹក) ដែលរង្វាន់ធំៗរួមមាន៖
- ទូរសព្ទដៃ Iphone 16 Pro Max ១ រង្វាន់
- ទូរទស្សន៍ Samsung 43 Inch Smart TV ៤ រង្វាន់
- កង្ហារ Hatari Stand Fan 16 Inch ១០ រង្វាន់
- សៀវភៅកត់ត្រា ២០ រង្វាន់ កាបូបស្ពាយកូនក្មេង ៣០ រង្វាន់
- កូនជ្រូកសន្សំលុយ ៣៥ រង្វាន់
អតិថិជនដែលជាម្ចាស់សំណាងនឹងត្រូវបានចូលរួមចាប់រង្វាន់តាមរយៈការចាប់ឆ្នោតបន្ទាប់ពីកម្មវិធីពិសេសនេះបានបញ្ជប់។
យើងខ្ញុំសូមលើកទឹកចិត្តឲ្យមិត្តរួមការងារទំាងអស់ ចែកចាយព័ត៌មានដ៏ល្អនេះដល់អតិថិជនរបស់យើងទាំងអស់ ឲ្យពួកគាត់បានចូលរួមបង់បុព្វលាភរ៉ាប់រងបន្តរបស់គាត់ ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់។
សូមអាន ខ និងលក្ខណ្ឌឲ្យបានច្បាស់ ដើម្បីយល់អំពីលក្ខណ្ឌចូលរួម
សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗ សូមទាក់ទងទៅកាន់ភ្នាក់ងារធានារ៉ាប់រង ឬ ទំនាក់ទំនងមកផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈលេខ 1800-211-211 ។ សូមអរគុណ!
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមថ្លែងអំណរគុណដល់អតិថិជនគ្រប់រូបសារជាថ្មីម្ដងទៀត ដែលបានផ្ដល់សេខក្ដីទុកចិត្តមកលើក្រុមហ៊ុនក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជិវិត ដែលមានបទពិសោធន៍ជាង ១៥០ ឆ្នាំនៅលើពិភពលោក និងជាក្រុមហ៊ុនលំដាប់អន្តរជាតិទីមួយនៅប្រទេសកម្ពុជា យើងនៅតែបន្តបេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដែលរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ ក្រុមគ្រួសារកម្ពុជា។ សូមអរគុណ!
ខ និង លក្ខខណ្ឌ
- កម្មវិធីផ្ដល់ជូនពិសេសនេះធ្វើឡើងសម្រាប់អតិថិជនឆ្នាំទី២ដែលបានបង់បន្តបណ្ណសន្យារ៉ាប់រងក្នុងអំឡុងយុទ្ធនាការនេះ
- អតិថិជនត្រូវបំពេញព័ត៌មានឲ្យបានគ្រប់គ្រាន់នៅពេលធ្វើប្រតិបត្តិការបង់បុព្វលាភធានារ៉ាប់រងបន្ត ដោយអនុវត្តតាមគោលការណ៍នៃការបង់ប្រាក់អោយបានត្រឹមត្រូវ។
- សម្រាប់ប្រតិបត្តិការបង់ប្រាក់ទាំងឡាយណាដែលមិនមានព័ត៌មានគ្រប់គ្រាន់ដូចជា ការកំណត់ចំណាំលេខបណ្ណសន្យារ៉ាប់រង នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការចាប់រង្វាន់ឡើយ។
- ការចាប់រង្វាន់នឹងធ្វើឡើងតាមរយៈការចាប់ឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចដោយស្វ័យប្រវត្តិ។
- បណ្ណសន្យារ៉ាប់រងមួយ ស្មើនឹងសន្លឹកឆ្នោតមួយសន្លឹក។
- ការចាប់រង្វាន់នឹងធ្វើឡើងក្រោយកម្មវិធីផ្តល់ជូនពិសេសនេះត្រូវបានបញ្ចប់
- ក្រុមការងារ មេនូឡាយហ្វ៍ នឹងធ្វើការទាក់ទងទៅកាន់អតិថិជនដែលឈ្នះរង្វាន់តាមរយៈទូរស័ព្ទ។
- ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសិទ្ធិក្នុងការផ្លាស់ប្តូរ លុបចោល ឬកែប្រែលក្ខខណ្ឌណាមួយ ដើម្បីបំពេញភាពត្រឹមត្រូវឬ សម្របតាមកាលៈទេសៈផ្សេងៗដោយមិនមានការផ្តល់ដំណឹងជាមុនឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រង ឬមន្រ្តីជំនាញប្រឹក្សាធានារ៉ាប់រងរបស់លោកអ្នកផ្ទាល់ដើម្បីទទួលបានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ឬ បំពេញព័ត៌មានរបស់លោកអ្នកខាងក្រោមនេះ។
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?