កាលនៅជានិស្សិត យើងខ្វាយខ្វល់ពីពិន្ទុរបស់យើង។ ពេលរៀនចប់ យើងខ្វល់ខ្វាយពីការងារ ថាតើយើងអាចមានការងារ ឬការងារល្អ ដែលអាចជួយផ្គត់ផ្គង់គ្រួសារយើងឬទេ។ មនុស្សគ្រប់រូបមិនអាចគេចផុតពីកង្វល់នៅក្នុងជីវិតទេហើយយើងនឹងជួបនូវកង្វល់ផ្សេងៗគ្នាពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ទំព័រថ្មីនៃជីវិតរបស់យើងតែងតែទាមទារឲ្យយើងវិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។ អាពាហ៍ពិពាហ៍ អាចឲ្យអ្នកបានរស់នៅជាមួយដៃគូជីវិតដែលយើងស្រលាញ់បំផុតបាន ប៉ុន្តែវាទាមទារឲ្យយើងប្តូរផ្នត់គំនិត ពីការគិតតែពីខ្លួនឯង ឲ្យចេះគិតគូអំពីដៃគូ និងគ្រួសារ និងជ្រុងផ្សេងៗនៃជីវិតដូចជា ហិរញ្ញវត្ថុគ្រួសារ ភាពនឹងនរនៃការងារ ឬអាជីវកម្ម និងកម្ចីទិញផ្ទះជាដើម។ កើតជាមនុស្ស យើងត្រូវរក្សាភាពវិជ្ជមាន ក្នុងជីវិតជានិច្ច នោះទើបជីវិតរបស់យើងនឹងទទួលបានសំណាងល្អៗ ជាបន្តបន្ទាប់ ហើយថ្ងៃណាមួយ យើងនឹងត្រូវចាប់ផ្តើមគ្រួសារ ដ៏តូចមួយបាននឹងគេ។ វិនាទីដំបូង ដែលយើងក្លាយជាឪពុកម្តាយ ហើយបានជួបមុខកូនជាលើកដំបូង គឺជាពេលវេលា ដែលមិនអាចកាត់ថ្លៃបាន។ យើងស្ទើរតែមិនជឿថា ទារក អីក៏តូច និងគួរឲ្យស្រលាញ់យ៉ាងនេះ។ ការមានបុត្រ គឺជាពរជ័យដែលយើងទទួលបាន តែវាក៏ទាមទារឲ្យយើងមានទំនួលខុសត្រូវធំជាងមុនដែរ។ ការខិតខំតស៊ូ និងការលះបងដ៏ធំធេងរបស់យើង រៀងរាល់ថ្ងៃ គឺដើម្បីកសាងអនាគតដ៏ប្រសើរ មួយសម្រាប់គ្រួសារ និងកូនៗរបស់យើងតែប៉ុណ្ណោះ។
ជីវិតរបស់យើងម្នាក់ៗ សុទ្ធតែពោរពេញទៅដោយពេលវេលាដែលស្រស់បំព្រង ហើយថ្ងៃណាក៏មានរឿងល្អៗកើតឡើងដែរ។ ថ្ងៃនេះក៏ជាថ្ងៃល្អដែរ ហើយយើងគួរតែរីករាយ និងឲ្យតម្លៃពេលវេលាល្អៗ ដែលយើងមាន ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់យើង ហើយខិតខំធ្វើយ៉ាងណាឲ្យថ្ងៃស្អែក និងអនាគត ល្អប្រសើរ ឬកាន់តែប្រសើរជាងថ្ងៃនេះ។
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?