រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

គន្លឹះសំខាន់ៗឈានដល់ថ្ងៃប្រកួត

គន្លឹះល្អៗមួយចំនួនសម្រាប់ការហ្វឹកហាត់

  • ត្រូវប្រាកដថាអ្នកបានពត់ដៃ ពត់ជើង កម្ដៅសាច់ដុំមុន និងក្រោយពេលហាត់ប្រាណ។ បើមិនធ្វើបែបនេះទេ អ្នកនឹងប្រឈមនឹងហានិភ័យនៃការរងរបួស ឬគ្រិចថ្លោះផ្សេងៗនៅថ្ងៃរត់ប្រណាំង។
  • ពេលរត់អស់រយៈពេលវែងហើយ ត្រូវចេះកាត់បន្ថយការរត់មកជារត់តិចៗ និងខ្លីៗវិញ។ រក្សាល្បឿននៃការរត់មួយណា ដែលអ្នកដឹងថាអ្នកអាចគ្រប់គ្រងបានក្នុងអំឡុងពេលការរត់រយៈពេលវែង។ នេះគឺជាវិធីល្អបំផុតដើម្បីជៀសវាងនូវការឆាប់អស់កម្លាំង។
  • កែតម្រូវកាលវិភាគរបស់អ្នក បើសិនជាចាំបាច់។ ប្រសិនបើអ្នករវល់មួយថ្ងៃ កំណត់កាលវិភាគថ្មី ដោយលើកការហ្វឹកហាត់ទៅសប្តាហ៍ក្រោយមួយទៀត តែព្យាយាមធ្វើយ៉ាងណា កុំរំលងវគ្គហ្វឹកហាត់ញឹកញាប់ពេក។ 

គន្លឹះល្អៗមួយចំនួនសម្រាប់ថ្ងៃរត់ប្រណាំង

  • ប្រកាន់ខ្ជាប់នូវចំណេះដឹងនានាដែលអ្នកធ្លាប់មាននៅថ្ងៃប្រកួត កុំព្យាយាមសាកល្បងនូវអ្វីដែលថ្មី និងមិនធ្លាប់ដឹងពីមុន។
  • អាហារដែលអ្នកបរិភោគក៏សំខាន់ដែរនៅថ្ងៃប្រកួត។
  • មុនពេលចូលគេង ត្រូវប្រមូលវត្ថុចាំបាច់ផ្សេងៗដែលអ្នកនឹងត្រូវការទុកមួយឡែក
  • ត្រូវប្រាកដថាឧបករណ៍អេឡិចត្រូនិចផ្សេងៗដែលអ្នកនឹងត្រូវការក្នុងថ្ងៃប្រកួត ត្រូវបានសាកថ្មឲ្យពេញនៅយប់មុនពេលការប្រណាំង
  • ញ៉ាំអាហារពេលព្រឹកស្រាលៗ ប្រហែលបីម៉ោងមុនការប្រណាំង។

គុណតម្លៃនៃការសម្រាកនិងការស្តារកម្លាំងឡើងវិញ

ការសម្រាករយៈពេលយូរ និងការស្តារកម្លាំងឡើងមកវិញ ផ្តល់ឱកាសឱ្យការហ្វឹកហាត់ ក៏ដូចជាការប្រឹងប្រែងទាំងប៉ុន្មានរបស់អ្នក ទទួលបានលទ្ធផលវិជ្ជមានដល់រាងកាយរបស់អ្នក។ ប្រសិនបើអ្នកមិនសម្រាកបន្ទាប់ពីហ្វឹកហាត់ហើយនោះទេ នោះរាងកាយរបស់អ្នកនឹងមិនមានឱកាសបានបង្កើនសាច់ដុំ និងមានកម្លាំងរឹងមាំមកវិញដែរ។ ពេលដែលរាងកាយសម្រាក វាជួយសាងសង់ និងជួសជុលសាច់ដុំរបស់អ្នកដែលខូចខាតក្នុងអំឡុងពេលហ្វឹកហាត់មកវិញ។

វិធីល្អៗមួយចំនួនដើម្បីជួយឲ្យសាច់ដុំរបស់អ្នកមានភាពប្រសើររួមមាន:

  • ប្រើ roller foam នៅលើសរសៃកែង/សាច់ដុំជើងខាងមុខ/ត្រកៀក/សាច់ដុំជើងខាងក្រោយ/កំភួនជើង
  • ប្រើលំហាត់ប្រាណផ្សេងៗដូចជា អង្គុយចុះហើយពត់ចង្កេះតិចៗ និងការពត់ដៃ ពត់ជើងផ្សេងៗទៀតដូចជា hamstring toe touch stretches, quadricep couch stretches, foot on wall calf stretches,
  • ប្រើប្រាស់ឧបករណ៍ម៉ាស្សាផ្សេងៗ ដើម្បីបន្ធូរភាពតានតឹងនៅក្នុងសាច់ដុំរបស់អ្នក។
ដើម្បីទទួលបានគន្លឹះបន្ថែមអំពី សុខភាព សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?