មកដល់ត្រឹមនេះ អ្នកប្រហែលជាដឹងហើយថា ការហាត់ប្រាណមានអត្ថប្រយោជន៍លើសពីការបង្កើន សុខភាពផ្លូវកាយ និងការបង្កើន សុខភាពផ្លូវចិត្តរបស់អ្នកទៅទៀត។ ការហាត់ប្រាណ បញ្ចេញ អរម៉ូនអង់ដ្រូភីន ជាតិដូប៉ាមីន និងជាតិសេរ៉ូតូនីន ដែលជួយកាត់បន្ថយការថប់អារម្មណ៍ និងការតានតឹងទាំងអស់ ហើយជួយបង្កើន ការផ្តោត ការចងចាំ និងការយកចិត្តទុកដាក់របស់អ្នក។ ប្រសិនបើអត្ថប្រយោជន៍ទាំងនេះមិនទាន់គ្រប់គ្រាន់ ការហាត់ប្រាណក៏ ជួយធ្វើឱ្យការគេងរបស់អ្នកប្រសើរឡើង និងបង្កើនថាមពលរបស់អ្នកផងដែរ ហើយវាក៏ជួយ ពង្រឹងការតភ្ជាប់ខួរក្បាលដែលមានស្រាប់ផងដែរ។
ម៉្យាងទៀត អ្នកក៏ដឹងដែរថា វាជាការពិបាកយ៉ាងណា ដើម្បីក្រោកពីគេងហើយទៅកន្លែងហាត់ប្រាណ ឬទៅរត់។ វាជាការងាយស្រួលក្នុងការជំរុញខ្លួនឯងឱ្យទៅកន្លែងហាត់ប្រាណ នៅពេលដែលអ្នកមានអារម្មណ៍ល្អស្រាប់ ប៉ុន្តែពេលខ្លះយើងមិនមានកម្លាំង ក្នុងការជំរុញខ្លួនឯងឱ្យរត់ ១០ គីឡូម៉ែត្រ ធ្វើលំហាត់ប្រាណបន្តគ្នា ឬជំរុញឱ្យខ្លួនឯងឱ្យធាក់កង់បាននោះទេ។
ប៉ុន្តែទោះបីជាយើងដឹងអំពីរបៀបនៃការហាត់ប្រាណជួយឱ្យយើងមានអារម្មណ៍ល្អច្រើនក៏ដោយ ក៏ពិតជាមានពេលល្ងាចជាច្រើន ដែលធ្វើឱ្យអ្នកផ្ដេកខ្លួនសម្រាកនៅលើគ្រែដើម្បីមើល Netflix ជំនួសឱ្យការទៅហាត់ប្រាណទៅវិញ។ ករណីនេះតែងតែកើតឡើង នៅពេលអ្នកមានភាពតានតឹង ឬអារម្មណ៍មិនល្អ។
ដូច្នេះសម្រាប់ពេលវេលាទាំងអស់ ដែលអ្នកមានអារម្មណ៍មិនល្អ មិនថាអ្នកមានការថប់អារម្មណ៍ ខឹង អស់កម្លាំង ឬក្រៀមក្រំ លំហាត់ប្រាណអាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងម្ដងទៀត។ នេះជាការណែនាំមានប្រយោជន៍មួយ ដែលមានលំហាត់ប្រាណសាកសមសម្រាប់ជួយអ្នកក្នុងការហាត់ប្រាណជារៀងរាល់ថ្ងៃ មិនថាអ្នកមានអារម្មណ៍យ៉ាងណានោះទេ។
កំពុងស្វែងរកការជំរុញទឹកចិត្តបន្ថែម ដើម្បីរក្សារូបរាងឱ្យនៅតែស្អាតមែនទេ? សូមពិនិត្យមើល MANULIFEMOVE ដើម្បីសន្សំប្រាក់ និងទទួលបានរង្វាន់ ដោយគ្រាន់តែរស់នៅឱ្យជីវិតមានសុខភាពកាន់តែប្រសើរប៉ុណ្ណោះ។
ដើម្បីទទួលបានគន្លឹះបន្ថែមអំពី សុខភាព សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។