រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ការហាត់ប្រាណដែលល្អសម្រាប់អ្នក និងទឹកប្រាក់របស់អ្នក   

សមាជិកភាពនៃកន្លែងហាត់ប្រាណ ​ថ្នាក់សិក្សាអំពីលំហាត់ប្រាណដែលពេញនិយម និងសម្លៀកបំពាក់ហាត់ប្រាណដ៏ទាន់សម័យអាចមានតម្លៃខ្ពស់។ ការធ្វើលំហាត់ប្រាណជារឿងសំខាន់សម្រាប់សុខភាព និងសុខុមាលភាពទាំងមូលរបស់អ្នក ប៉ុន្តែតើអ្នកត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីរក្សារូបរាងឱ្យនៅតែស្អាត? នេះជាគន្លឹះមួយចំនួនអំពីអ្វីដែលអ្នកត្រូវសន្សំ និងអ្វីដែលអ្នកត្រូវចំណាយ។

នេះជាវិធីមួយចំនួនដែលអ្នកអាចសន្សំបាន៖ 

  • សមាជិកភាពនៃកន្លែងហាត់ប្រាណ - ប្រសិនបើអ្នកមិនទៅកន្លែងហាត់ប្រាណញឺកញាប់ទេ ជាការពិតសមាជិកភាពប្រចាំឆ្នាំអាចមានតម្លៃថ្លៃ។ សូមពិចារណាចំពោះការស្វែងរកមជ្ឈមណ្ឌលហាត់ប្រាណដែលមានលក្ខខណ្ឌសមាជិករយៈពេលខ្លី។ 

  • សម្លៀកបំពាក់ហាត់ប្រាណ - ការស្លៀកសម្លៀក បំពាក់ហាត់ប្រាណដែលមានតម្លៃថ្លៃនឹងមិនជួយអ្នកឱ្យមានរូបរាងស្អាតជាងមុននោះទេ។ សូមជ្រើសយកសម្លៀកបំពាក់ណាដែលមិនមែនជាម៉ាកល្បី។ សូមទៅមើលហាងដែលលក់ខោអាវរោងចក្រ ឬរង់ចាំការលក់នៅចុងរដូវកាល ដើម្បីទិញអាវយឺត ស្បែកជើងសម្រាប់រត់ពីម៉ាកល្បីៗដែលអ្នកចូលចិត្ត។ 

  • ការហ្វឹកហាត់ផ្ទាល់ខ្លួន - កុំទិញកញ្ចប់ការហ្វឹកហាត់ផ្ទាល់ខ្លួនក្នុងទំហំធំ។ ចូលរៀន ៥ ទៅ ១០ វគ្គ ហើយរៀនតាមដែលអ្នកអាចធ្វើបាន និងអនុវត្តវា នៅពេលអ្នកហាត់ប្រាណ។ រកមើលព័ត៌មានពីគ្រូបង្វឹកដែលមានផ្ដល់ជូននៅលើអ៊ីនធឺណិតផងដែរ។ 

  • ឧបករណ៍ហាត់ប្រាណនៅផ្ទះ - ឧបករណ៍ហាត់ប្រាណ និងកង់សម្រាប់ហាត់ប្រាណនៅផ្ទះមួយឈុតអាចមានតម្លៃថ្លៃ។ សូមពិចារណាលើឧបករណ៍លើកសាច់ដុំដែលអាចសារ៉េបាន កៅស៊ូកង និងបាល់លំនឹង ដើម្បីចាប់ផ្ដើម។ អ្នកអាចហាត់ប្រាណហាត់បានមួយរយប្រភេទដោយប្រើឧបករណ៍សាមញ្ញៗទាំងនេះ។ 

  • សកម្មភាពនៅខាងក្រៅ - សកម្មភាពខាងក្រៅជាច្រើនគឺមិនគិតថ្លៃនោះទេ។ អ្នកអាចរត់ត្រឹកៗ រត់ ឬក៏លេងបាល់បោះជាមួយមិត្តភ័ក្តិរបស់អ្នក។ ហើយសូមកុំមើលស្រាលអំពីអត្ថប្រយោជន៍នៃការដើរប្រចាំថ្ងៃ។  

  

workout

នេះជាអ្វីដែលអ្នកគួរតែចំណាយលើ៖  

  • ឧបករណ៍តាមដានការហាត់ប្រាណ - ឧបករណ៍តាមដានការហាត់ប្រាណជាច្រើនតាមដានជំហាននៃការដើរ និងការគេង ប៉ុន្តែឧបករណ៍មួយចំនួនទៀតក៏តាមដានចង្វាក់បេះដូង និងការដកដង្ហើម ហើយមានដាក់បញ្ចូល GPS ផងដែរ។ ការដែលអាចតាមដានសកម្មភាពរបស់អ្នកពេញមួយថ្ងៃបានអាចជាការជំរុញទឹកចិត្តដ៏ធំបំផុត។  

  • ស្បែកជើង - ចំណាយលើស្បែកជើងដែលមានគុណភាព ហើយសូមប្រាកដថា អ្នកទិញវាសម្រាប់សកម្មភាពដែលអ្នកគ្រោងនឹងប្រើប្រាស់វា។ ស្បែកជើងសម្រាប់រត់មានបាតទន់ ដើម្បីស្រូបយកផលប៉ះពាល់។ ស្បែកជើងកីឡាប្រភេទ Cross trainers ជាជម្រើសដ៏ត្រឹមត្រូវគ្រប់កាលៈទេសៈ ចាប់ពីការបោះជំរុំរហូតដល់ថ្នាក់ជិះកង់។ 

  • ការវិនិយោគក្នុងរយៈពេលវែង - វិនិយោគលើឧបករណ៍ហាត់ប្រាណមួយចំនួនដែលអ្នកដឹងថា អ្នកនឹងប្រើជារៀងរាល់ថ្ងៃ ហើយប្រើក្នុងរយៈពេលយូរ។ ត្រូវស្មោះត្រង់ចំពោះខ្លួនឯង ប្រសិនបើអ្នកគ្រាន់តែហាត់ប្រាណធម្មតាទេ អ្នកគួរទិញផលិតផលមួយទឹកប្រើប្រសើរជាង។ 

  • ការសម្រាក និងការធូរស្បើយ - កុំហាត់ប្រាណច្រើនហួសហេតុពេក។ ឆ្លៀតពេលសម្រាក ដើម្បីឱ្យរាងកាយរបស់អ្នកបានធូរស្បើយ។  កក់ការណាត់ជួបឱ្យបានទៀងទាត់ជាមួយព្យាបាលតាមម៉ាស្សា និងអ្នកព្យាបាលរោគកាយវប្បកម្ម ដើម្បីជួយឱ្យរាងកាយរបស់អ្នកធូរស្បើយពីការហាត់ប្រាណ។ 

  • ព្រឹត្តិការណ៍កីឡាដើម្បីសប្បុរសធម៌ - ចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ដើម្បីឱ្យអ្នកអាចសម្រេចគោលដៅរបស់អ្នក។ ការចំណាយសម្រាប់ការចុះឈ្មោះនេះជាប្រាក់ដែលបានចំណាយត្រឹមត្រូវ ពីព្រោះវាគឺដើម្បីមនុស្សធម៌។ ការបញ្ចប់ការរត់លើកដំបូងរបស់អ្នកដែលមានអ្នករៃអង្គាសប្រាក់ជាច្រើននាក់ អាចជាការបណ្ដុះគំនិត និងប្រហែលធ្វើឱ្យអ្នកជក់ចិត្តនឹងការរត់។ 

នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងបានរៀបចំកម្មវិធី ManulifeMOVE ដែលជាកម្មវិធីផ្ដល់រង្វាន់សម្រាប់អតិថិជន ដែលជ្រើសរើសការរស់នៅបែបសកម្ម ដោយមានការបញ្ចុះតម្លៃពិសេសសម្រាប់ការធានារ៉ាប់រងលំដាប់ខ្ពស់ របស់ពួកគេ។ 

ដើម្បីទទួលបានគន្លឹះបន្ថែមអំពី សុខភាព សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh

គន្លឹះទាក់ទង