រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

5 យ៉ាងបង្ហាញថាការមើលរំលងគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាល
ជំងឺធ្ងន់ធ្ងរគឺជាកំហុសដ៏ធំមួយ

តើគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) មានភាពចាំបាច់ដែរឬទេ? នៅពេលដែលអ្នកនៅវ័យក្មេង និងមានសុខភាពល្អមាំមួន គម្រោងនេះហាក់ដូចជាមានភាពចាំបាច់តិចតួចប៉ុណ្ណោះសម្រាប់អ្នក ជាពិសេស នៅពេលដែលអ្នកមានគម្រោងធានារ៉ាប់រងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ឬគម្រោង MediShield Life ជាមួយគម្រោងការពាររួមបញ្ចូល (Integrated Shield Plan)។

 

បញ្ហានៅត្រង់ថាការមានជំងឺធ្ងន់ធ្ងរណាមួយ ធ្វើឱ្យយើងមានការចំណាយយ៉ាងច្រើនហួសហេតុទៅលើការវះកាត់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការសម្រាកថែទាំជំងឺរហូតដល់ជាសះស្បើយឡើងវិញ ក៏ត្រូវការចំណាយយ៉ាងច្រើនហួសប្រមាណទៅលើការព្យាបាលរយៈពេលយូរ ការប្រើថ្នាំ ឬការបាត់បង់ប្រាក់ចំណូលផងដែរ។

ក្នុងពេលមានគ្រោះអាសន្នផ្នែកសុខភាពធ្ងន់ធ្ងរ គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) អាចការពារអ្នកមិនឱ្យមានបញ្ហាហិរញ្ញវត្ថុ និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុនៅក្នុងអំឡុងពេលសម្រាកថែទាំឱ្យជាសះស្បើយពីជំងឺឡើងវិញផងដែរ។

តើគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរអាចជួយអ្វីបានខ្លះ?

ដូចមានបង្ហាញតាមរយៈឈ្មោះរបស់គម្រោងនេះ គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) នឹងចាប់ផ្តើមដំណើរការនៅពេលអ្នកបានធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរធំដុំដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺមហារីកធ្ងន់ធ្ងរផ្សេងទៀតជាដើម។

 

បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យរួច អ្នកនឹងទទួលបានសំណងសរុបទៅតាមចំនួនជាក់លាក់ដែលអ្នកអាចយកទៅប្រើប្រាស់បានតាមបំណងប្រាថ្នារបស់អ្នក។ អតិថិជនមួយចំនួន ប្រើប្រាស់សំណងនេះ ដើម្បីរ៉ាប់រងទៅលើការចំណាយផ្នែកវេជ្ជសាស្រ្ត ដែលមិនបានរ៉ាប់រងដោយគម្រោងមន្ទីរពេទ្យ ឬ MediShield Life របស់ខ្លួន ខណៈដែលអតិថិជនផ្សេងទៀត ប្រើប្រាស់សំណងនេះដើម្បីរ៉ាប់រងទៅលើការចំណាយមិនមែនវេជ្ជសាស្ត្រដែលទាក់ទងនឹងជំងឺដូចជា ការដឹកជញ្ជូន ការថែទាំកុមារ ឬការជួលអ្នកធ្វើការងារក្នុងផ្ទះជាដើម។

 

គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) មិនមែនដើម្បីជំនួសគម្រោងធានារ៉ាប់រងសុខភាពផ្សេងទៀតនោះទេ តែផ្ទុយមកវិញ គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) គឺដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៅក្នុងការសន្សំប្រាក់ ឬការការពារជាមូលដ្ឋានដើម្បីឱ្យអតិថិជនអ្នកអាចផ្តោតទៅលើការសម្រាកថែទាំឱ្យជាសះស្បើយពីជំងឺដោយគ្មានការបារម្ភទៅលើរឿងថ្លៃចំណាយនោះឡើយ។

មូលហេតុដែលបង្ហាញថាការមើលរំលងគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរគឺជាកំហុសដ៏ធំមួយ

ប្រសិនបើជាមនុស្សមានសំណាងល្អ អ្នកអាចរស់នៅពេញមួយជីវិតដោយគ្មានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែប្រសិនបើគ្មានធានារ៉ាប់រងត្រឹមត្រូវទេនោះ គ្រាន់តែមានជំងឺធ្ងន់ធ្ងរតែម្ដងអាចជាបន្ទុកហិរញ្ញវត្ថុយ៉ាងសម្បើមសម្រាប់អ្នក និងគ្រួសាររបស់អ្នកបាត់ទៅហើយ។ នេះហើយជាមូលហេតុដែលបង្ហាញថាការមើលរំលងគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរគឺជាកំហុសដ៏ធំមួយ

អត្រាកើតជំងឺធ្ងន់ធ្ងរមានកម្រិតខ្ពស់ណាស់

តើហេតុអ្វីបានជាអត្រាកើតជំងឺធ្ងន់ធ្ងរមានកម្រិតខ្ពស់បែបនេះ ជាពិសេស​ ទាំងដែលអ្នកនៅវ័យក្មេងសកម្ម និងមានសុខភាពមាំមួនល្អបែបនេះ?

 

មិនថារបៀបរស់នៅរបស់អ្នកមានសុខភាពល្អយ៉ាងណាក៏ដោយ យើងមិនអាចដឹងមុនទេថាតើជំងឺធ្ងន់ធ្ងរនឹងកើតឡើងនៅពេលណានោះ។ និន្នាការនៅក្នុងវិស័យឧស្សាហកម្មបានបង្ហាញថា អត្រាស្នើសុំសំណងសម្រាប់គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) នៅក្នុងចំណោមអតិថិជនជាមនុស្សពេញវ័យដែលមានអាយុពីចាប់ពី 31 ដល់ 40 ឆ្នាំកំពុងតែមានកំណើនកើនឡើង ហើយ
ហានិភ័យកើតជំងឺធ្ងន់ធ្ងរក៏កើនឡើងខ្ពស់ទៅតាមអាយុផងដែរ។ (ហើយនេះក៏ជាមូលហេតុដែលគម្រោង ធានារ៉ាប់រងត្រូវបង់បុព្វលាភខ្ពស់នៅពេលអ្នកមានវ័យកាន់តែច្រើនផងដែរ។)

ជម្រើសដ៏ល្អគឺដឹងថាខ្លួនមានជំងឺទាន់ពេលវេលា និងការព្យាបាលដោយមានគុណភាពល្អប្រសើរ អាចជួយបង្កើនអត្រាជួយសង្រ្គោះឱ្យនៅរស់រានមានជីវិតបានកាន់តែខ្ពស់។ សំណងដែលទទួលបានពីគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) អាចជួយអ្នកឱ្យមានលទ្ធភាពរ៉ាប់រងទៅលើការព្យាបាលជាប់ជាបន្តបន្ទាប់ និងការចំណាយដែលទាក់ទងនឹងការព្យាបាលឱ្យជាសះស្បើយពីជំងឺមហារីកផងដែរ។

 

ដែនកំណត់របស់គម្រោងធានារ៉ាប់រង

មនុស្សភាគច្រើនយល់ឃើញថា គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) គឺមិនចាំបាច់ឡើយប្រសិនបើនៅពេលមានប្រព័ន្ធសុខភាពសាធារណៈ និងអត្ថប្រយោជន៍បុគ្គលិក ដែលអាចរ៉ាប់រងទៅលើចំណាយថ្លៃព្យាបាលទាំងអស់ហើយនោះ ប៉ុន្តែទោះបីជាចំណុចទាំងនេះអាចជួយសម្រាលការចំណាយប្រាក់ទៅលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការព្យាបាលជំងឺក្រៅ (ការ ព្យាបាលជំងឺដោយមិនសម្រាកនៅមន្ទីរពេទ្យ) ក៏ដោយ ក៏អ្វីដែលរដ្ឋាភិបាលអាចធានារ៉ាប់រងបានគឺមានកម្រិតដែរ។

 

ឧទាហរណ៍ អត្ថប្រយោជន៍ផ្ដល់ជូនដោយរដ្ឋាភិបាល ឬអត្ថប្រយោជន៍បុគ្គលិក អាចប្រើប្រាស់ដើម្បីរ៉ាប់រងទៅលើការចំណាយក្នុងចំនួនជាក់លាក់សម្រាប់ថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ឬការសម្រាកព្យាបាលដោយការវះកាត់ ប៉ុន្តែថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យ អាចមានតម្លៃខ្ពស់ច្រើនជាងនេះទៅទៀត ដោយអាស្រ័យទៅកម្រិតមន្ទីរពេទ្យ និងផ្នែកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ លើសពីនេះទៅទៀត ជាទូទៅចំនួនទឹកប្រាក់នេះគឺបានត្រឹមតែរ៉ាប់រងទៅលើថ្លៃចំណាយមួយផ្នែកប៉ុណ្ណោះពីថ្លៃចំណាយសរុបរបស់អ្នកនោះទេ ប្រសិនបើអ្នកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេលវែង និងប្រសិនបើអ្នកត្រូវទទួលការព្យាបាលជំងឺក្រៅដូចជាការព្យាបាលដោយប្រើថ្នាំគីមី (chemotherapy) នោះ។

នៅពេលអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលជាសះស្បើយពីជំងឺធ្ងន់ធ្ងរ ការគ្មានលទ្ធភាពរ៉ាប់រងទៅលើថ្លៃចំណាយទាំងមូលនៃការព្យាបាលរបស់អ្នក គឺជាតម្រូវការចុងក្រោយដែលអ្នកចង់បាន ហើយដោយសារតែមូលហេតុនេះហើយ ទើបគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) គឺជាជម្រើសដ៏មានប្រយោជន៍សម្រាប់អ្នក។

ធានារ៉ាប់រងការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនអាចរ៉ាប់រងទៅលើចំណាយទាំងអស់របស់អ្នកបានឡើយ

ស្រដៀងគ្នានេះដែរ គម្រោងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនអាចរ៉ាប់រងទៅលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការវះកាត់ ក៏ដូចជាការព្យាបាលជំងឺក្រៅមួយចំនួនដូចជា ការលាងឈាមតម្រងនោម (kidney dialysis) ឬការព្យាបាលដោយប្រើថ្នាំគីមី (chemotherapy)ជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវធ្វើការចំណាយច្រើនលើកច្រើនសារសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរ ជាពិសេស ក្នុងដំណាក់កាលដំបូងនៃជំងឺតែម្ដង។ ដោយសារតែមានដែនកំណត់ទៅលើការធានារ៉ាប់រង ទើបគម្រោងសម្រាកព្យាបាលនៅមន្ទីរពេទ្យតែមួយមុខមិនអាចរ៉ាប់រងទៅលើការធ្វើតេស្តការព្យាបាល និងថ្លៃពិគ្រោះជំងឺបាននោះទេ។

 

គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) អាចបំពេញបន្ថែមសម្រាប់អ្វីដែលធានារ៉ាប់រងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនអាចគ្របដណ្តប់បាន ពោលមិនត្រឹមតែរ៉ាប់រងតែទៅលើថ្លៃវេជ្ជសាស្រ្តប៉ុណ្ណោះនោះទេ។ ដោយសារតែអ្នកអាចមានសេរីភាពក្នុងការប្រើប្រាស់សំណងតាមចិត្ត ចង់បាន គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) អាចឱ្យអ្នកប៉ះប៉ូវប្រាក់ចំណូលដែលបានបាត់បង់ ឬបង់ថ្លៃចំណាយផ្សេងទៀតដូចជា កន្លែងថែទាំកូនៗរបស់អ្នកពេលអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលសម្រាកឱ្យជាសះស្បើយពីជំងឺវិញ។

 

ប្រាក់សន្សំរបស់អ្នកមិនអាចទ្រទ្រង់បានយូរនោះទេ ប្រសិនបើមានជំងឺធ្ងន់ធ្ងរកើតឡើង

ជំងឺធ្ងន់ធ្ងរត្រូវចំណាយប្រាក់ខ្ពស់ជាងការសង្គ្រោះបន្ទាន់ជាមធ្យមទៅទៀត ហើយមិនត្រឹមតែដោយសារត្រូវមានការព្យាបាលច្រើនតែប៉ុណ្ណោះនោះទេ ប៉ុន្តែជំងឺធ្ងន់ធ្ងរទាំងនេះជារឿយៗក៏តែងតែធ្វើឱ្យអ្នកខ្សោយ ដែលអាចជាឧបសគ្គនៅក្នុងការបម្លាស់ទី ហើយទាមទារឱ្យមានការសម្រាកឱ្យមានសុខភាពល្អដូចដើមវិញរយៈពេលវែងទៀតផង។

 

ឧទាហរណ៍ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ត្រូវការនីតិវិធីវះកាត់ថ្លៃៗដើម្បីជួយឱ្យអ្នកអាចត្រលប់មករកជីវិតប្រចាំថ្ងៃដូចដើមវិញបាន។ ប៉ុន្តែសូម្បីតែនៅក្រោយពេលវះកាត់ហើយក៏ដោយ ក៏ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះ អាចបណ្តាលឱ្យអ្នកមានការលំបាកក្នុងការដើរ ឬធ្វើការងារប្រចាំជីវិតតិចតួច ដូចជា ការងូតទឹក ឬការស្លៀកពាក់សម្លៀកបំពាក់ដោយខ្លួនឯងទៀតផង។ ការជាសះស្បើយពេញលេញពីជំងឺនេះ គឺទាមទារឱ្យមានគ្រូពេទ្យឯកទេសផ្នែកជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬជំនួយថែទាំពីគិលានុបដ្ឋាយិកាឯកជន ដែលធានារ៉ាប់រងសុខភាពធម្មតាមិនមានរ៉ាប់រងនោះទេ។

 

ការចំណាយផ្សេងទៀតដែលត្រូវធ្វើការពិចារណា គឺការបាត់បង់ប្រាក់ចំណូល ប្រសិនបើអ្នកឈប់សម្រាកពីការងារដើម្បីសម្រាកព្យាបាលឱ្យជាសះស្បើយពីជំងឺ ឬមិនអាចត្រលប់ទៅធ្វើការដូចធម្មតាវិញបាននោះ។ ក្នុងករណីនោះ អ្នកមិនត្រឹមតែមានការលំបាកក្នុងការបង់ថ្លៃព្យាបាលប៉ុណ្ណោះនោះទេ តែអ្នកក៏ប្រហែលជាមិនអាចរ៉ា់ប់រងទៅលើការចំណាយនៅក្នុងការរស់នៅ ឬតម្រូវការគ្រួសាររបស់អ្នកបានទៀតផង។

 

បើនិយាយឱ្យជាក់ស្ដែងទៅ ការសន្សំតែមួយមុខគត់គឺមិនអាចប្រើប្រាស់ដើម្បីទ្រទ្រង់ទៅលើរាល់ការចំណាយរយៈពេលវែងដែលទាក់ទងទៅនឹងជំងឺធ្ងន់ធ្ងរបាននោះទេ។

 

គុណតម្លៃពិតប្រាកដនៃគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) គឺនៅត្រង់ភាពបត់បែនខ្ពស់។ ខុសពីការធានារ៉ាប់រងសុខភាពធម្មតាផ្សេងទៀត អ្នកអាចប្រើប្រាក់សំណងសម្រាប់ការចំណាយលើសពីថ្លៃព្យាបាលជំងឺទៅទៀត ហើយមិនថាជាចំណាយក្នុងគ្រួសារ ឬថ្លៃចំណាយសម្រាប់ការស្តារនីតិសម្បទារយៈពេលវែងក៏ដោយ គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) ផ្ដល់លទ្ធភាពឱ្យអ្នកអាចរ៉ាប់រងទៅលើកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នកបានច្រើនមុខ​ ដូច្នេះអ្នកអាចផ្តោតទៅលើការសម្រាកឱ្យជាសះស្បើយពីជំងឺដោយស្ងប់ចិត្តបាន។

គម្រោងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរមានតម្លៃសមរម្យ ជាពិសេស នៅពេលដែលអ្នកនៅវ័យក្មេងនៅឡើយ

ហាក់ដូចជារឿងចំឡែកបន្តិចក្នុងការទិញគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI)  ទាំងដែលអ្នកនៅវ័យក្មេង មានសុខភាពល្អ និងគ្មានតម្រូវការចំពោះវាភ្លាមៗនោះ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះមែន ពេលនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីមកទទួលគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) ហើយ ពោលគឺ គម្រោងនេះមិនត្រឹមតែមានបុព្វលាភក្នុងតម្លៃ សមរម្យខ្លាំងកាលណាអ្នកនៅវ័យក្មេង និងមានសុខភាពល្អប៉ុណ្ណោះនោះទេ ប៉ុន្តែអ្នកក៏អាចទទួលបានសំណងធានារ៉ាប់រងពេញលេញនៅពេលមានជំងឺស្ថិតនៅក្នុងគម្រោងនេះទៀតផង។

ការទទួលគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) គឺមានភាពតឹងរ៉ឹងខ្លាំងប្រសិនបើអ្នកធ្វើរោគវិនិច្ឆ័យថាមានបញ្ហាសុខភាព។ ហើយទោះបីជាអ្នកនៅតែអាចទិញគម្រោងនេះបានក៏ដោយ ក៏នៅចុងក្រោយ អ្នកនឹងអាចត្រូវបង់ថ្លៃបុព្វលាភខ្ពស់ជាងមុន ឬទទួលបានការធានារ៉ាប់រងតិចដែរ ដែលមិនរាប់បញ្ចូលនូវជំងឺដែលអ្នកបានធ្វើរោគវិនិច្ឆ័យរកឃើញឡើយ។

 

ដោយសារតែអ្នកមានឱកាសខ្ពស់ក្នុងការមានជំងឺធ្ងន់ធ្ងរនៅក្នុងជីវិត និងថ្លៃចំណាយច្រើន គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) ផ្តល់ជូនខែលការពារមានសុវត្ថិភាពដ៏មានតម្លៃនៅពេលដែលអ្នកត្រូវការវាបំផុតនោះ។

 

គម្រោងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរអាចរៀបចំដើម្បីបំពេញតាមតម្រូវការរបស់អ្នកបាន

ចំណុចដ៏អស្ចារ្យរបស់គម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) គឺថាគម្រោងនេះមិនមែនជាផលិតផលតែដូចគ្នាសម្រាប់អតិថិជនទាំងអស់នោះទេ។ យើងអាចជួយរៀបចំគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) ដ៏ស័ក្ដិសមទៅនឹងតម្រូវការ និងថវិការបស់អ្នកបានដូចបំណង។ សូមស្វែងយល់បន្ថែមទៀតអំពីរបៀបជ្រើសរើសគម្រោងធានារ៉ាប់រងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (CI) សម្រាប់ខ្លួនអ្នក ឬពិគ្រោះជាមួយបុគ្គលិកពិគ្រោះយោបល់ផ្នែកហិរញ្ញវត្ថុរបស់មេនូឡាយហ្វ៍ដើម្បីស្វែងយល់កាន់តែច្បាស់អំពីរបៀបដែលគម្រោង CI អាចការពារអ្នកបាន។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?