រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ចឹង​សោះ! គ្រាន់​តែ​ធ្វើចល​នា​​ដង្ហើម​ ៥ នាទី អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម មាន​ប្រសិទ្ធិ​ភាព​ដូចធ្វើលំហាត់​ប្រាណដែរ

ពិតណាស់ ការ​មាន​សម្ពាធ​ឈាម​ខ្ពស់ គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដ៏​មាន​ហានិភ័យ​ខ្ពស់​ជាង​គេ​ទៅ​លើ​ការ​កើត​ជំ​ងឺ​បេះដូង និង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុងខួរក្បាល​។ ការមាន​សម្ពាធឈាម​ទាប ឬខ្ពស់ អាស្រ័យ​ទៅលើ​កត្តា​ពាក់​ព័ន្ធ​ជាច្រើន ខណៈ​ដែល​ការ​មិន​ជក់​បារី ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ការមានរបបអាហារ​ដែលមាន​តុល្យ​ភាព និង​កំណត់​លើការ​ប្រើប្រាស់​អំបិល និង​គ្រឿង​ស្រវឹង អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃការមាន​សម្ពាធឈាម​ខ្ពស់​​។ 

អត្ថប្រយោជន៍ទូទៅនៃការ​មាន​សម្ពាធឈាម​ធម្មតា

ការ​ធ្វើ​ឲ្យ​មានសម្ពាធ​ឈាម​​ធម្ម​តា ឬ​មាន​សុខភាពល្អ ពិត​ជា​សំខាន់​ណាស់ព្រោះជួយ​ឲ្យ​យើង​គេ​ចផុត​ពី​ជំ​ងឺ​គ្រោះថ្នាក់ ឬ​បញ្ហា​សុខ​ភាព​ជាច្រើន។ សរីរាង្គ​សំខាន់​ៗក្នុង​រាង​កាយ​របស់​យើង ដូច​ជា​ខួរក្បាល និង​បេះ​ដូង ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​នានា និង​អុក​ស៊ីសែន តាម​រយៈ​លំហូរ​ឈាម​របស់​យើង​។ ចង្វាក់​បេះ​ដូង​ ជួយ​ធ្វើ​ឲ្យ​ចល​នា​ឈាម​របស់​យើង​រត់​តាម​សរសៃហូរ​ពេញ​រាង​កាយ​ទៅកាន់​សរីរាង្គសំខាន់​ៗ​។ ហេតុនេះ ការមិន​អាច​បញ្ជូន​ឈាមទៅកាន់គ្រប់ទីកន្លែង​ដោយ​សារ​តែ​បញ្ហា​ណា​មួយ នឹងផ្តល់​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ​។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់

មានហេតុ​ផល​ជាច្រើន​ក្នុងការ​នាំ​ឲ្យកើនឡើង​សម្ពាធ​ឈាមខ្ពស់ដូច​ជាង តំណរពូជ ការ​​មាន​របបអាហារមិនមាន​តុល្យភាព (ចូល​ចិត្ត​ញាំ​ប្រៃ) កត្តា​អាយុ (អាយុកាន់​តែ​ច្រើន បញ្ហា​ប្រឈម​កាន់​តែ​ខ្ពស) ការពិសារ​គ្រឿង​ស្រវឹង​ច្រើន​ហួសកម្រិត មិន​​សូវ​ហាត់​ប្រាណ ឬមិនសកម្ម ជក់​បារី ភេទ (បុរសមាន​វ័យ​ចាប់​ពី​៥៥​ឆ្នាំឡើង​ ប្រឈម​មុខ​នឹង​ការ​កើនឡើង​សម្ពាធឈាម​ខ្ពស់ និង​ការមានភាពតាន​តឹង​ជា​ប្រចាំ​។ 

អត្ថប្រយោជន៍នៃការដកដង្ហើមឲ្យបានវែងៗរយៈពេល៥នាទី

ក្នុង​ចំណោម​វិធី​សាស្ត្រ​ជា​ច្រើនក្នុងការ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឲ្យ​​នៅ​ទាប ការធ្វើ​លំហាត់​ប្រាណដង្ហើម​តាម​រយៈ​ការ​​ដង្ហើម​វែង​ៗ​ឲ្យ​បាន​រយៈពេល​៥នាទី​ក្នុង​១​ថ្ងៃ ឬ​ប្រហែល​នឹង​ការ​ដង្ហើម​៣០​ដង គឺ​ជា​វិធី​ដ៏​មានប្រសិទ្ធិ​ភាព ដូច​នឹង​ការ​ប្រើ​ប្រាស់ថ្នាំ ឬការ​ធ្វើ​លំហាត់ប្រាណ​ផ្សេង​ទៀត​ដែរ ក្នុងការ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឲ្យនៅ​ទាប ធ្វើ​ឲ្យ​សាច់ដុំ​ដង្ហើម​​ដំណើរការ​ល្អ និង​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំ​ងឺ​បេះ​ដូង​។

នេះ​មិនមែន​ជា​ទាញ​ការ​​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​បើ​យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ថ្មីមួយ​ពីសាកល​វិទ្យា​ល័យ University of Colorado Boulder ការ​ធ្វើលំ​ហាត់ប្រាណ​ដោយ​ការ​ដក​ង្ហើម​វែង​ៗ​ត្រឹម​តែ​រយៈពេល​៥នាទី ផ្តល់​អត្ថ​ប្រយោជន៍​ខ្ពស់គួរ​ឲ្យ​កត់សម្គាល់ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​សុខភាពមនុស្ស​រាប់​លាន​នាក់​ល្អ​ប្រសើរ ជាពិសេស​មនុស្ស​ចាស់ដែលមាន​សម្ពាធឈាមខ្ពស់ និង​បញ្ហា​បេះដូង​។

ការ​​ធ្វើ​​លំហាត់ប្រាណនេះ ត្រូវ​បាន​គេ​ឲ្យ​​ឈ្មោះ​ថា ការ​បណ្តុះ​បណ្តាល​ការ​ពង្រឹង​សាច់​ដុំ​ដង្ហើម ដែល​ជា​កម្មវិធី​ត្រូវ​បាន​បង្កើត​ឡើង​​ជា​ពិសេស ដើម្បីធ្វើ​លំហាត់ប្រាណសាច់ដុំ​បំពង់អាហារ និង​សាច់​ដុំ​សង្ហើម តាម​រយៈ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ​ប៉ុនបាតដៃ (ដូច​ឧបករណ៍​ជំនួយ​ដង្ហើម​សម្រាប់​អ្នក​កើត​ហឺត) ដើម្បីសម្រួល​ដល់​ការ​ដកដង្ហើម​​ឲ្យ​បាន​វែង​ៗ​។

ដើម្បីគាំទ្រ​បន្ថែម​ទៀត​លើ​របក​គំហើញ​នេះ ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​​លោក​វេជ្ជ​បណ្ឌិត Daniel Craighead មកពី​សាកលវិទ្យាល័យ University of Colorado Boulder បាន​ធ្វើ​តេស្ត​ទៅលើ​មនុស្ស​ចាស់​​ចំនួន​៣៦នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​៥០ ទៅ​៧៩​ឆ្នាំ​ ក្នុង​អំឡុង​រយៈពេល​៦​សប្តាហ៍​។

ក្នុងការ​ស្រាវជ្រាវដដែលនោះ ក្រុម​ទី​១ ត្រូវ​បានកំណត់​ឲ្យធ្វើលំហាត់​ប្រាណ​ដង្ហើមជា​ប្រចាំ និង​ហ្មត់ចត់ ដោយ​ប្រើ​ឧបករណ៍​ជំនួយ ហើយ​ក្រុម​មួយ​ទៀតក៏​ធ្វើ​លំហាត់​ប្រាណ​ដង្ហើម​ដូចគ្នា តែមិន​ទៀង​ទាត់​ឡើយ​។

បន្ទាប់ពី​រយៈពេល​៦​សប្តាហ៍ ក្រុម​ទី​១ ដែល​បាន​ធ្វើ​លំហាត់ប្រាណដង្ហើម​ជា​ប្រចាំ ពោល​គឺ​៥នាទី​ក្នុង​១​ថ្ងៃ បាន​ធ្លាក់​ចុះ​សម្ពាធឈាម​​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​ល្អប្រសើរ​ជាង​ក្រុម​ទី​១។ របក​គំហើញនេះ ក៏​ត្រូវ​បាន​ចេញផ្សាយនៅ​ក្នុង​ទស្សនា​វដ្តី​របស់​សហគមបេះ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​៕ 

 

ប្រភព៖ news.sabay.com.kh


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?