រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ចូល​ចិត្ត​បោះតង់? គ្រាន់​តែ​ទៅ​បោះ​តង់សោះ​ បាន​ទាំង​សប្បាយ ​បានទាំងសុខភាពល្អ​

យើង​ទាំង​អស់គ្នាប្រហែល​ជា​ដឹង​ហើយ​ថា ការ​បោះ​តង់ អាច​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន ជា​ពិសេស​អាច​ជួយ​ឲ្យ​យើងមាន​ពេល​សម្រាក​លំហែរ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​ដ៏​មមា​ញឹក ក៏ដូច​ជា​បន្ធូរ​ភាព​តាន​តឹង​នានា​ក្នុងផ្លូវ​អារម្មណ៍ ពោល​គឺ​អំឡុង​ពេល​រដូវ​កាល​កូវីដ ១៩ នេះ​តែម្តង​​។

ការ​ទៅ​​បោះ​តង់ក្នុង​ព្រៃ ឬ​រមណីយដ្ឋាន​បែប​ធម្ម​ជាតិនានា អាចជួយ​ឲ្យ​លោក​អ្នក​អាច​ងូត​ទឹក​ក្នុង​ព្រៃ ស្តាប់​សំឡេង​ខ្យល់​បរិសុទ្ធ សំឡេង​ទឹកហូរ ចម្រៀងរបស់សត្វ​ក្នុង​ព្រៃ និង​បក្សាបក្សី ក៏ដូច​ជា​បង្កើត​ការ​ចង​ចាំ​នានា ជាមួយនឹងមិត្ត​ភក្តិ និង​ក្រុមគ្រួ​សារ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រៅពី​អាច​បង្កើត​ភាព​សប្បាយ​រីក​រាយ តើ​ការ​ទៅ​បោះ​តង់​ក្នុង​ព្រៃ​អាច​ផ្តល់​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាពផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍?

ខាង​​ក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាពដែលលោក​អ្នក​មិនធ្លាប់​បាន​ដឹង ក៏ដូច​ជា​ទម្លាប់​ល្អ​ដែល​អ្នក​គួរ​តែ​ដឹង​ក្នុង​ពេល​ទៅ​បោះ​តង់​​ក្នុង​ព្រៃ​ជាមួយនឹងក្រុមគ្រួ​សារ ឬ​មិត្ត​ភក្តិ៖ 

១. ជួយ​ឲ្យ​លោក​អ្នក​គេច​ផុត​ពី​ខ្យល់​កង្វក់​ដែលនាំ​ឲ្យ​កើត​ជំ​ងឺ​ហឺត ឬផ្លូវ​ដង្ហើម

មិន​ថា អ្នក​រស់នៅ​ទីក្រុង ឬ​ជន​បទឡើយ ពិតណាស់​ថា ខ្យល់​ដែលអ្នក​កំពុង​តែដក​ដង្ហើម​ជា​រៀង​រាល់​ថ្ងៃ មិនមែន​ជា​ខ្យល់​បរិសុទ្ធ​ឡើយ​។ បើយោង​ទៅ​តាម​ការ​ស្រាវជ្រាវពីភ្នាក់​ងារ​ការ​ពារ​បរិស្ថាន​សហ​រដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ខ្យល់​កង្វក់ គឺ​ជា​ដើម​ហេតុមួយ​ក្នុង​ចំណោម​ដើម​ហេតុ​ដ៏ចម្បង​ដែល​នាំ​ឲ្យ​មាន​ជំ​ងឺ​ហឺត និង​បញ្ហាផ្លូវ​ដង្ហើម​ផ្សេង​ទៀត​។ ជាមួយ​គ្នា​នេះ ភស្តុតាង​ជាច្រើន​បង្ហាញ​ថា ខ្យល់​តាម​ព្រៃ​ភ្នំ ពិត​ជា​បរិសុទ្ធ​ជាង​ខ្យល់​នៅ​ទីក្រុង ឬ​ជន​បទ​ ពោលគឺ​គ្រប់ស្ថាន​ភាព​ទាំង​អស់​ ដោយ​សារ​តែ​មាន​ព្រៃ​ឈើ​ជួយ​បន្សុទ្ធ​ខ្យល់​។ សរុប​មក សួត​របស់​យើង​នឹងមាន​សុខភាពល្អ ហើយ​លោក​អ្នក​ក៏ស្រស់ស្រាយផង​ដែរ នៅ​ពេល​ដែល​ស្រូប​យកខ្យល់​បរិសុទ្ធ​​ទាំ​ងនោះ​​។

២. ជួយ​ធ្វើ​ឲ្យ​ដំណេក​ប្រចាំថ្ងៃ​របស់​លោក​អ្នក​មាន​ភាពល្អប្រសើរ

ការ​ព្យា​យាម​ដេក ក្នុងពេល​បោះ​តង់ មិន​ត្រឹម​តែ​​អាច​ជួយ​ឲ្យ​លោក​អ្នក​មាន​ពេលសម្រាក​លំហែរ​ប៉ុណ្ណោះ ប៉ុន្តែ ក៏​ជួយ​ឲ្យ​អ្នក​សម្រប​ខ្លួន​របស់​អ្នក​តាម​រយៈការ​ដេក​លើ​ដៃផងដែរ​។ ប៉ុន្តែ ចំណុច​ដែល​សំខាន់​នោះ​គឺ​ថា ការដេក​ក្នុង​តង់ អាច​ជួយ​​ធ្វើ​ឲ្យ​ដំណេក​របស់​លោក​អ្នក​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន ការ​ដេក​ក្នុង​តង់ ក៏​​ធ្វើ​ឲ្យ​ដំណើរ​វដ្តប្រចាំ​ថ្ងៃ​បែប​ធម្ម​តា​របស់​លោក​អ្នក (យប់ និង​ថ្ងៃ) ល្អប្រសើរ​ផង​ដែរ​​។

៣. ជួយ​បន្ធូរ​បន្ថយ​បញ្ហា​សុខ​ភាព​ដ៏ធំ​បំផុត​ដែលយើង​​ជួប​ប្រទះ ដូច​ជា​ភាព​តាន​តឹង​ជា​ដើម

អត្ថ​ប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថ​ប្រយោជន៍​ដ៏មាន​តម្លៃ​បំផុត​គឺថា អ្នកមិនចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុងការ​ដោះស្រាយ​ភាព​តាន​តឹង​ឡើយ​។ បើយោង​ការ​ស្រាវជ្រាវ​ពី​វិទ្យា​ស្ថាន​អាមេរិក​ស្តីពីភាព​តាន​តឹង ស្ត្រេសទាក់ទង​នឹង​ការ​ងារ គឺ​ជា​ដើម​ហេតុ​ចដ៏​សាមញ្ញ​បំផុត​ដែលធ្វើ​ឲ្យ​អ្នក​មួម៉ៅក្នុង​ជីវិត​របស់​អ្នក​។ ពិត​ណាស់ មិន​ថា អ្នក​ស្រឡាញ់​ការ​ពារ​របស់​អ្នក​ប៉ុណ្ណា​ក៏ដោយ ការ​ទប់​ស្កាត់​មិន​ឲ្យមាន​ភាព​តាន​រឹង​រ៉ាំ​រ៉ៃ អាច​ជួយ​ពង្រឹង​ស្មារតី ផ្តល់​ភាព​រឹង​មាំ​ផ្នែករាងកាយ និង​សុខភាព​អារម្មណ៍​របស់​អ្នក​បាន​យ៉ាងល្អ​។ ហេតុនេះ ការ​ទៅ​បោះ​តង់ គឺជា​វិធី​សាស្ត្រ​មួយ​ដែលអាច​ជំនួស​​ការ​ព្យា​បាល​បាន ព្រោះ​លោក​អ្នកមិន​ត្រឹម​តែ​​អាចបំភ្លេច​​ការ​ងារ​ដ៏មមាញឹកប៉ុណ្ណោះ ប៉ុន្តែក៏​អាច​សម្រាក​លំហែរ និងជួប​ភាព​ស្រស់ស្រាយ​ជា​មួយនឹង​ធម្ម​តា​ជាតិ​ ដើម្បីពង្រឹង​ស្មារតីរបស់​លោក​អ្នក​ផង​ដែរ​។ 

៤. ជួយ​កាត់​បន្ថយ​ភាព​ហើម​រលាក ជួយ​ធ្វើ​ឲ្យ​អារម្មណ៍ និង​សុខភាព​ទូទៅ​របស់​អ្នក​ល្អ​ប្រសើរ

ពិត​ណាស់ ការ​ទៅ​បោះ​តង់ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជួយ​​កាត់បន្ថយ​កម្រិត​នៃ​​ការ​ផល​ប៉ះ​ពាល​ពី​ភាព​កង្វក់​ពី​បរិស្ថាន ដែល​ជា​​ដើម​ហេតុ​ដែលនាំ​ឲ្យ​ខូច​កោសិកា​ផងដែរ​។ ហេតុនេះ ការ​រក្សា​ទម្លាប់​នៃ​ការ​បោះ​បង់​ជា​ប្រចាំ នឹង​ជួយ​​កាត់​បន្ថយ​ភាព​តាន​តឹង និង​កម្រិត​នៃ​ភាព​ហើម​រលាក​ក្នុង​រាង​កាយរ​បស់​អ្នក​។

៥. ជួយ​ឲ្យ​​សុខុមាលភាព​ទូទៅ​ល្អ​ប្រសើរ និង​ថាម​ពល​ពល​ជាមួយនឹង​វីតាមីន D

បើ​តាម​ការ​ស្រាវ​ជ្រាវ​នា​នា ការ​ធ្វើ​ដំណើរ​ទៅ​បោះ​តង់ក្នុងព្រៃ មិន​ត្រឹម​តែ​ចាំ​បាច់​ដល់​សុខភាពផ្លូវ​អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជួយ​ដល់​សុខភាពផ្លូវ​​កាយ​ផងដែរ​។ ក្រៅ​ពី​មានសុខភាពផ្លូវ​អារម្មណ៍​ល្អ ការ​ទៅ​បោះ​តង់​ក៏​ជួយ​ឲ្យ​កម្រិត​វីតាមីន​ D ក្នុង​រាង​កាយ​ល្អ​ប្រសើរ​ផង​ដែរ​ ខណៈ​ដែល​វីតាមីន​ D ពិត​ជា​សំខាន់​ណាស់​ក្នុងការ​ជួយ​ឲ្យ​កោ​សិកា​ក្នុង​ខ្លួន​រឹង​មាំ និង​​អាច​នឹង​ប្រឆាំង​នឹង​ជំ​ងឺ​តាម​រដូវកាល​នានា​។

៦. ជួយ​ឲ្យ​បាត​ជើង​យើង​ស្គាល់​ដី​ធម្ម​តា និង​អាច​ញ៉ាំ​អាហារ​ធម្ម​ជាតិស្រស់ៗ

បើ​យោង​ទៅ​តាម​អត្ថ​បទមួយ​ក្នុង​ទស្ស​នា​វដ្តី​បរិស្ថាន និង​សុខភាព ការ​ធ្វើ​ឲ្យ​រាងកាយ និង​បាត​ជើង​របស់​យើងប៉ះ​នឹង​ដី​ធម្ម​ជាតិ គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុងការ​ជួយ​ឲ្យ​មុខ​ងារ​ក្នុងរាងកាយរ​បស់​យើង​វិល​ទៅរក​ភាព​ធម្ម​តា​វិញ​។ ជាមួយ​គ្នា​នេះ ការ​ទៅ​បោះ​បង់ ក៏​ជួយ​បង្កើតទម្លាប់​នៃការ​ញាំ​បន្លែ និង​ផ្លែ​ឈើ​បែប​ធម្ម​ជាតិផង​ដែរ ហេតុ​នេះ យើង​គួរ​តែ​បង្កើត​ទម្លាប់​នៃ​ការ​មានរបប​អាហារ​បែប​ធម្ម​ជាតិ ដែល​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សុខភាព​របស់​យើង​។

៧. ជា​កន្លែង​ដ៏ល្អ​សម្រាប់​ធ្វើ​សមា​ធិ និង​ធ្វើ​ឲ្យ​សាច់​ដុំ​មាន​ភាពល្អ​ប្រសើរ

ពិត​ណាស់ ការ​ទៅ​បោះ​តង់​ក្នុង​ព្រៃ នឹង​ជួយ​ឲ្យ​យើង​អាច​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ អាច​ងូត​ទឹក​បែប​ធម្ម​ជាតិ និង​អាច​ចំណាយ​ពេល​សមាធិ​បាន​យ៉ាងល្អ ដើម្បី​ពង្រឹង​ស្មារតី​ និង​ផ្លូវ​អារម្មណ៍​របស់​យើង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នកគួរ​តែ​​ចំណាយ​ពេល​ដើរ​ដោយ​ថ្មើ​ជើង​ឲ្យ​បាន​ច្រើន ក្នុង​ពេល​ទៅ​បោះ​តង់ ព្រោះ​វា​នឹង​ជួយ​ពង្រឹង​សាច់​ដុំ​របស់​យើង ហើយ​និង​ធ្វើ​ឲ្យ​រាង​កាយរ​បស់​យើង​រឹងមាំ​។ 

៨. ជួយឲ្យ​បង្កើន​ថាម​ពល​ខ្លួនក្នុងជាមួយនឹង​ទិដ្ឋ​ភាព​ថ្មីៗ និង​​ជាវិធី​ព្យា​បាល​បែប​ធម្ម​ជាតិ​ដែលតម្លៃ​ថោក

ពិត​ណាស់ ការ​សម្រាក​លំហែរ និង​ទទួល​យក​បទពិសោធ​ថ្មី​ៗ​នៅ​តាម​ព្រៃភ្នំ តាមរយៈការ​បោះ​បង់ នឹង​ជួយ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍របស់​យើង​រឹង​មាំ ក៏ដូច​ជា​មាន​ថាម​ពល​ជានិច្ច​។ ការ​បោះ​តង់​ក៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ជួយ​ឲ្យ​លោក​អ្នក​គេចផុត​ពី​ភាព​តាន​តឹង​នានា​ផងដែរ ដែល​ជា​វិធី​ព្យា​​បាល​ដែលមាន​តម្លៃ​ថោក និង​សក្កិ​សម​នឹង​ចំណាយ បើ​ធៀប​ទៅ​នឹង​ការ​ព្យា​បាល់​នៅ​មន្ទីរពេទ្យ​។

៩. ទម្លាប់​ល្អក្នុង​ពេល​ទៅ​បោះ​តង់ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន

ក្រៅ​ពី​ត្រៀម​សម្ភារ​ចាំ​បាច់​មួយចំនួន​ក្នុង​ពេល​ទៅ​បោះ​តង់ដូច​ជា តង់ ភួយ ខ្នើយ កម្រាលដេក អំពូល ពិល តុ និង​កៅអី ថ្នាំ​ការ​ពារ​សត្វល្អិត និង​ស្បែក​ជើង​ដើរ​ព្រៃជាដើម លោកអ្នក​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើការ​ការ​ពារ​បរិស្ថាន​ផង​ដែរ ដោយ​មិនត្រូវ​បោះ​ចោលកាកសំណល់​ម្ហូប​អាហារ​នានា ដប និង​ថង់​ផ្លាស្ទីក ក្នុង​ព្រៃដោយ​គ្មាន​សណ្តាប់​ធ្លាប់​ឡើយ​។ លោក​អ្នក​គួរ​តែ​វេច​ទៅ​តាម​ខ្លួន​វិញ​ដើម្បី​រកន្លែង​សមរម្យ ដើម្បី​បោះ​ចោល ព្រោះ​ការ​ធ្វើ​បែបនេះ នឹងធ្វើ​ឲ្យ​បរិស្ថាន​នៅ​ក្នុង​ព្រៃ​នៅ​តែ​មាន​បរិសុទ្ធ​ជានិច្ច និង​ធា​នា​ថា យើងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​នៅកន្លែង​ដែល​យើង​ទៅ ហើយ​យើង​នៅ​តែ​អាច​ទៅ​សម្រាក​យក​ខ្យល់​ធម្ម​ជាតិនៅ​នី​នោះ​ជានិច្ច​៕ 

 

ប្រភព៖ news.sabay.com.kh


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?