រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ករណីមិនធានាសម្រាប់ Manulife Premier

 

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។  

 

  1. ករណីមិនធានាចំពោះករណីមរណភាព មិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ

    ក. ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2)  ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ 

    ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ 

    គ. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។ 

     

  2. ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ 

    ក. ការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ 

    ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ 

    គ. ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល     ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ 

    ឃ. សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ 

    ង. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។ 

     

  3. ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ 

    ក. ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ 

    ខ. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ 

    គ. ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ 

    ឃ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ 

    ង. ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល     ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ 

    ច. សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ 

    ឆ. ការ​តទល់​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ពី​មន្រ្តី ​អ្នកអនុវត្ត​ច្បាប់​ ឬ​ការប្រព្រឹត្តបទ​ល្មើស​ពី​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​ និង​/ឬ​ ការ​បើក​បរល្មើសល្បឿន​កំណត់ ដូច​ដែល​បាន​បញ្ញត្ដិ​ដោយ​ច្បាប់​ចរាចរណ៍​ជាធរមាន​ខណ:​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​ ឬ 

    ជ. ភាពចុះខ្សោយ​នៃ​រាង​កាយ​ ឬផ្លូវ​ចិត្ត​ ឬ​រោគ​ ឬ​ជំងឺ​ប្រភេទ​ណាមួយ ​ ឬ​ជំងឺ​បង្កដោយ​ការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងរោគដែលបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ 

    ឈ. ការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ 

    ញ. ការចូល​រួម ឬ​ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​មួយ​ ឬ​សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ធ្វើ​សកម្មភាព​ណា​ដែល​មានហានិភ័យខ្ពស់ ដូចជា​ការ​ឡើង​ភ្នំ​ (mountaineering) ឬ​ការ​ចូល​ក្នុង​រូង​ភ្នំ​ (potholing) ឬ​ការ​ជិះ​ឆ័ត្រ​យោង​ (parachuting) ឬ​ការ​លោត​ពី​ទី​ខ្ពស់ (bungee jumping)