រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

 

ករណីមិនធានាសម្រាប់ អត្ថប្រយោជន៍លើកលែងបុព្វលាភធានារ៉ាប់រង លើជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ម្ចាស់បណ្ណសន្យារ៉ាប់រង)

ពុំមានបុព្វលាភធានារ៉ាប់រងណាមួយ នឹងត្រូវបានលើកលែងឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីមូលហេតុណាមួយដែលបានកំណត់ខាង       ក្រោម។ ក្នុងករណីការបដិសេធការលើកលែងបុព្វលាភធានារ៉ាប់រងនោះ បណ្ដាលឱ្យផលិតផលធានារ៉ាប់រងបន្ថែមនេះ ត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុបសម្រាប់ផលិតផលធានារ៉ាប់រងបន្ថែមនេះ គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនផលិតផលធានារ៉ាប់រងបន្ថែម ឬកាលបរិចេ្ឆទផ្ដល់សុពលភាពផលិតផលធានារ៉ាប់រងបន្ថែមជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។  

ករណីមិនធានាចំពោះករណីជំងឺធ្ងន់ធ្ងរ 

ក. រាល់ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ និងផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងជំងឺ/ស្ថានភាពដែលមានពីមុនស្រាប់ ឬ 

ខ. រាល់ជំងឺធ្ងន់ធ្ងរ ឬរោគសញ្ញាណាមួយនៃជំងឺធ្ងន់ធ្ងរដែលបានស្ដែងចេញ ឬការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរក្នុងអំឡុងរយៈពេលមិនធានា​ រួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរកម្រិតដំបូងណាមួយ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញលើកដំបូងក្នុងអំឡុងរយៈពេលមិនធានា ហើយលូតលាស់ទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ក្រោយរយៈពេលមិនធានាត្រូវបានបញ្ចប់ ឬ 

គ. ជំងឺមានពីកំណើត ឬពិការភាពពីកំណើត ឬ 

ឃ. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) លើកលែងតែករណីការឆ្លងមេរោគហ៊ីវ (HIV) តាមរយៈការបរិច្ចាគឈាម ឬតាមការប្រកបវិជ្ជាជីវៈ ឬ 

ង. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ 

ច. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល   ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ 

ឆ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីសង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី​ ឬ

ជ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ 

ឈ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការចូល​រួម ឬ​ចូល​រួម​ចំណែក​ក្នុង​ការ​បើកបរ​ ឬ​ជិះ​ក្នុង​ការ​ប្រណាំង​ប្រភេទ​ណា​មួយ​ ឬ​សកម្មភាព​មុជ​ក្រោម​ទឹក​ ឬ​ធ្វើ​សកម្មភាព​ណា​ដែល​មានហានិភ័យខ្ពស់ ដូចជា​ការ​ឡើង​ភ្នំ​ (mountaineering) ឬ​ការ​ចូល​ក្នុង​រូង​ភ្នំ​ (potholing) ឬ​ការ​ជិះ​ឆ័ត្រ​យោង​ (parachuting) ឬ​ការ​លោត​ពី​ទី​ខ្ពស់ (bungee jumping) ឬ 

ញ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការ​ធ្វើ​ដំណើរ​ ឬ​ការ​ហោះ​ហើរ​ ក្នុង​យានយន្ត​ ឬ​ដោយ​មធ្យោបាយ​ផ្លូវអាកាសណា​មួយ ​ លើក​លែង​តែ​ជា​អ្នក​ដំណើរ​ធម្មតា​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ប្រតិបត្តិការ​ជា​ទៀងទាត់ ឬ 

ដ. ជំងឺ ឬស្ថានភាពណាមួយ ដែលបានបញ្ជាក់ថាមិនត្រូវបានធានាក្រោមនិយមន័យនៃជំងឺ/ស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវបានធានានីមួយៗ។