រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back
Life insurance

 ជំនួយជាទឹកប្រាក់ពេលលោកអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ

តើហេតុអ្វីលោកអ្នកគួរទិញ មេនូឡាយហ្វ៍ មេឌីខាស ?

  • ទទួលបានទឹកប្រាក់រហូតដល់ 200​ ដុល្លារអាមេរិក សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់ពី 6 ម៉ោងឡើងទៅ
  • ទទួលបានទឹកប្រាក់ជំនួយទ្វេរដងនៃអត្ថប្រយោជន៍ប្រចាំថ្ងៃ ក្នុងករណីសម្រាកព្យាបាលនៅផ្នែកប្រពោធនកម្ម​ (ICU)
  • ការសម្រាកព្យាបាលនៅមន្ទីពេទ្យដោយសារជំងឺគ្រោះថ្នាក់
  • ទទួលបានការការពារទូទាំងពិភពលោក
  • ការដាក់ពាក្យសើ្នសុំទាមទារសំណងមានភាពឆាប់រហ័ស និងងាយស្រួល តាម​​ប្រព័ន្ធអេឡិចត្រូនិក

អំពីអត្ថប្រយោជន៍បន្ថែម

  • ត្រូវភ្ជាប់ជាមួយគម្រោងមូលដ្ឋាន មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍
  • រយៈពេលធានា៖ ទៅតាមគម្រោងមូលដ្ឋានដែលភ្ជាប់ជាមួយ
  • អាយុអ្នកស្នើសុំ៖ ចាប់ពី 18 ឆ្នាំឡើងទៅ
  • ទំហំទឹកប្រាក់ប្រចាំថ្ងៃត្រូវបានធានា៖ ចាប់ពី 10 ដុល្លារអាមេរិកឡើងទៅ
  • បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំមានតម្លៃចាប់ពី 20 ដុល្លារអាមេរិកឡើងទៅ (បន្ថែមលើគម្រោងមូលដ្ឋាន)
  • ប្រភេទមន្ទីរពេទ្យដែលស្ថិតនៅក្រោមការធានារ៉ាប់រង៖
    • ក្នុងប្រទេស៖ មន្ទីរពេទ្យរដ្ឋ (ថ្នាក់ជាតិ បង្អែកថ្នាក់ខេត្ត/រាជធានី និងបង្អែកថ្នាក់ស្រុក)  មន្ទីរពហុព្យាបាល (ប៉ូលីគ្លីនិក) និងមន្ទីរសម្រាកព្យាបាល(គ្លីនិក) 
    • ក្រៅប្រទេស៖ មន្ទីរពេទ្យដែលមានអាជ្ញាបណ្ណ

 

បញ្ជាក់៖

  • បន្ទប់ពិគ្រោះព្យាបាលជំងឺ មណ្ឌលសុខភាព  បន្ទប់ថែទាំជំងឺ មន្ទីរពហុព្យាបាល (ប៉ូលីគ្លីនិក) ឬមន្ទីរសម្រាកព្យាបាល (គ្លីនិក) ដែលស្ថិតនៅក្រៅប្រទេស និង គ្រឹះស្ថានដែលប្រហាក់ប្រហែលគឺ មិនស្ថិតនៅក្រោមការធានារ៉ាប់រងនៃអត្ថប្រយោជន៍បន្ថែមនេះទេ។

 

*ចាប់ពីថ្ងៃទី 04 កក្កដា ឆ្នាំ2022តទៅ មេនូឡាយហ្វ៍ ខេមបូឌានឹងចាត់បញ្ចូលបន្ទប់ពិគ្រោះព្យាបាលជំងឺក្នុងអត្ថប្រយោជន៍បន្ថែម  មេនូឡាយហ្វ៍  មេឌីខាស  ចុចទីនេះដើម្បីស្វែងយល់បន្ថែម!

សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះដើម្បីទស្សនាវីដេអូ

 
1.   តើអត្ថប្រយោជន៍បន្ថែមរបស់មេនូឡាយហ្វ៍ មេឌីខាសមានអ្វីខ្លះ?

នៅក្រោមអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស លោកអ្នកនឹងទទួលបាននូវ៖

  • អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃស្មើនឹង​ចំនួនទឹកប្រាក់ធានារ៉ាប់រង​ (ចាប់ពី ១០​ ដុល្លារដល់ ២០០ ដុល្លារ ) ដែលមានបង្ហាញលើវិញ្ញាបនបត្រធានារ៉ាបរងរបស់លោកអ្នក សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅបន្ទប់ធម្មតា
  • ១០០% បន្ថែមលើអត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃ សម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ប្រពោធនកម្ម​ (ICU)​ 

អត្ថប្រយោជន៍បន្ថែមនេះផ្តល់ជូនសម្រាប់ការស្នាក់នៅមន្ទីរពេទ្យ ចាប់ពី ៦ ម៉ោងឡើងទៅ និងរហូតដល់ ២០ ថ្ងៃក្នុងការសម្រាកនៅមន្ទីរពេទ្យមួយលើក។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ជូន សូមអាន ខនិងលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក។

2.   តើអ្នកណាអាចទិញអត្ថប្រយោជន៍បន្ថែមមេនូឡាយហ្វ៍ មេឌីខាសបាន?​

រាល់អតិថិជនដែលមានសុខភាពល្អ និងមានអាយុចាប់ពី ១៨ ដល់ ៥៥ ឆ្នាំអាចទិញអត្ថប្រយោជន៍បន្ថែមនេះបាន។

3.   តើខ្ញុំអាចទិញអត្ថប្រយោជន៍បន្ថែមរបស់មេនូឡាយហ្វ៍ មេឌីខាសបានយ៉ាងដូចម្តេច?

ដើម្បីទិញអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស​​ លោកអ្នកត្រូវទិញភ្ជាប់ជាមួយគម្រោងមូលដ្ឋានមួយដូចខាងក្រោម ហើយលោកអ្នកត្រូវមានគណនីធនាគារ ឬគណនីវីង៖

  • គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍​ (Manulife Saving Protector)
  • គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ (សម្រាប់អ្នកបង់ប្រាក់តែប៉ុណ្ណោះ) (Manulife Education Protector)
4.  តើពេលណាអត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស របស់ខ្ញុំចាប់ផ្តើមមានសុពលភាព​ បន្ទាប់ពីបានទិញរួច?

បន្ទាប់ពីបានទិញរួច​ អត្ថប្រយោជន៍បន្ថែមនេះនឹងមានសុពលភាពភ្លាមៗ​បន្ទាប់ពីបណ្ណសន្យាធានារ៉ាប់រងលោកអ្នកត្រូវបានផ្តល់ជូន ​ប្រសិនបើលោកអ្នកសម្រាកនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ និង ៤៥ ថ្ងៃក្រោយ បន្ទាប់ពីបណ្ណសន្យាធានារ៉ាប់រងលោកអ្នកត្រូវបានផ្តល់ជូនដោយសារជំងឺ។

5.  ប្រសិនបើខ្ញុំទិញអត្ថប្រយោជន៍បន្ថែមនេះ តើខ្ញុំតម្រូវឲ្យធ្វើការវាយតម្លៃសុខភាព ឬពិនិត្យសុខភាពបន្ថែមដែរឬទេ?

ក្រៅអំពីការវាយតម្លៃសុខភាព​តាមស្តង់ដារបស់គម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍ ឬ អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍  លោកអ្នកមិនតម្រូវឲ្យមានការវាយតម្លៃសុខភាព​ ឬការពិនិត្យសុខភាពបន្ថែមអ្វីឡើយ ក្នុងការទិញអត្ថប្រយោជន៍បន្ថែមនេះ។ 

6.  តើខ្ញុំគួរទៅទទួលការសម្រាកព្យាបាលនៅកន្លែងណា?

មេនូឡាយហ្វ៍ណែនាំលោកអ្នកឱ្យទទួលការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យដៃគូរបស់យើង។

លោកអ្នកក៏មានសិទ្ធិទទួលបានអត្ថប្រយោជន៍សម្រាប់ការព្យាបាលនៅតាមមន្ទីរពេទ្យ គ្លីនិក គ្លីនិកពហុព្យាបាលដែលមានអាជ្ញាបណ្ណត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា ឬមន្ទីរពេទ្យដែលមានអាជ្ញាបណ្ណនៅក្រៅប្រទេសផងដែរ។

7.  តើខ្ញុំអាចដាក់ពាក្យស្នើសុំទាមទារសំណងដោយរបៀបណា?

លោកអ្នកអាចដាក់ពាក្យទាមទារសំណងដែលទាក់ទងនឹងការចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់អ្នក តាមរយៈប្រព័ន្ធ EasyClaims របស់យើង។​ 

លោកអ្នកអាចដាក់ពាក្យស្នើសុំទាមទារសំណងតាម 3 ជំហានងាយៗដូចខាងក្រោម៖

ជំហានទី ១: ចុះឈ្មោះដោយការបំពេញព័ត៌មានដូចខាងក្រោម៖
  • ថ្ងៃខែ​ឆ្នាំ​កំណើត
  • ឯកសារបញ្ជាក់អត្តសញ្ញាណ៖ លេខលិខិតឆ្លងដែន លេខអត្តសញ្ញាណប័ណ្ណ ឬលេខសំបុត្រកំណើត
  • របៀបទូទាត់៖ តាមរយៈការផ្ទេរប្រាក់តាមគណនីធនាគារ ឬគណនីវីង
ជំហានទី ២ : បញ្ចូលឯកសារចាំបាច់ដូចខាងក្រោម៖
  • ភ័ស្តុតាងបញ្ជាក់ការសម្រាកព្យាបាលចេញពីមន្ទីរពេទ្យ (វិក្កយបត្រមន្ទីរពេទ្យ ឬបង្កាន់ដៃបង់ប្រាក់)
  • វិញ្ញាបនបត្រ/របាយការណ៍វេជ្ជសាស្រ្ត ឬវិញ្ញាបនបត្រ/របាយការណ៍បានចាកចេញពីមន្ទីរពេទ្យ
ជំហានទី ៣៖ ផ្តល់ព័ត៌មានទំនាក់ទំនង
  • បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នកដែលប្រើប្រាស់សម្រាប់ទទួលសារបញ្ចាក់អំពីការទាមទារសំណង។

ប្រសិនបើលោកអ្នកមានសំណួរបន្ថែម សូមទាក់ទងក្រុមការងារទាមទារសំណងរបស់យើងខ្ញុំតាមរយៈអ៊ីមែល claims_service_kh@manulife.com ឬភ្នាក់ងារសេវាបម្រើ​អតិថិជន​ ១៨០០-២១១-២១១ ដោយឥតគិតថ្លៃ។

8. តើខ្ញុំត្រូវរង់ចាំយូរប៉ុណ្ណាដើម្បីទទួលបានប្រាក់សំណងរបស់ខ្ញុំ?

ក្រោយពេលយើងខ្ញុំទទួលបានឯកសារចាំបាច់ទាំងអស់ ការទូទាត់ប្រាក់ទាមទារសំណងនឹងត្រូវបង់ទៅគណនីធនាគារ/គណនីវីង​របស់លោកអ្នកក្នុងរយៈពេលបី​(៣) ទៅប្រាំ (៥) ថ្ងៃ​នៃថ្ងៃធ្វើការ។

គម្រោងមូលដ្ឋានដែលត្រូវមាន

ប្រឹក្សាបន្ថែមអំពីគម្រោងនេះជាមួយ មេនូឡាយហ្វ៍

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?