ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ នឹងត្រូវបានទូទាត់ជូនឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីការបដិសេធសំណើទាមទារសំណងនោះ បណ្ដាលឱ្យបណ្ណសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាព នោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលមានក្រោមបណ្ណសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលបុព្វលាភធានារ៉ាប់រងដែលបានបង់រួចសរុប គិតចាប់ពីកាលបរិច្ឆេទផ្ដល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ (កំណត់យកកាលបរិច្ឆេទណាមួយចុងក្រោយគេ) ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញ ដោយដកចេញនូវអត្ថប្រយោជន៍លើការសន្សំដែលបានទូទាត់រួច (បើមាន) និង/ឬ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃហានិភ័យ (បើមាន)។
ករណីមិនធានាចំពោះករណីមរណភាព មិនបណ្តាលមកពីគ្រោះថា្នក់ចៃដន្យ
ក. ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្ណសន្យារ៉ាប់រង ឬកាលបរិចេ្ឆទផ្ដល់សុពលភាពបណ្ណសន្យារ៉ាប់រងជាថ្មីឡើងវិញ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយ (ករណីមិនធានានេះ នឹងមិនត្រូវបានអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែលបានលើកឡើងខាងលើ) ឬ
ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
គ. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
ក. ការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
ខ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
គ. ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
ឃ. សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
ង. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។
ករណីមិនធានាចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្ដៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ
ក. ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
ខ. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ឬការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
គ. ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
ឃ. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
ង. ការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
ច. សង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
ឆ. ការតទល់ប្រឆាំងនឹងការចាប់ខ្លួនពីមន្រ្តី អ្នកអនុវត្តច្បាប់ ឬការប្រព្រឹត្តបទល្មើសពីការទទួលទានជាតិស្រវឹង និង/ឬ ការបើកបរល្មើសល្បឿនកំណត់ ដូចដែលបានបញ្ញត្ដិដោយច្បាប់ចរាចរណ៍ជាធរមានខណ:ដែលមានគ្រោះថ្នាក់នោះ ឬ
ជ. ភាពចុះខ្សោយនៃរាងកាយ ឬផ្លូវចិត្ត ឬរោគ ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយ ឬក្រៅពីការឆ្លងរោគដែលបង្កឡើងពីការររងរបួសដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
ឈ. ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
ញ. ការចូលរួម ឬចូលរួមចំណែកក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជាការឡើងភ្នំ (mountaineering) ឬការចូលក្នុងរូងភ្នំ (potholing) ឬការជិះឆ័ត្រយោង (parachuting) ឬការលោតពីទីខ្ពស់ (bungee jumping)
ករណីមិនធានាចំពោះករណីជំងឺធ្ងន់ធ្ងរ
ក. រាល់ជំងឺ ឬស្ថានភាពដែលមានពីមុនស្រាប់ និងផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងជំងឺ/ស្ថានភាពដែលមានពីមុនស្រាប់ ឬ
ខ. រាល់ជំងឺធ្ងន់ធ្ងរ ឬរោគសញ្ញាណាមួយនៃជំងឺធ្ងន់ធ្ងរដែលបានស្ដែងចេញ ឬការធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺធ្ងន់ធ្ងរក្នុងអំឡុងរយៈពេលមិនធានា រួមបញ្ចូលទាំងជំងឺធ្ងន់ធ្ងរកម្រិតដំបូងណាមួយ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញលើកដំបូងក្នុងអំឡុងរយៈពេលមិនធានា ហើយលូតលាស់ទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ក្រោយរយៈពេលមិនធានាត្រូវបានបញ្ចប់ ឬ
គ. ជំងឺមានពីកំណើត ឬពិការភាពពីកំណើត ឬ
ឃ. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយ ដែលទាក់ទងនឹងមេរោគហ៊ីវ (HIV) លើកលែងតែករណីការឆ្លងមេរោគហ៊ីវ (HIV) តាមរយៈការបរិច្ចាគឈាម ឬតាមការប្រកបវិជ្ជាជីវៈ ឬ
ង. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
ច. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការស្ម័គ្រចិត្តប្រើប្រាស់ សេព ឬស្រូប ឱសថ ឬគ្រឿងញៀនដែលគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬផ្សែងពុល ឬសារជាតិពុលផ្សេងៗ ឬ
ឆ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីសង្រ្គាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្រ្គាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកូដកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្ដី ឬ
ជ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណ:សម្បត្តិអ្នកទទួលផល ឬអ្នកទទួលសំណង) ឬ
ឈ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការចូលរួម ឬចូលរួមចំណែកក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជាការឡើងភ្នំ (mountaineering) ឬការចូលក្នុងរូងភ្នំ (potholing) ឬការជិះឆ័ត្រយោង (parachuting) ឬការលោតពីទីខ្ពស់ (bungee jumping) ឬ
ញ. ជំងឺធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយមធ្យោបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរធម្មតាលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រតិបត្តិការជាទៀងទាត់ ឬ
ដ. ជំងឺ ឬស្ថានភាពណាមួយ ដែលបានបញ្ជាក់ថាមិនត្រូវបានធានាក្រោមនិយមន័យនៃជំងឺ/ស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវបានធានានីមួយៗ។