រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ជួយកូនលោកអ្នកសម្រេចក្ដីស្រមៃទៅសិក្សានៅបរទេស

ការសិក្សានៅបរទេសផ្តល់ឱ្យកូនលោកអ្នកនូវឱកាស និងបទពិសោធន៍ដ៏មានតម្លៃលើសពីការសិក្សានៅក្នុងថ្នាក់រៀន។ វាមិនត្រឹមតែជាការទទួលបានសញ្ញាបត្រនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាការស្វែងយល់ពីទីកន្លែងថ្មីៗ និងការដុសខាត់ខ្លួនឯងទៅក្នុងវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថានភាពនៃការរស់នៅ ដ៏សម្បូរបែបរបស់ប្រទេសមួយផ្សេងទៀត។ ​

Happy and healthy family

ការជួយកូនរបស់អ្នកចាប់យកក្ដីស្រមៃក្នុងការសិក្សានៅក្រៅប្រទេស គឺជាចំណុចសំខាន់មួយដែលទាមទារឱ្យមានយកចិត្តទុកក្នុងការរៀបចំផែនការ​​ទុកជាមុន។ ខាងក្រោមនេះជាជំហានងាយៗ ក្នុងការស្វែងយល់ឱ្យបានពេញលេញដើម្បីធានាបាននូវការផ្លាស់ប្ដូរការសិក្សាដោយរលូន និងបទពិសោធន៍ជោគជ័យសម្រាប់ការសិក្សានៅបរទេសរបស់កូនលោកអ្នក។​

1. ស្វែងយល់ពីប្រទេសដែលកូនចង់ទៅ

សូមធ្វើការស្រាវជ្រាវមើលថាតើប្រទេសនោះមានមុខជំនាញសិក្សា វប្បធម៍ ប្រព័ន្ធអប់រំ សុវត្ថិភាព និងស្ថានភាពនៃការរស់នៅ ស្របទៅតាមចំណូលចិត្ត និងតម្រូវការលោកអ្នក និងកូនដែរឬទេ។ ការត្រៀមរៀបចំទុកជាមុន នឹងជួយឱ្យកូនអ្នកសម្របខ្លួនជាមួយលក្ខខណ្ឌនៃការរស់នៅថ្មីបានយ៉ាងរលូន និងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបទពិសោធន៍សិក្សានៅក្រៅប្រទេសរបស់ពួកគេ។

2.  ពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់កូន 

Student1

ដើម្បីជួយកូនរបស់លោកអ្នកក្នុងការសិក្សានៅបរទេស យើងត្រូវប្រាកដថាពួកគេបំពេញតាមតម្រូវការភាសា ដែលជាធម្មតាជាភាសាអង់គ្លេស។ ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់ពួកគេ ពួកគេប្រហែលជាត្រូវប្រឡងតេស្ដកម្រិតភាសាអង់គ្លេសតាមរយៈវគ្គសិក្សាខ្លីៗដូចជា TOEFL ឬ IELTS។ សូមធ្វើការលើកទឹកចិត្តពួកគេឱ្យចំណាយពេលរៀបចំ តាមរយៈការសិក្សាដោយខ្លួនឯង ឬវគ្គសិក្សាភាសា។ ជំនាញភាសា នឹងជំរុញភាពជោគជ័យនៃការសិក្សារបស់ពួកគេ និងជួយពួកគេសម្របខ្លួនទៅនឹងជីវិតនៅក្នុងប្រទេសថ្មី។ សរុបមក សូមលោកអ្នកជួយកូនពង្រឹងកម្រិត​ភាសាអង់គ្លេសឱ្យស្របតាមតម្រូវការសាលានៅបរទេស ក៏ដូចជា​ទំនាក់ទំនងក្នុងជីវិតរស់នៅប្រចាំថ្ងៃនៅក្រៅប្រទេស​។

3. រៀបចំផែនការហិរញ្ញវត្ថុ​ទុកជាមុន​ 

single

ឪពុកម្តាយគួរតែចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ការអប់រំនៅក្រៅប្រទេសរបស់កូនឱ្យបានឆាប់។ លោកអ្នកត្រូវពិចារណាគិតគូរលើថ្លៃសិក្សា ការចំណាយលើការរស់នៅ ថ្លៃធ្វើដំណើរ និងការធានារ៉ាប់រង។ ដើម្បីធានាបាននូវការសិក្សានៅបរទេសរបស់កូនបញ្ចប់ទៅដោយជោគជ័យ និងរលូន ឪពុកម្តាយត្រូវត្រៀមកញ្ចប់ថវិកាសម្រាប់រ៉ាប់រងថ្លៃសិក្សាកូន ការរស់នៅ និងការធ្វើដំណើរ និងចំណាយផ្សេងៗតាមរយៈការសន្សំ ការទិញគម្រោងធានារ៉ាប់រងលើការសិក្សាកូន ឬស្វែងរកអាហាររូបករណ៍។

សរុបមក ដើម្បីសម្រេចក្ដីស្រមៃទៅសិក្សានៅបរទេសរបស់កូនអ្នក ទាមទារឱ្យមានការរៀបចំផែនការ និងការរៀបចំយ៉ាងហ្មត់ចត់។ តាមរយៈការស្រាវជ្រាវប្រទេសដែលកូនចង់ទៅ និងការពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់កូន ឪពុកម្តាយអាចជួយសម្រួលដល់កូនៗក្នុងទទួលបាននូវបទពិសោធន៍ ផ្លាស់ប្តូរជីវិតកាន់តែប្រសើរ។ ការរៀបចំផែនការហិរញ្ញវត្ថុតាមរយៈការស្វែងរកជំនួយ និងអាហារូបករណ៍​  អាចបង្កើននូវភាពងាយស្រួល  ជំរុញការស្វែងរកបទពិសោធន៍ថ្មី និងការរីកចម្រើនរបស់បុគ្គល។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


ស្វែងយល់បន្ថែមអំពីផលិតផលរបស់ មេនូឡាយហ្វ៍ 

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?