រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ចំណុចគន្លឹះកំពូលទាំងបួនអំពីធានារ៉ាប់រងសម្រាប់ឪពុកម្ដាយថ្មីថ្មោង

Happy and healthy family

សម្រាប់គូស្វាមីភរិយាជាច្រើន ការមានកូនលើកដំបូងគឺជាចំណុចមួយនៅក្នុងជីវិតហិរញ្ញវត្ថុរបស់ខ្លួន។ ដល់ពេលនោះ លោកអ្នកចាប់ផ្ដើមគិតអំពីវិធីដើម្បីធានានូវអនាគត និងសុខុមាលភាពរបស់កូន និងប្ដី/ប្រពន្ធរបស់លោកអ្នក។ នេះគឺជាពេលវេលាដែលលោកអ្នកគួរពិចារណាទិញធានារ៉ាប់រងអាយុជីវិត ពីព្រោះថាមានអ្វីនឹងកើតឡើងចំពោះកូនរបស់លោកអ្នក ប្រសិនបើមានរឿងអាក្រក់ណាមួយកើតឡើងចំពោះលោកអ្នក ឬប្ដី/ប្រពន្ធរបស់លោកអ្នក។


ធានារ៉ាប់រងអាយុជីវិត អាចជួយធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្ងប់ចិត្ត ហើយនឹងការពារគ្រួសារថ្មីថ្មោងរបស់លោកអ្នកដោយផ្ដល់ការធានារ៉ាប់រងលើមរណភាព ជំងឺ ឬពិការភាព ដែលមិនអាចដឹងមុនណាមួយ។ ខាងក្រោមនេះគឺជាចំណុចគន្លឹះសម្រាប់ការពិចារណា មុនពេលលោកអ្នកសម្រេចចិត្តទិញគម្រោងធានារ៉ាប់រងអាយុជីវិត។

1. ដឹងអំពីជម្រើសរបស់លោកអ្នក

មានជម្រើសជាច្រើនសម្រាប់ធានារ៉ាប់រងអាយុជីវិត ប៉ុន្តែលោកអ្នកអាចជ្រើសរើសជម្រើសណាដែលសំខាន់បំផុតសម្រាប់លោកអ្នក ដូចជា ធានារ៉ាប់រងអាយុជីវិតពេញមួយជីវិត ឬធានារ៉ាប់រងអាយុជីវិតមានកាលកំណត់។

ធានារ៉ាប់រងអាយុជីវិតមានកាលកំណត់គឺជាទម្រង់ធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃទាប ​។ ធានារ៉ាប់រងប្រភេទនេះផ្ដល់នូវការធានារ៉ាប់រងមូលដ្ឋានសម្រាប់រយៈពេលជាក់លាក់ណាមួយ ជាទូទៅ មានរយៈពេលចន្លោះចាប់ពី 10 ទៅ 20 ឆ្នាំ។ ជាទូទៅ ធានារ៉ាប់រងប្រភេទនេះ ផ្ដល់នូវការការពារលើមរណភាព និងពិការភាពទាំងស្រុងអចិន្រ្តៃយ៍ (TPD)។ ការដកប័ណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់វិញ អាចធ្វើបាន លុះត្រាតែការបង់ប្រាក់បានកើតឡើងដោយកាលៈទេសៈ មួយក្នុងចំណោមកាលៈទេសៈដែលបានលើកឡើងខាងក្រោម បើមិនដូច្នោះទេបុព្វលាភទាំងអស់នឹងត្រូវបាត់បង់។

ម៉្យាងវិញទៀត ធានារ៉ាប់រងអាយុជីវិតពេញមួយជីវិតផ្ដល់នូវការការពារគ្រប់ជ្រុងជ្រោយសម្រាប់នរណាម្នាក់ដរាបណាពួកគេនៅមានជីវិត។ ប័ណ្ណសន្យារ៉ាប់រងពេញមួយជីវិតភាគច្រើនក៏ដើរតួនាទីជាការគណនីសន្សំប្រាក់ និង/ឬ គណនីវិនិយោគផងដែរ ដែលម្ចាស់ប័ណ្ណសន្យារ៉ាប់រងអាចទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់។ ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ គម្រោងធានារ៉ាប់រងអាយុជីវិតពេញមួយជីវិត ជាទូទៅ មានតម្លៃខ្ពស់ជាងប័ណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់។

គម្រោងនេះ មានការគណនាលម្អិតអំពីចំនួនដែលលោកអ្នកមានលទ្ធភាពបង់សម្រាប់បុព្វលាភធានារ៉ាប់រងប្រចាំខែ។ ធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ជាទូទៅគឺជាជម្រើសជាក់ស្ដែងសម្រាប់ឪពុកម្ដាយវ័យក្មេង ដែលទើបតែចាប់ផ្ដើមកសាងជីវិតរបស់ខ្លួន ខណៈដែលកំពុងមានសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលតែមួយ។

2. ធានារ៉ាប់រងប្ដី/ប្រពន្ធរបស់លោកអ្នក

សម័យនេះ ជាទូទៅ ទាំងប្ដី និងប្រពន្ធគឺជាអ្នកធ្វើការទាំងពីរនាក់ ហើយនេះគឺជាមូលហេតុដែលទាំងប្ដី និងប្រពន្ធគួរតែមានធានារ៉ាប់រងអាយុជីវិតរៀងៗខ្លួន។ ទោះបីជាប្ដី/ប្រពន្ធរបស់លោកអ្នកនៅផ្ទះក៏ដោយ ជាការសំខាន់ដែលត្រូវចងចាំថាការរួមចំណែកដ៏មានគុណតម្លៃដែលឪពុកម្ដាយកំពុងតែរួមចំណែកដើម្បីផ្គត់ផ្គង់ដល់គ្រួសារ និងការចិញ្ចឹមបីបាច់កូនរបស់ខ្លួន។ ប្រសិនបើឪពុក ឬម្ដាយ ទទួលមរណភាព ឬធ្លាក់ខ្លួនមានពិការភាព លោកអ្នកក៏នឹងត្រូវការជួលឲ្យគេមកមើលថែកូនរបស់លោកអ្នកដដែល។

3. កំណត់គោលដៅហិរញ្ញវត្ថុរបស់លោកអ្នក

លោកអ្នកត្រូវតែយល់ដឹងអំពីតម្រូវការហិរញ្ញវត្ថុរបស់គ្រួសារលោកអ្នក ហើយចូរសរសេរវានៅក្នុងសៀវភៅទៅតាមលំដាប់លំដោយអាទិភាពដើម្បីកំណត់បរិមាណធានារ៉ាប់រងត្រឹមត្រូវ ដែលលោកអ្នកគួរតែមានសម្រាប់គម្រោងធានារ៉ាប់រងរបស់លោកអ្នក ជាពិសេស ប្រសិនបើលោកអ្នកទិញ
ប័ណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់។ ម្យ៉ាងវិញទៀត ការបង់ធានារ៉ាប់រងគឺមានន័យថាលោកអ្នកកំពុងជួយឲ្យគ្រួសាររបស់លោកអ្នករស់នៅប្រកបដោយសុខស្រួលសម្រាប់ពេលវេលាដែលលោកអ្នកលែងនៅផ្គត់ផ្គង់ដល់ពួកគេដូចមុនទៀត។

សូមពិចារណា៖ តើលោកអ្នកកំពុងបង់កម្ចីអចលនទ្រព្យមែនទេ? តើលោកអ្នកគ្រាន់តែចង់បានធានារ៉ាប់រងលើតំហែទាំសុខភាពកូនរបស់លោកអ្នកមែនទេ? ឬក៏ លោកអ្នកចង់បានធានារ៉ាប់រងសម្រាប់ថ្លៃសាកលវិទ្យាល័យរបស់កូនលោកអ្នក? ចូរកំណត់អាទិភាព និងជ្រើសរើសបរិមាណធានារ៉ាប់រងដែលសមស្របបំផុតដោយផ្អែកលើគោលដៅរបស់លោកអ្នក។

4. ឆាប់ចាប់ផ្ដើម

បុព្វលាភធានារ៉ាប់រងនឹងអាស្រ័យទៅលើអាយុរបស់លោកអ្នក ហានិភ័យសុខភាព និងស្ថានភាពសុខភាពនាពេលបច្ចុប្បន្នរបស់លោកអ្នក។ ការទិញប័ណ្ណសន្យារ៉ាប់រងទាន់លោកអ្នកនៅក្មេង និងមានសុខភាពល្អ នឹងជួយធ្វើឱ្យលោកអ្នកបង់បុព្វលាភរ៉ាប់រងតិចជាងការទិញប័ណ្ណសន្យារ៉ាប់រងនៅពេលលោកអ្នកមានវ័យកាន់តែចាស់ ដែលការរង់ចាំទម្រាំដល់ពេលនោះក៏អាចនឹងធ្វើឲ្យប៉ះពាល់ដល់ថវិការបស់លោកអ្នកច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ យល់ល្អបំផុតគួរតែចាប់ផ្ដើមឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីភាពនៅក្មេងរបស់លោកអ្នក ហើយក៏មិនធ្វើឱ្យមានផលប៉ះពាល់ដល់កញ្ចប់ហិរញ្ញវត្ថុដែលលោកត្រូវប្រើសម្រាប់គ្រួសារទាំងមូលផងដែរ។


មានពាក្យស្លោកទូទៅមួយនៅក្នុងវិស័យធានារ៉ាប់រងថា៖ “នៅពេលលោកអ្នកត្រូវការវា (ធានារ៉ាប់រង) ពុំមាននរណាម្នាក់អាចផ្ដល់ឲ្យលោកអ្នកឡើយ”។ ដូច្នេះ លោកអ្នកគួរតែទិញគម្រោងមូលដ្ឋានទាន់លោកអ្នកនៅក្មេង និងបន្តបង្កើនវាទៅតាមដំណាក់កាល។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)