រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

វិធីពាក់ម៉ាសក្រណាត់ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងកំឡុងពេលរីករាលដាលនៃវីរុសកូវីដ ១៩

Thenewnormal-tips-covid19-manulife cambodia-life insurance-savings insurance- how to wear masks

អ្វីដែលគួរធ្វើ និងមិនគួរធ្វើ ការពារអ្នកដ៏ទៃដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីត១៩

អ្វីដែលគួរធ្វើ៖

  • សម្អាតដៃឲ្យបានស្អាតមុននឹងកាន់ម៉ាស
  • ពិនិត្យមើលភាពកខ្វក់ ឬរហែកលើម៉ាស
  • ចាប់ផ្ដើមពាក់ដោយកុំឲ្យសល់ចន្លោះនៅសងខាង
  • ប្រាកដថាមាត់ ច្រមុះ និងចង្ការត្រូវបានបិទជិត
  • ជៀសវាងការប៉ះពាល់ម៉ាស
  • លាងសម្អាតដៃឲ្យបានស្អាតមុន​នឹងដោះម៉ាសចេញ
  • ដោះម៉ាសចេញដោយកាន់ខ្សែទាំងសងខាងនៅត្រចៀក ឬខាងក្រោយក្បាល
  • បន្ទាប់មកទាញម៉ាសចេញពីមុខ
  • រក្សាម៉ាសទុកនៅកន្លែងដែលស្អាត ឬក្នុងកាបូបដែលមានមាត់បិតជិតប្រសិនបើវាមិនសើម និងកខ្វក់នៅពេលដែលលោកអ្នកត្រូវការប្រើវាម្ដងទៀត
  • យកម៉ាសចេញពីក្នុងថង់ ឬកាបូបដោយកាន់ខ្សែម៉ាស
  • លាងសម្អាតម៉ាសជាមួយសាប៊ូដុំ ឬម៉្សៅសាប៊ូ ឬជាមួយទឹកក្ដៅកាន់តែល្អយ៉ាងហោចណាស់ ១ ថ្ងៃម្ដង
  • លាងសម្អាតដៃឲ្យបានស្អាតបន្ទាប់ពីដោះម៉ាសចេញ

អ្វីដែលមិនគួរធ្វើ៖

  • មិនត្រូវពាក់ម៉ាសដែលរហែក
  • មិនត្រូវពាក់ម៉ាសដែលរលុង
  • មិនត្រូវពាក់ម៉ាសក្រោមច្រមុះ
  • មិនត្រូវដោះម៉ាសចេញនៅពេលមានមនុស្សនៅក្បែរក្នុងចម្ងាយ ១ ម៉ែត្រ
  • មិនត្រូវពាក់ម៉ាសដែលធ្វើឲ្យពិបាកក្នុងការដកដង្ហើម
  • មិនត្រូវពាក់ម៉ាសដែលមិនស្អាត ឬសើម
  • មិនត្រូវឲ្យម៉ាសដែលប្រើប្រាស់រួចទៅអ្នកដ៏ទៃ

ម៉ាសក្រណាត់អាចការពារអ្នកដ៏ទៃដែលនៅក្បែរអ្នកបាន តែលោកអ្នកមិនត្រូវភ្លេចរក្សាគម្លាតយ៉ាងហោចណាស់ ១ ម៉ែត្រពីអ្នកដ៏ទៃ លាងដៃជាប្រចាំ ព្រមទាំងជៀសវាងការប៉ះពាល់មុខ និងម៉ាសរបស់លោកអ្នកដើម្បីការពារខ្លួន និងការរីករាលដាលនៃវីរុសកូវីដ ១៩។​

 

ប្រសិ​នបើលោកអ្នកមានរោគសញ្ញាដែលទាក់ទងនឹង កូវីដ១៩

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ទីពេទ្យដែ្លនៅជិតលោកអ្នកបំផុត ឬក្រសួងសុខាភិបាលតាមរយៈលេខ​ទូរស័ព្ទដូចខាងក្រោម

115 ឥតគិតថ្លៃ ឬ 012825424/012488981​​/012836868


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)


គន្លឹះសំខាន់គួរយល់ដឹងពីជំងឺកូវីដ១៩