វាជារឿងធម្មតាទេដែលលោកអ្នកមានអារម្មណ៍សោកសៅ តានតឹង ច្របូកច្របល់ ភ័យខ្លាច ឬខឹងក្នុងកាលៈទេសៈបែបនេះ។ និយាយជាមួយមនុស្សដែលលោកអ្នកទុកចិត្ត អាចជួយបាន។ ទាក់ទងទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។
លោកអ្នកត្រូវតែនៅផ្ទះរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ - រួមមានរបបអាហារត្រឹមត្រូវ ការគេង លំហាត់ប្រាណ និងទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់នៅផ្ទះតាមរយៈអ៊ីមែលនិងទូរស័ព្ទជាមួយក្រុមគ្រួសារនិងមិត្តភក្តិផ្សេងទៀត។
កុំប្រើប្រាស់ ការជក់បារី ផឹកស្រា ឬថ្នាំដទៃទៀតដើម្បីដោះស្រាយអារម្មណ៍របស់អ្នក។ បើលោកអ្នកមានអារម្មណ៍ធុញថប់សូមពិគ្រោះជាមួយបុគ្គលិកសុខាភិបាល ឬអ្នកផ្តល់មតិយោបល់ផ្សេងៗ។ ប្រសិនបើចាំបាច់ ត្រូវមានផែនការច្បាស់លាស់ពីកន្លែងដែលត្រូវទៅ និងរបៀបស្វែងរកជំនួយសម្រាប់តម្រូវការសុខភាពផ្លូវកាយនិងផ្លូវចិត្ត។
សូមទទួលយកអ្វីដែលជាការពិត។ សូមប្រមូលព័ត៌មានដែលនឹងជួយវាយតម្លៃហានិភ័យរបស់លោកអ្នកដើម្បីឱ្យលោកអ្នកត្រៀមការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ។ សូមស្វែងរកពត៌មានដែលមានប្រភពគួរឱ្យទុកចិត្ត អាចជឿទុកចិត្តបានដូចជាគេហទំព័ររបស់អង្គការសុខភាពពិភពលោក ឬទីភ្នាក់ងារសុខភាពសាធារណៈក្នុងតំបន់ ឬក្រសួងសុខាភិបាល
កំណត់ការព្រួយបារម្ភ និងភាពវង្វេងស្មារតីដោយកាត់បន្ថយពេលវេលាដែលលោកអ្នក និងក្រុមគ្រួសារចំណាយពេលមើល ឬស្តាប់ការផ្សាយព័ត៌មានដែលអ្នកយល់ថាអាចធ្វើអោយលោកអ្នកពិបាកចិត្ត។
សូមចាប់ផ្តើមប្រើប្រាស់ជំនាញដែលអ្នកបានប្រើក្នុងអតីតកាលដែលបានជួយអ្នកក្នុងការគ្រប់គ្រងស្ថានភាពលំបាកណាមួយនៃជីវិតអ្នកដើម្បីជួយអ្នកក្នុងការគ្រប់គ្រងអារម្មណ៍ក្នុងគ្រាលំបាកកំឡុងពេលមានការផ្ទុះវីរុស COVID-19 នេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមន្ទីពេទ្យដែ្លនៅជិតលោកអ្នកបំផុត ឬក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
115 ឥតគិតថ្លៃ ឬ 012825424/012488981/012836868
គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!
គន្លឹះហិរញ្ញវត្ថុ
ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!
ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)