រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

វិធីហាត់ប្រាណដ៏សប្បាយរីករាយជាមួយគ្នា

Happy and healthy family

តើលោកអ្នកចង់បានក្រុមហាត់ប្រាណមានភាពរឹងមាំដែរឬទេ? សូមធ្វើការពិនិត្យមើលចំណុចខាងក្រោមនេះ ដែលនិយាយអំពីសកម្មភាពកសាងក្រុមដែលអាចជួយលោកអ្នកឲ្យកសាងទំនាក់ទំនងល្អប្រសើរជាមួយមិត្តរួមការងារបាន។

1. ការស្វែងរកវត្ថុ​

Family Trip

គឺជាសកម្មភាពដ៏សប្បាយរីករាយមួយ ដែលក្រុមទាំងអស់ត្រូវស្វែងរកវត្ថុដែលមានរាយឈ្មោះនៅក្នុងបញ្ជី ត្រូវបំពេញការងារ ត្រូវថតរួបជាដើម។ ក្រុមទាំងអស់ត្រូវដើរទៅមកដើរជាមួយគ្នា បំពេញបញ្ជីរបស់ខ្លួន និងត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារទាំងនោះឲ្យបានឆាប់រហ័ស។

2. ការបាញ់ព្រួញ

កីឡានេះមិនមែនគ្រាន់តែជាការឈរនៅស្ងៀម និងបាញ់ឲ្យចំគោលដៅតែប៉ុណ្ណោះនោះទេ (ទោះបីជាអ្នកអាចទៅកន្លែងបាញ់ព្រួញ ហើយចាប់ផ្ដើមបាញ់ក៏ដោយ)។ សព្វថ្ងៃនេះកីឡាមួយនេះបានក្លាយទៅជាផ្នែកមួយនៃកីឡាកូនកាត់ ពោលគឺជាការប្រកួតបាញ់ព្រួញដែលបាញ់ព្រួញមុខស្នោរឲ្យចំគូប្រកួត។

3. ការលោតលើសំណាញ់ (ត្រាំប៉ូលិន)

តើមានអ្វីសប្បាយរីករាយជាងការលោតចុះឡើងនៅលើផ្ទៃជ័រអន្ធិល? មានសួនកីឡាលោតត្រាំប៉ូលិនមួយដែលអ្នកអាចទៅលេងបាន ដែលក្រុមរបស់អ្នកអាចលោតឡើងដល់ជញ្ជាំងបាន។

4. ការលោតឆ្លងកាត់ឧបសគ្គ

ការលូនកាត់តាមលូ ការលោតឡើងជញ្ជាំងកង់ឡាន ការតោងតាមរបារ ការលោតចូលទៅក្នុងអាងកូនបាល់ ហើយជាទូទៅអាចមានពេលវេលាដ៏ល្អដើម្បីជំរុញខ្លួនឯងឲ្យកាន់តែខំប្រឹងប្រែងដល់កម្រិតណាមួយ។ សូមស្រាវជ្រាវការលោតឆ្លងកាត់ឧបសគ្គនៅតំបន់របស់លោកអ្នកដើម្បីទទួលបានបទពិសោធន៍កសាងក្រុមដ៏អស្ចារ្យ។

5. ការឡើងជញ្ជាំងថ្ម

កីឡានេះតម្រូវឲ្យមានការទុកចិត្តគ្នា ពោលគឺមនុស្សម្នាក់តោងឡើង ហើយម្នាក់ទៀត (អ្នកទាញខ្សែ) ត្រូវទាញខ្សែឲ្យតឹង ដូច្នេះប្រសិនបើអ្នកឡើងទៅលើរអិលជើង ពួកគេក៏មិនមានគ្រោះថ្នាក់អ្វីដែរ។ កីឡានេះ អាចជួយពង្រឹងទំនាក់ទំនងរវាងសមាជិកក្រុម ស្របពេលជាមួយគ្នានោះ ក៏កសាងភាពរឹងមាំដល់រូបរាងកាយ និងភាពធន់របស់យើងផងដែរ។

6. រត់ដើម្បីជីវិតរបស់នរណាម្នាក់

ដោយសារតែកីឡារត់គឺជាកីឡាមួយដ៏អស្ចារ្យ ជាការល្អលោកអ្នកគួរតែរត់ជាមួយមិត្តរួមការងារ ហើយកម្មវិធីរត់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សង្គម  គឺជា
ឱកាសរត់ដែលមានការជំរុញទឹកចិត្តកាន់តែខ្ពស់ថែមទៀត។ នៅក្នុងសង្គមយើង មានកម្មវិធីសប្បុរសធម៌ ជាច្រើនដែលប្រើប្រាស់កីឡាម៉ារ៉ាតុងដើម្បីរៃអង្គាសថវិកា។

គ្រប់សកម្មភាពទាំងអស់ មិនត្រឹមតែផ្ដល់ពេលវេលាឲ្យលោកអ្នកចងសម្ព័ន្ធភាពជាមួយមិត្តរួមការងារឲ្យរឹតតែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឲ្យលោកអ្នកកសាងភាពរឹងមាំក្នុងក្រុមផងដែរ។ សូមលើកទឹកចិត្តឲ្យមិត្តរួមការងារយើងទាំងអស់គ្នាបន្តទៅមុខទៀត!

នៅក្នុងក្រុមហ៊ុនមេនូឡាយហ្វ៍ យើងផ្ដល់រង្វាន់ចំពោះអ្នកដែលមានភាពសកម្ម។ សូមស្វែងយល់បន្ថែមថាតើអ្នកនឹងទទួលបានអ្វីខ្លះនៅពេលដែលលោកអ្នកខិតខំបន្តទៀត

 

 

អស់ការបារម្ភពីវិបត្តជំងឺធ្ងន់ធ្ងរជាមួយ គម្រោងអត្ថប្រយោជន៏ព្យាបាលជម្ងឺធ្ងន់ធ្ងរ របស់មេនូឡាយហ្វ៌ ខេមបូឌា។ ទទួលយកការប្រឹក្សាដោយឥតគិតថ្លៃពីអ្នកជំនាញរបស់យើង!


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)