រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុយ៉ាងតិចម្ដងក្នុងមួយឆ្នាំ

Annual Check up - life insurance - saving

ហេតុអ្វីបានជាលោកអ្នកត្រូវពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញយ៉ាងតិចណាស់ម្ដងក្នុងមួយឆ្នាំ

យើងតែងតែធ្លាប់ឭគេប្រាប់ជារឿយៗថា យើងត្រូវតែទៅត្រួតពិនិត្យសុខភាព​ និងមាត់ធ្មេញឲ្យបានយ៉ាងតិចណាស់ម្ដងក្នុងមួយឆ្នាំ។ គោលការណ៍នេះគួរតែអនុវត្តចំពោះស្ថានភាពហិរញ្ញវត្ថុរបស់យើង ដែរ។ អ្វីៗគ្រប់យ៉ាងអាចនឹងមានការប្រែប្រួលនៅក្នុងរយៈពេល 12 ខែ ដូច្នេះ​យល់ល្អ យើងគួរតែធ្វើការពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់យើងឡើងវិញដោយខ្លួនឯង ឬដោយមានជំនួយពីអ្នករៀបចំផែនការហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត ហិរញ្ញវត្ថុរបស់យើងរឹតកាន់តែមានភាពស្មុគស្មាញខ្លាំង ហើយបច្ចុប្បន្ននេះ អ្វីដែលយើងត្រូវត្រួតពិនិត្យ រួមមាន គណនីធនាគារ គណនីសន្សំ កាតឥណទាន ប័ណ្ណសន្យារ៉ាប់រង ទឹកប្រាក់វិនិយោគ និងអចលនទ្រព្យជាដើម។ មិនមែនជារឿងងាយស្រួលឡើងក្នុងការតាមដានគ្រប់ជ្រុងជ្រោយថាតើលោកអ្នកបានចំណាយប្រាក់លើអ្វីខ្លះ  ហើយថាតើលោកអ្នកកំពុងសន្សំប្រាក់បានគ្រប់ចំនួនដើម្បីសម្រេចគោលដៅរបស់ខ្លួនឬយ៉ាងណា។ ដូច្នេះយើងសូមចង្អុលបង្ហាញនូវចំណុចមួយចំនួនដូចខាងក្រោមដែលអាចជួយលោកអ្នកចាប់ផ្ដើម។

ប្រាក់សម្រាប់គ្រោះអាសន្ន

រាល់ការពិនិត្យមើលសាច់ប្រាក់ឡើងវិញ លោកអ្នកត្រូវតែប្រាកដថាអ្នកបានបែងចែកទឹកប្រាក់ ឬថវិកាមួយចំនួនសម្រាប់គ្រោះអាសន្នដាច់ដោយឡែក។ លោកអ្នកអាចរក្សាប្រាក់នោះនៅក្នុងគណនីសន្សំធម្មតាក៏បាន ប៉ុន្តែធ្វើយ៉ាងកុំឲ្យយកវាមកចាយវាយលើអ្វីផ្សេងពីនេះ។ ជាការពិតណាស់ លោកអ្នកជាទូទៅអាចនឹងត្រូវចំណាយដោយមិនបានគ្រោងទុកជាមុន ដោយសារតែយើងមិនបានបែងចែកប្រាក់ដូចជា សម្រាប់ថ្លៃចំណាយជួលជុល ​និងគ្រោះថ្នាក់ដែលត្រូវចំណាយថ្លៃព្យាបាលជាដើម។ ប្រសិនបើលោកអ្នកមានធានារ៉ាប់រងដែលធានាការពារលើការចំណាយទាំងនេះ ក៏ជាការពារមួយដ៏ល្អ​ដែរ។ លើសពីនេះទៅទៀត យល់ល្អលោកអ្នកគួរតែបម្រុងថវិកាមួយចំនួនសម្រាប់ការពារក្នុងករណីមានការប្រែប្រួលទៅលើប្រាក់ចំណូលរបស់លោកអ្នក ដូចជា ការបាត់បង់ការងារជាដើម។ អ្នកជំនាញបាននិយាយថាយើងគួរតែមានប្រាក់សន្សំទុកឲ្យគ្រប់គ្រាន់សម្រាប់ការចំណាយទូទៅរយៈពេលប្រាំមួយខែ។ ប្រសិនបើលោកអ្នកប្រើប្រាក់បម្រុងនេះទៅលើគ្រោះអាសន្នណាមួយ នោះក្រោយមកទៀតលោកអ្នកត្រូវប្រាកដថាបំពេញប្រាក់នោះវិញ។

ដោះស្រាយបញ្ហាបំណុល

Annual Check up - life insurance - education protector

ទោះបីជាយើងលើកទឹកចិត្តឲ្យលោកអ្នកសន្សំប្រាក់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងមួយខែៗ​ ក៏ដោយ ប៉ុន្តែការសន្សំនេះប្រហែលជាមិនអាចធ្វើបានឡើយ ប្រសិនបើលោកអ្នកត្រូវដោះបំណុលដ៏ច្រើននោះ។ ជាធម្មតា បំណុលកាតឥណទាន គិតអត្រាការប្រាក់ខ្ពស់ជាងអត្រាការប្រាក់ដែលលោកអ្នកដាក់សន្សំនៅធនាគារខ្លាំងណាស់។ ដូច្នេះ ក្នុងករណីនេះ លោកអ្នកគួរផ្ដោតលើការដោះបំណុលជាមុនសិន​។ លោកអ្នកក៏ត្រូវពិនិត្យមើលអត្រាការប្រាក់ដែលលោកអ្នកកំពុងបង់សម្រាប់បំណុលផ្សេង​ៗ ដូចជា កម្ចីទិញរថយន្ត ជាដើម។ ត្រូវសងបំណុលទាំងនេះឲ្យបានឆាប់តាមដែលអាចធ្វើបាន។ បើទោះបីជាការបញ្ចាំ ត្រូវបានចាត់ថ្នាក់ថាជាបំណុលក៏ដោយ ក៏អត្រាការប្រាក់ទំនងជាអាចនឹងទាបជាង នឹងមិនមែនជាចំណុចអាទិភាពទៀតឡើយ។

តើអ្នកចូលនិវត្តន៍ហើយមែនទេ?

យើងគ្រប់គ្នាគួរតែមានទម្លាប់ពិនិត្យមើលការវិនិយោគ និងប្រាក់សោធននិវត្តន៍ឡើងវិញជារៀងរាល់ឆ្នាំ។ ប្រសិនបើលោកអ្នកមានភាពឆ្លាតវៃក្នុងការសន្សំប្រាក់ឲ្យបានទៀងទាត់ទៅក្នុងទឹកប្រាក់វិនិយោគរបស់លោកអ្នក និងប្រាក់សោធននិវត្តន៍របស់លោកអ្នក នោះលោកអ្នកគួរតែមានភាពវៃឆ្លាតក្នុងការតាមដានលទ្ធផលរបស់វាផងដែរ។ ប្រាក់ទាំងអស់នេះគឺពិបាករកខ្លាំងណាស់សម្រាប់លោកអ្នកនៅពេលនោះ​។ ទីផ្សារមូលបត្រ អាចនឹងមានការប្រែប្រួលឆាប់រហ័ស ដូច្នេះលោកអ្នកត្រូវតែតាមដានដំណើរការរបស់វាឲ្យបានទៀតទាត់។ ប្រសិនបើលោកអ្នកពិនិត្យមើលឃើញថាវាមិនចំណេញទេ នោះ មានន័យថាលោកអ្នកគួរតែលក់វាចេញហើយ។​ ហើយប្រសិនបើប្រាក់ចំណូលទាបជាងការរំពឹងទុក លោកអ្នកគួរតែចាប់ផ្ដើមវិនិយោគបន្ថែមទៀតដើម្បីសម្រេចគោលដៅដែលបានគ្រោងទុក។ ទោះបីជា ការរៀបចំផែនការចូលនិវត្តន៍គឺជាហ្គេមរយៈពេលវែងក៏ដោយ ប៉ុន្តែលោកអ្នកនៅតែត្រូវពិនិត្យមើលវា សម្រាប់រយៈពេលខ្លីៗណាមួយដែរ ដោយមិនត្រូវទុកចោលយូរពេកនោះទេ។ ហើយនៅពេលដែលលោកអ្នកកាន់តែជិតដល់ពេលចូលនិវត្តន៍ នោះលោកអ្នកគួរតែស្ថិតនៅឲ្យឆ្ងាយពីការវិនិយោគដែលមានហានិភ័យ និងមានភាពប្រថុយប្រថានចំពោះសុវត្ថិភាពរបស់លោកអ្នក ដូចជា សញ្ញាប័ណ្ណ

ជាដើម។ អ្នករៀបចំគម្រោងហិរញ្ញវត្ថុដ៏ល្អ អាចប្រាប់លោកអ្នកថានៅពេលដែលជាពេលវេលាដ៏សមស្របបំផុតសម្រាប់លោកអ្នក។

តើអ្នកមានធានារ៉ាប់រងហើយឬនៅ?

Annual Check up - life insurance - group life protector

នៅពេលដែលលោកអ្នកមានវ័យកាន់តែចាស់ ធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នកត្រូវតែផ្លាស់ប្ដូរ។ ឧទាហរណ៍ លោកអ្នកអាចនឹងទិញអចលនទ្រព្យ ឬមានកូន ចាប់តាំងពីពេលលោកអ្នកបានដកប្រាក់ពីធានារ៉ាប់រងអាយុជីវិតមកម្ល៉េះ។ ចំណុចនេះមានន័យថា លោកអ្នកត្រូវការការធានារ៉ាប់រងមួយដែលមានលក្ខណៈទូលំទូលាយដើម្បីការពារទ្រព្យសកម្មដែលកំពុងកើនឡើង និងមនុស្សជាទីស្រឡាញ់របស់លោកអ្នកផងដែរ។ ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ អាចកាន់តែសំខាន់ថែមទៀត។ ហើយពេលក្រោយមកទៀត លោកអ្នកត្រូវការការធានារ៉ាប់រងតិចតួចជាងមុន ដោយសារតែលោកអ្នកលែងត្រូវបង់ថ្លៃទ្រព្យបញ្ចាំ ហើយកូនរបស់លោកអ្នកក៏កាន់តែធំជាងមុន និងមានការងារធ្វើហើយ។ នៅគ្រប់ដំណាក់កាលទាំងអស់ លោកអ្នកត្រូវធានាថាដែនកំណត់ហិរញ្ញវត្ថុរបស់លោកអ្នកល្អគ្រប់គ្រាន់ដើម្បីការពារទ្រព្យសកម្មរបស់លោកអ្នក។ ហើយជាមួយកូនតូចរបស់លោកអ្នក ត្រូវប្រាកដថាពួកគេទទួលបានធានារ៉ាប់រង ប្រសិនបើមានអ្វីកើតឡើងសម្រាប់លោកអ្នក និងប្ដី/ប្រពន្ធរបស់លោកអ្នក។

លោកអ្នកអាចរកជំនួយគ្រប់ពេលវេលា

Annual Check up - life insurance - savings

ទោះបីជាសមាសធាតុមួយចំនួននៃការពិនិត្យ​មើលស្ថានភាពហិរញ្ញវត្ថុ លោកអ្នកអាចធ្វើបានដោយខ្លួនឯងក៏ដោយ អ្នកវិជ្ជាជីវៈដែលទទួលបានការបណ្ដុះបណ្ដាល អាចជួយលោកអ្នកលើចំណុចដែលនៅសេសសល់ផ្សេងទៀត។ អ្នករៀបចំផែនការហិរញ្ញវត្ថុទទួលបានការបណ្ដុះបណ្ដាលសម្រាប់ធ្វើការងារនេះរួមគ្នាជាមួយលោកអ្នកដើម្បីកំណត់ទិដ្ឋភាពពិតប្រាកដនៃទ្រព្យសកម្មបច្ចុប្បន្នរបស់លោកអ្នក បំណុល ប្រាក់ចំណូល និងចំណាយរបស់លោកអ្នក។ ពួកគាត់អាចតាមដានផែនការសន្សំប្រាក់ដែលលោកអ្នកបានបង្កើត និងណែនាំលោកអ្នកថាតើគម្រោងធានារ៉ាប់រងណាដែលសមស្របសម្រាប់តម្រូវការរបស់លោកអ្នក។

ការស្ទង់មតិថ្មីៗដែលបានធ្វើឡើងដោយក្រុមហ៊ុនមេនូឡាយហ្វ៍សិង្ហបុរី ដែលមានការចូលរួមពីជនជាតិសិង្ហបុរី និងនិវាសនជន បានបង្ហាញថាមានតែអ្នកផ្ដល់បទសម្ភាសន៍ពាក់កណ្ដាលប៉ុណ្ណោះដែលទទួលបានការណែនាំពីអ្នករៀបចំផែនការ និងអ្នកពិគ្រោះយោបល់ហិរញ្ញវត្ថុ។ ប៉ុន្តែការបង្កើតផែនការល្អបំផុត ដែលសមស្របជាមួយនឹងជីវភាពរស់នៅផ្ទាល់ខ្លួន និងស្ថានភាពហានិភ័យរបស់លោកអ្នក អាច មានការលំបាកសម្រាប់លោកអ្នកប្រសិនបើលោកអ្នកធ្វើដោយខ្លួន​ឯង។

Dennis Tan នាយកជាន់ខ្ពស់ផ្នែកសេវាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍សិង្ហបុរី មានប្រសាសន៍ថា “អាចនឹងមាន​ការបារម្ភកើតឡើងជាក់ស្ដែងអំពីវិធីសាស្រ្ត និងរបៀបបង្ហាញ។ ចំណុចនេះហាក់បីដូចជាងាយស្រួលយល់ ជាពិសេស នៅពេលដែលជួបជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុម្ដងទៅពីរដងដំបូង។” “ប៉ុន្តែអ្នកគួរពិនិត្យមើលការពិភាក្សាជាមួយអ្នករៀបចំផែនការហិរញ្ញវត្ថុ ដូចជា ការទៅជួបវេជ្ជបណ្ឌិតដើម្បីពិនិត្យសុខភាព ពោលគឺ នៅពេលដែលលោកអ្នកមានបញ្ហាសុខភាពរូបរាងកាយ មួយទៀតគឺមានបញ្ហាសុខភាពហិរញ្ញវត្ថុ។”

សូមទំនាក់ទំនងមកកាន់អ្នករៀបចំផែនការហិរញ្ញវត្ថុដែលទទួលបានការបណ្ដុះបណ្ដាលរបស់ពួកយើងថ្ងៃនេះ សម្រាប់ការពិនិត្យមើលហិរញ្ញវត្ថុ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)