រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ចំណុច 5 យ៉ាងដែលយុវវ័យសម័យថ្មីទាំងអស់គួរតែធ្វើដើម្បីសម្រេចបានគោលដៅសេរីភាពហិរញ្ញវត្ថុ

Happy and healthy family

និយមន័យនៃភាពពេញវ័យបានផ្លាស់ប្តូរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ និយមន័យនៃភាពពេញវ័យរបស់មនុស្សជំនាន់មុន គឺការចាប់ផ្តើមបង្កើតគ្រួសារ និងមានកូន និងទិញផ្ទះផ្ទាល់ខ្លួន។ សម្រាប់
យុវវ័យសម័យថ្មី នៅពេលធំពេញវ័យពួកគេផ្ដោតភាគច្រើនទៅលើការធានាសុវត្ថិភាពការងារ ហើយលែងសុំប្រាក់ពីឪពុកម្ដាយចាយដូចពីមុនទៀតហើយ។ ដូច្នេះ មូលហេតុគឺថាមិនមែនដោយសារតែ
យុវវ័យសម័យថ្មីមិនមានអាកប្បកិរិយាដូចជាមនុស្សពេញវ័យនោះទេ ប៉ុន្តែពីព្រោះតែពួកគេបានកំណត់និយមន័យភាពពេញវ័យឡើងវិញយ៉ាងសាមញ្ញ។

ទោះជាយ៉ាងណាក៏ដោយ លោកអ្នកអាចកត់សម្គាល់ឃើញថាមានយុវវ័យជាច្រើន នៅតែត្រូវសុំប្រាក់ឪពុកម្តាយចាយជារៀងរាល់ថ្ងៃដដែល ហើយជារឿយៗ ពួកគេតែងតែមានបញ្ហាខ្វះខាតប្រាក់បង់ថ្លៃវិក្កយបត្រសម្រាប់ចំណាយផ្ទាល់ខ្លួនដដែល។ ដោយសារតែមូលហេតុនេះ យើងសូមធ្វើការចែករំលែកអំពីរឿង ៥ យ៉ាងដែលយុវវ័យសម័យថ្មីគួរចៀសវាងដើម្បីកុំឲ្យនៅតែប្រឈមនឹងស្ថានភាពខ្វះខាតប្រហាក់ប្រហែលនេះ។

1. សូមកុំយកចិត្តទុកដាក់ខ្លាំងពេកទៅលើទំនោរបច្ចុប្បន្ន

Family Trip

នៅក្នុងយុគសម័យប្រព័ន្ធបណ្ដាញសង្គមដូចនាពេលបច្ចុប្បន្ននេះ យើងគ្រប់គ្នាអាចនឹងធ្លាក់ក្នុងអន្ទាក់នៃទំនោរបច្ចុប្បន្នយ៉ាងងាយ។ ទោះបីជាអ៊ីនធឺណិតមានវប្បធម៌ប្រជាប្រិយដ៏ល្អជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអ៊ីនធឺណិតក៏ជួយលើកកម្ពស់វប្បធម៌នៃការប្រើផលិតផលម៉ាកថ្មីផងដែរ ដោយអ្នកប្រើអ៊ីនធឺណិតត្រូវបានជំរុញទឹកចិត្តឱ្យទិញផលិតផលទំនិញៗតាមនិន្នាការចុងក្រោយបំផុត ឬទំនោរនៅលើអ៊ីនធឺណិត​។ ប៉ុន្តែអ្វីដែលលោកអ្នកគួរចាប់អារម្មណ៍នោះគឺថាតើលោកអ្នកពិតជាត្រូវការសម្ភារៈទាំងនោះឬយ៉ាងណា។ សូម្បីតែលោកអ្នកជាអ្នកគាំទ្រតារារែប Kanye West ដ៏ល្បីក៏ដោយ ក៏លោកអ្នកមិនជាបាច់ត្រូវតែទិញអាវយឺតលាតពណ៌សដ៏ថ្លៃរបស់ពួកគេដែរ។ លោកអ្នកអាចរកទិញអាវយឺតពណ៌សក្នុងតម្លៃទាបជាងនោះឆ្ងាយខ្លាំងណាស់។ ការផ្តោតលើរបៀបរស់នៅផ្ទាល់ខ្លួនរបស់លោកអ្នក និងទិញតែទំនិញដែលលោកអ្នកត្រូវការ គឺជាជំហានដំបូងឆ្ពោះទៅសម្រេចនូវគោលបំណងសេរីភាពហិរញ្ញវត្ថុ។

2. សន្សំ សន្សំ សន្សំ

save

ការសន្សំប្រាក់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថ្ងៃណាមួយអាចនឹងមានហេតុការណ៍អាក្រក់ដែលយើងមិនអាចដឹងមុនកើតឡើយ។ ហើយឥឡូវនេះ ការសន្សំប្រាក់គឺមានភាពងាយស្រួលខ្លាំងណាស់ ដោយសារតែមានកម្មវិធីហិរញ្ញវត្ថុជាច្រើនដែលលោកអ្នកអាចប្រើប្រាស់បាន។ លោកអ្នកអាចធ្វើការតាមដានការចំណាយរបស់លោកអ្នកបានយ៉ាងងាយ ហើយរក្សាវាទុកជាហ្វាល់ Excel spreadsheet ដែលលោកអ្នកអាចចូលទៅប្រើប្រាស់បានគ្រប់ទីកន្លែងតាមទូរសព្ទដៃរបស់លោកអ្នក។

3. ចាប់ផ្ដើមអ្វីមួយផ្សេងទៀត

start something on the side

វត្តមានរបស់ប្រព័ន្ធបណ្ដាញសង្គម បានបង្កើតពិភពអាជីវកម្មថ្មីមួយទាំងស្រុង និងផ្ដល់ឱកាសជាច្រើនសម្រាប់ការធ្វើអាជីវកម្ម។ តាមរយៈការលេង Facebook លោកអ្នកអាចតាមដានដឹងបញ្ហា ចំណង់ចំណូលចិត្ត បំណងប្រាថា្ន និងនិន្នាការទិញទំនិញរបស់មិត្តភក្តិរបស់លោកអ្នក។ ការវិភាគល្អិតល្អន់លើអ្វីដែលលោកអ្នកមើលឃើញពីការបង្ហោះថ្មីៗនៅលើ Facebook លោកអ្នកអាចលក់ផលិតផល ឬសេវាកម្មដើម្បីដោះស្រាយបញ្ហា និងកែលម្អជីវិតរបស់ពួកគេឱ្យកាន់តែល្អប្រសើរឡើងបាន។

ឱកាសទាំងនេះមិនមែនមានតែនៅលើអ៊ីនធឺណិតនោះទេ លោកអ្នកក៏អាចរៀនសូត្រពីសាលារៀន ក៏ដូចជា ស្វែងរកការងារនៅកន្លែងណាមួយដែលសមស្របជាមួយនឹងកាលវិភាគរបស់លោកអ្នកបាន ផងដែរ។

4. រក្សា (ក្រេឌីត) ឱ្យល្អ

stay credit

ពិន្ទុក្រេឌីតរបស់លោកអ្នកកាន់តែល្អ លោកអ្នកក៏អាចមានឱកាសខ្ពស់ក្នុងការទទួលបានការអនុញ្ញាតសម្រាប់ការខ្ចីប្រាក់កម្ចីបានងាយផងដែរ។ ពិន្ទុក្រេឌីតល្អគឺជាចំណុចដែលលោកអ្នកគួរតែរក្សាឲ្យបានល្អប្រសើរជានិច្ច នៅពេលលោកអ្នកមានគម្រោងខ្ចីប្រាក់ពីធនាគារដើម្បីទិញរថយន្ត ឬកម្ចីបន្តការសិក្សារបស់លោកអ្នក។

ចំណុចដែលអាចប៉ះពាល់អវិជ្ជមានទៅលើពិន្ទុក្រេឌីតរបស់លោកអ្នក រួមមាន ការមិនសងប្រាក់កម្ចីទាន់ពេលវេលា និងការមិនបង់វិក្កយបត្រប័ណ្ណឥណទានរបស់លោកអ្នកជាដើម។ ដូច្នេះមិនគួរធ្វើការចាយវាយតាមប័ណ្ណឥណទានឱ្យហួសពីសមត្ថភាពដែលលោកអ្នកអាចសងឡើយ។ ដើម្បីរក្សាក្រេឌីតឲ្យល្អប្រសើរគឺត្រូវមានសេរីភាពហិរញ្ញវត្ថុ។

5. ប្ដូរមកទិញធានារ៉ាប់រងអាយុជីវិតមានកាលកំណត់

switch to term life insurance

ការមានធានារ៉ាប់រងអាយុជីវិតគឺជាការសំខាន់ណាស់ ប៉ុន្តែប្រសិនបើលោកអ្នកយល់ឃើញថាបុព្វលាភប្រចាំខែដែលលោកអ្នកត្រូវបង់គឺមានចំនួនច្រើនពេក លោកអ្នកអាចប្ដូរមកប្រើគម្រោងធានារ៉ាប់រងអាយុជីវិតមានកាលកំណត់វិញម្ដង។ គម្រោងធានារ៉ាប់រងអាយុជីវិតមានកាលកំណតផ្ដល់ជូននូវការធានារ៉ាប់រងអាយុជីវិតក្នុងតម្លៃទាប ហើយគម្រោងនេះក៏ផ្ដល់ជូនលោកអ្នកនូវការធានាការពារសម្រាប់ជម្រើសរយៈពេលជាក់លាក់ ដូចជា រយៈពេល 10 ឬ 15 ឆ្នាំផងដែរ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)