រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ជំនឿដ៏ធំបំផុតទាំង 5 អំពីធានារ៉ាប់រងអាយុជីវិត

Happy and healthy family

មានទស្សនៈខុសឆ្គងជាច្រើនអំពីការធានារ៉ាប់រងអាយុជីវិត ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យមនុស្សជាច្រើនគេចវេសពីការទិញធានារ៉ាប់រងអាយុជីវិតសម្រាប់ខ្លួនពួកគេ ឬសមាជិកគ្រួសាររបស់ខ្លួន។ ការសន្និដ្ឋានបែបនេះបានរារាំងមិនឱ្យមនុស្សជាច្រើនទិញធានារ៉ាប់រង ដែលវាអាចជាសំណាញ់ការពារសុវត្ថិភាពដ៏មានតម្លៃសម្រាប់ពួកគេ និងមនុស្សជាទីស្រលាញ់របស់ខ្លួន។ យើងសូមបង្ហាញថាជំនឿខុសឆ្គងទូទៅបំផុតទាំង 5 អំពីធានារ៉ាប់រងអាយុជីវិតនោះគឺជាការខុសឆ្គង ដើម្បីជួយឱ្យលោកអ្នកយល់ដឹងកាន់តែច្បាស់លាស់អំពីធានារ៉ាប់រងអាយុជីវិត។

1. ធានារ៉ាប់រងអាយុជីវិត​មានតម្លៃថ្លៃ

យុវជនសម័យថ្មី​ មាននិន្នាការប៉ាន់ស្មានខ្ពស់ជ្រុលអំពីថ្លៃចំណាយនៃប័ណ្ណសន្យារ៉ាប់រង។ ដោយគ្រាន់តែធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិតបន្តិចបន្តួច លោកអ្នកនឹងអាចទទួលបានសម្រង់តម្លៃ និងអាចប្រៀបធៀបបុព្វលាភដែលត្រូវជាមួយនឹងថវិការបស់លោកអ្នក។ តើមានអ្វី បន្ថែម លោកអ្នកអាចទិញប័ណ្ណសន្យារ៉ាប់រងមានកាលកំណត់តាមអ៊ីនធឺណិតក្នុងតម្លៃទាប​។

2. មានជម្រើសច្រើនពេក

Family Trip

ខណៈដែលជាការពិតដែលថាយើងមានជម្រើសជាច្រើនក្នុងការជ្រើសរើសនៅពេលចង់ទិញធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទាំងនោះបានបែងចែកទៅតាមលទ្ធភាពចំណាយ និងតម្រូវការរបស់លោកអ្នក។ សម្រាប់មនុស្សភាគច្រើន ប័ណ្ណសន្យារ៉ាប់រងមានកាលកំណត់អាចជាជម្រើសដ៏ល្អបំផុត ដោយសារតែធានារ៉ាប់រងប្រភេទនេះផ្ដល់នូវការការពារដោយសាមញ្ញ តាមតម្រូវការ និងមានការចំណាយតិច។

3. យុវវ័យមិនត្រូវការធានារ៉ាប់រងអាយុជីវិតឡើយ

young people

ការដែលលោកអ្នកនៅវ័យក្មេង មិនមានន័យថាលោកអ្នកនឹងមិនមានឧបត្តិហេតុណាមួយឡើយ។ ធានារ៉ាប់រងអាយុជីវិតផ្ដល់ជូនលោកអ្នកនូវការធានាការពារពីជំងឺធ្ងន់ធ្ងរ ពិការភាពដែលអាចកើតឡើង និងសូម្បីតែការស្លាប់ដោយសារតែគ្រោះថ្នាក់ផងដែរ។ ហេតុផលផ្សេងទៀតដែលជាមូលហេតុអ្នកគ្រប់គ្នាគួរពិចារណាអំពីការធានារ៉ាប់រងអាយុជីវិតពេញមួយជីវិត ឬមានកាលកំណត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះប័ណ្ណសន្យារ៉ាប់រងនឹងមានតម្លៃកាន់តែថ្លៃនៅពេលលោកអ្នកមានវ័យកាន់តែចាស់ ដោយសារតែលោកអ្នកទំនងជាអាចមានបញ្ហាសុខភាពច្រើន។ ដូច្នេះសូមការពារសុវត្ថិភាពរបស់ខ្លួនទាន់លោកអ្នកនៅមានវ័យក្មេង មានភាពមាំទាំ និងមានសុខភាពល្អ។

4. ការសន្សំប្រាក់គឺល្អប្រសើរជាងការទិញធានារ៉ាប់រង

its better

ប្រាកដណាស់ដែលថាការសន្សំប្រាក់គឺពិតជាមានសារៈសំខាន់ ប៉ុន្តែលោកអ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសន្សំប្រាក់ឱ្យគ្រប់ចំនួនសម្រាប់ការព្យាបាលជំងឺឡើយ ប្រសិនបើលោកអ្នកមានជំងឺធ្ងន់ធ្ងរនៅពេលដល់វ័យជាង 30 ឆ្នាំ ឧទាហរណ៍។ ជម្រើសល្អបំផុតគឺប័ណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់ ប្រសិនបើលោកអ្នកចង់បានប័ណ្ណសន្យាធានារ៉ា់ប់រងដែលមានតម្លៃទាបដែលនៅតែអាចផ្ដល់ការការពារគ្រប់គ្រាន់ដល់លោកអ្នក។ លើសពីនេះទៅទៀត លោកអ្នកមិនអាចដឹងមុនបានឡើយថាលោកអ្នកអាចនឹងចាយប្រាក់សន្សំរបស់លោកអ្នកអស់ទៅលើតម្រូវការផ្សេងទៀត ដូចជា ការធ្វើដំណើរកម្សាន្ត ការទិញរថយន្តថ្មី ឬសូម្បីតែការរៀបអាពាហ៍ពិពាហ៍ផងដែរ។

5. អត្ថប្រយោជន៍ធានារ៉ាប់រងបុគ្គលិករបស់លោកអ្នកគឺមានចំនួនគ្រប់គ្រាន់

your employee

លុះត្រាតែលោកអ្នករំពឹងថានឹងធ្វើការងារនៅក្រុមហ៊ុនដដែលសម្រាប់រយៈពេលនៅសេសសល់នៅក្នុងជីវិតរបស់លោកអ្នក បើមិនដូច្នោះទេការគិតនេះគឺមិនប្រាកដប្រជាខ្លាំងណាស់។ លោកអ្នកនឹងធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះភ្លាមៗនៅពេលលោកអ្នកឈប់ធ្វើការងារ ឬបាត់បង់ការងារ។
ការបង់ថ្លៃធានារ៉ាប់រងអាយុជីវិតបុគ្គលិករបស់លោកអ្នក ក៏អាចមានចំនួនតិចតួចខ្លាំងផងដែរ។ ចំនួននោះក៏ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់គ្រួសាររបស់លោកអ្នកឡើយនៅពេលដែលលោកអ្នកលែងនៅក្បែរពួកគេដើម្បីផ្គត់ផ្គង់ដល់ពួកគេតទៅនោះ។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!


ត្រូវការជំនួយ?
ទូរស័ព្ទមកកាន់ 1800 211 211 (ឥតគិតថ្លៃ)