រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

3 ចំនុច ដើម្បីជ្រើសរើសកញ្ចប់ធានារ៉ាប់រងអាយុជីវិតល្អបំផុតនៅថ្ងៃនេះ

ការជ្រើសរើសកញ្ចប់ធានារ៉ាប់រងត្រឹមត្រូវ អាចជួយបង្កើនគុណតម្លៃរបស់ការធានារ៉ាប់រងអាយុជីវិតឱ្យកាន់តែល្អប្រសើរថែមទៀត។ ប្រសិនបើដូច្នេះ តើមានលក្ខណៈវិនិច្ឆ័យសំខាន់អ្វីខ្លះសម្រាប់ជ្រើសរើសកញ្ចប់ធានារ៉ាប់រងអាយុជីវិតល្អបំផុតនៅថ្ងៃនេះ?

មនុស្សយើងគ្រប់គ្នាសុទ្ធតែចង់ទិញផលិតផលដែលល្អបំផុត មិនថាត្រូវចំណាយប្រាក់ប៉ុន្មាននោះទេ។ សម្រាប់ផលិតផលទូទៅ គឺមានលក្ខណៈបច្ចេកទេស និងតម្លៃគ្រប់គ្រាន់ និងច្បាស់លាស់សម្រាប់ការសម្រេចជ្រើសរើសផលិតផលដែលមានគុណភាពល្អ។ ប៉ុន្តែសម្រាប់ការធានារ៉ាប់រងអាយុជីវិតវិញ គឺខុសគ្នាដាច់តែម្ដង ពីព្រោះជាទូទៅ យើងមិនអាចយកតម្លៃ និងគុណតម្លៃរបស់ផលិតផលធានារ៉ាប់រងគិតជាបរិមាណបាននោះទេ ប៉ុន្តែត្រូវអាស្រ័យទៅលើប័ណ្ណសន្យារ៉ាប់រងនីមួយៗ ដែលបានកែតម្រូវទៅតាម ប្រធានបទជាក់លាក់នីមួយៗ។

ផលិតផលធានារ៉ាប់រងអាយុជីវិតល្អបំផុត គឺជាផលិតផលដែលបំពេញតាមតម្រូវការ និងលក្ខខណ្ឌរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រងនៅពេលទិញផលិតផលធានារ៉ាប់រង។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែអាចជ្រើសរើសធានារ៉ាប់រងអាយុជីវិតល្អបំផុត និងដ៏ល្បីឈ្មោះដែលមានផ្ដល់ជូននៅលើទីផ្សារនាពេលបច្ចុប្បន្នដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាមូលដ្ឋានមួយចំនួន។

 

លក្ខណៈវិនិច្ឆ័យគន្លឹះទាំង 3 សម្រាប់ជ្រើសរើសកញ្ចប់ធានារ៉ាប់រងអាយុជីវិតល្អបំផុតនាពេលបច្ចុប្បន្ន៖

1. ធានារ៉ាប់រងដែលមានអត្ថប្រយោជន៍អាចបំពេញតាមតម្រូវការរបស់អតិថិជន

គោលដៅចុងក្រោយរបស់មនុស្សគ្រប់គ្នានៅពេលទិញធានារ៉ាប់រងអាយុជីវិត គឺដើម្បីបម្រុងទុក
ហិរញ្ញវត្ថុសម្រាប់អនាគត ពោលគឺមិនមែនសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ននោះទេ។ ប៉ុន្តែដោយសារតែជីវិតរបស់មនុស្សយើងម្នាក់ៗគឺមានឡើងមានចុះ ហើយមានរឿងជាច្រើនដែលយើងមិននឹកស្មានដល់ និងខុសពីការរំពឹងរបស់យើង ដូច្នេះអ្នកចង់បានធានារ៉ាប់រងណាដែលទូទាត់ជូនប្រាក់អត្ថប្រយោជន៍គ្រប់ចំនួន និងទាន់ពេលវេលានៅពេលដែលមានរឿងបែបនេះកើតឡើង។ អាស្រ័យហេតុនេះ ការវិភាគតម្រូវការ និងការយល់ដឹងអំពីអត្ថប្រយោជន៍របស់គម្រោងចម្បងនីមួយៗ ក៏ដូចជាអត្ថប្រយោជន៍បន្ថែមរបស់គម្រោង គឺជាបុរេលក្ខខណ្ឌសម្រាប់អ្នកក្នុងការជ្រើសរើសកញ្ចប់ធានារ៉ាប់រងដែលល្អបំផុត។

គម្រោងធានារ៉ាប់រងអាយុជីវិតចម្បង ជាធម្មតា មានអត្ថប្រយោជន៍ចំនួន 4 យ៉ាង រួមមាន អត្ថប្រយោជន៍សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ អត្ថប្រយោជន៍ពេលទទួលមរណភាព និងអត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់។ លើសពីនេះទៀត តាមរយៈគម្រោងជាក់លាក់នីមួយៗ មានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន ឧទាហរណ៍ គម្រោងធានារ៉ាប់រងសម្រាប់បុត្រធីតា នឹងផ្តល់នូវអត្ថប្រយោជន៍អប់រំកាន់តែល្អប្រសើរ គម្រោងចូលនិវត្តន៍នឹងផ្តល់អត្ថប្រយោជន៍ចូលនិវត្តន៍កាន់តែល្អប្រសើរ គម្រោងធានារ៉ាប់រងផ្សារភ្ជាប់នឹងការវិនិយោគ នឹងផ្តល់ទាំងការការពារ និងឱកាស
វិនិយោគជាច្រើនដើម្បីទទួលបានប្រាក់ចំណេញ ។ល។ តាមរយៈគម្រោងសំខាន់ៗនីមួយៗ អ្នកអាចទិញអត្ថប្រយោជន៍បន្ថែមដើម្បីបង្កើនអត្ថប្រយោជន៍ ឬផ្តល់ការការពារបន្ថែមដល់អ្នក ដូចជា អត្ថប្រយោជន៍ បន្ថែមសម្រាប់ការថែរក្សាសុខភាពគ្រប់ជ្រុងជ្រោយ អត្ថប្រយោជន៍បន្ថែមពេលមានគ្រោះថ្នាក់ អត្ថប្រយោជន៍ បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រង ។ល។

ហេតុដូច្នេះ ជាកត្តាសំខាន់ដែលត្រូវកំណត់ថាតើហានិភ័យអ្វីខ្លះនៅក្នុងជីវិតដែលត្រូវធានារ៉ាប់រងដោយ ការផ្ដល់ហិរញ្ញវត្ថុ និងហានិភ័យអ្វីដែលអ្នកព្រួយបារម្ភខ្លាំងបំផុត គោលបំណងប្រើប្រាស់អត្ថប្រយោជន៍ធានារ៉ាប់រងនាពេលអនាគត អ្នកដែលជាសហធានារ៉ាប់រងនៅក្នុងប័ណ្ណសន្យារ៉ាប់រង និងថាតើមានជំងឺប៉ុន្មានមុខដែលអ្នកចង់ទទួលបានការធានារ៉ាប់រង ។ល។

សម្រាប់ផលិតផលធានារ៉ាប់រងដូចគ្នា ប៉ុន្តែកម្មវត្ថុនីមួយៗមានតម្រូវការផ្សេងៗគ្នា ប័ណ្ណសន្យារ៉ាប់រងខុសគ្នានឹងសម្រួលតាមតម្រូវការជាក់ស្ដែង។ អាស្រ័យហេតុនេះ កាលណាអ្នកចែករំលែកព័ត៌មានកាន់តែលម្អិតពីតម្រូវការផ្ទាល់ខ្លួនរបស់អ្នក នោះនឹងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកពិគ្រោះយោបល់នៅក្នុងការរៀបចំកញ្ចប់ធានារ៉ាប់រងដែលមានអត្ថប្រយោជន៍ល្អបំផុត ពោលគឺ ជាផលិតផល ល្អបំផុតសម្រាប់តម្រូវការរបស់អ្នក។

2. បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យសម្រាប់ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក ឬគ្រួសារ

ផលិតផលធានារ៉ាប់រងអាយុជីវិតល្អ មិនប្រាកដថាជាផលិតផលដែលមានបុព្វលាភធានារ៉ាប់រង និង
អត្ថប្រយោជន៍ខ្ពស់នោះទេ ប៉ុន្តែជម្រើសទីមួយ ត្រូវតែជាផលិតផលដែលអាចរក្សាបានជាប់លាប់ល្អនូវគោលបំណងការពាររយៈពេលវែងសម្រាប់សុខភាព រាងកាយ និងអាយុជីវិតពីហានិភ័យ ដែលមិនអាចនឹកស្មានដល់។ ប័ណ្ណសន្យារ៉ាប់រងនេះអាចមានការលំបាកក្នុងការរក្សាឱ្យបានជាប់លាប់ ប្រសិនបើ រយៈពេលនៃការទូទាត់លើកបន្ទាប់ មិនអាចធានាបានដោយសារតែបុព្វលាភធានារ៉ាប់រងមានចំនួនខ្ពស់ខ្លាំងពេក។ ផ្ទុយមកវិញ ប្រសិនបើបុព្វលាភធានារ៉ាប់រងមានចំនួនតិចតួចខ្លាំងពេក នោះក៏មិនអាចមានការគាំទ្រហិរញ្ញវត្ថុល្អបំផុតសម្រាប់ការធានារ៉ាប់រងអាយុជីវិតនោះដែរ។

ហេតុនេះហើយ ដើម្បីចៀសវាងកុំឱ្យមានការលុបចោលប័ណ្ណសន្យារ៉ាប់រងនៅពាក់កណ្ដាលទី នោះគម្រោងធានារ៉ាប់រងត្រូវតែមានបុព្វលាភធានារ៉ាប់រងក្នុងកម្រិតមួយដែលអ្នកអាចមានលទ្ធភាពបង់ ដោយផ្អែកទៅលើលក្ខខណ្ឌហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក។ បុព្វលាភធានារ៉ាប់រងល្អឥតខ្ចោះគឺមានចំនួនប្រមាណចាប់ពី 10 ទៅ 15% នៃប្រាក់ចំណូលសរុបរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង។ អត្រានេះគួរតែមានកំណើនទៅតាមស្ថានភាពហិរញ្ញវត្ថុវិជ្ជមានរបស់អ្នកនាពេលអនាគតដើម្បីអាចឆ្លើយទៅនឹងកំណើនតម្រូវការ សម្រាប់ហេតុការណ៍យថាភាពផ្នែកហិរញ្ញវត្ថុកាន់តែធំរបស់អ្នក។

ដោយសារតែមានភាពបត់បែនខ្ពស់បែបនេះហើយ ទើបអ្នកអាចចូលរួមប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតដែលមានចំនួនបុព្វលាភធានារ៉ាប់រងចាប់ពី 8 លានដុង/ឆ្នាំ 15 លាន/ឆ្នាំ ឬសូម្បីតែ 30 លាន ឬ 50 លាន/ឆ្នាំ ដូច្នេះអ្នកមិនចាំបាច់ត្រូវចំណាយប្រាក់ច្រើនពេកទៅលើការបង់បុព្វលាភនោះទេ។

3. រយៈពេលប័ណ្ណសន្យារ៉ាប់រងគ្រប់គ្រាន់ និងការបង់បុព្វលាភធានារ៉ាប់រងរយៈពេលច្រើនឆ្នាំ

អត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងមិនមែនជាលក្ខណៈវិនិច្ឆ័យតែពីរគត់ ដែលអ្នកត្រូវធ្វើការពិចារណាក្នុងការជ្រើសរើសកញ្ចប់ធានារ៉ាប់រងដ៏ល្អមួយនោះទេ ពោលគឺ នៅមានកត្តាជាច្រើនទៀតដែលអ្នកត្រូវធ្វើការពិចារណា រួមមាន រយៈពេលប័ណ្ណសន្យារ៉ាប់រង និងចំនួនឆ្នាំក្នុងការបង់បុព្វលាភធានារ៉ាប់រង។ លក្ខណៈពិសេសដ៏អស្ចារ្យបំផុតមួយរបស់ធានារ៉ាប់រងអាយុជីវិតនោះគឺ គ្រោងពេលវេលារបស់ធានារ៉ាប់រង ដែលមានន័យថា នៅពេលដែលមានហានិភ័យកើតឡើងចំពោះអ្នក ឬនៅពេលដែលអ្នកត្រូវការប្រាក់ក្នុងចំនួនដ៏ច្រើនដើម្បីសម្រេចឱ្យបានជោគជ័យនូវគោលដៅរបស់អ្នក នោះធានារ៉ាប់រងអាចមានរួចជាស្រេច និងអាចជួយរំលែកបន្ទុកហិរញ្ញវត្ថុរបស់អ្នកបានភាគច្រើនបំផុត។

កញ្ចប់ធានារ៉ាប់រងអាយុជីវិត អាចជួយសម្រេចគោលបំណងនេះបាន លុះត្រាតែប័ណ្ណសន្យារ៉ាប់រង និងចំនួនឆ្នាំបង់បុព្វលាភធានារ៉ាប់រងមានរយៈពេលគ្រប់គ្រាន់។ ជាពិសេស កញ្ចប់ធានារ៉ាប់រងសម្រាប់បុត្រធីតា ដែលមានគោលដៅបូកបង្គរថវិកាសម្រាប់ការសិក្សានៅពេលដែលកូនរបស់អ្នកបន្តការសិក្សានៅមហាវិទ្យាល័យ សិក្សានៅក្រៅប្រទេស ឬកញ្ចប់ធានារ៉ា់ប់រងដែលមានគោលដៅបូកបង្គរប្រាក់សម្រាប់គម្រោងចូលនិវត្តន៍ ដែលអ្នកចាំបាច់ត្រូវតែទិញនៅអាយុមួយដែលសមស្របដើម្បីអាចទទួលបានការទូទាត់ពេញលេញនូវតម្លៃធានារ៉ាប់រង។

តាមរយៈឯកសារផ្សព្វផ្សាយនេះ អ្នកគួរតែមានការយល់ដឹងហើយថា កត្តាដ៏សំខាន់បំផុតនៅពេល ជ្រើសរើសផលិតផលធានារ៉ាប់រងអាយុជីវិតល្អបំផុត គឺការស្វែងយល់អំពីតម្រូវការ គោលដៅ និង
ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។


គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!


គន្លឹះហិរញ្ញវត្ថុ

ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!



ប្រឹក្សាយោបល់ជាមួយយើងខ្ញុំដោយឥតគិតថ្លៃ

តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?