ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តែងតែផ្តោតសំខាន់ទៅលើការផ្ដល់សេវាកម្ម និងបទពិសោធន៍ឲ្យបានល្អបំផុតជូនអតិថិជនរបស់យើង ចាប់ពីជំហានដំបូងរហូតដល់ទទួលបានការការពារពីគម្រោងធានារ៉ាប់រងដែលអតិថិជនយើងជ្រើសរើស។ ដូចនេះ យើងខ្ញុំមានសេចក្តីរីករាយក្នុងការនាំមកជូននូវវិធីបង់បុព្វលាភធានារ៉ាប់រងថ្មី ៣ យ៉ាងដែលមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពជូនអតិថិជនទាំងអស់ដូចខាងក្រោម៖
អតិថិជនអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងដោយគ្រាន់តែសេ្កន QR កូដនៅលើសំណើរសុំការធានារ៉ាប់រងដែលផ្តល់ដោយភ្នាក់ងារធានារ៉ាប់រង ជាមួយជម្រើសដូចជា ABA KHQR, Debit ឬ Credit Card។
នៅរយៈពេល ២១ ថ្ងៃមុនដល់កាលកំណត់បង់បុព្វលាភធានារ៉ាប់រង អតិថិជននឹងទទួលបានសារ SMS (ដែលមានសុពលភាព ៥១ ថ្ងៃ) ដែលក្នុងនោះនឹងមានតំណរភា្ជប់ ដែលអតិថិជនអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងបានជាមួយជម្រើសដូចជា ABA KHQR, Debit ឬ Credit Card។
អតិថិជនទាំងអស់អាចធ្វើការបង់បុព្វលាភធានារ៉ាប់រងដោយចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធ្វើការបង់បុព្វលាភតាមរយៈតំណរភ្ជាប់ខាងក្រោមជាមួយជម្រើសដូចជា ABA KHQR, Debit/Credit Card។
សម្រាប់ព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោម។ ប្រសិនបើលោកអ្នកមានសំណួរ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារធានារ៉ាប់រងរបស់លោកអ្នក ឬទូរស័ព្ទមកកាន់ 1800 211 211 (ដោយឥតគិតថ្លៃ) ។
សូមអរគុណ!!!
ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់
manulife.com.kh/km/contact-us.html ឬទាក់ទងមកកាន់ 1800 211 211 (ដោយឥតគិតថ្លៃ)