រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

Manulife នាំមកជូននូវផលិតផលថ្មី​ Manulife First ​- ជំហានដំបូងទៅកាន់សេរីភាពហិរញ្ញវត្ថុ  

រាជធានីភ្នំពេញ​ ថ្ងៃទី ០៩ ខែ​មិថុនា ឆ្នាំ ២០២៣​

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែល​ជាក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​​អាយុជីវិតលំដាប់​អន្តរ​ជាតិដំបូងបង្អស់​នៅកម្ពុជា សូមណែនាំ​ផលិតផលថ្មី​ឈ្មោះ​ Manulife First ដើម្បីជួយសម្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុឲ្យ​កាន់តែរឹងមាំ និងប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានតម្រូវការការពារ​រយៈពេលខ្លី។ ការប្រកាសជាផ្លូវការនេះក៏មានការចូលរួមពីនិយ័តករធានារ៉ាប់រងកម្ពុជា ថ្នាក់ដឹកនាំមកពីធនាគារដៃគូដែល​រួមមាន ធនាគារ ABA ធនាគារ ស្ថាបនា ធនាគារ FTB, J-Trust Royal និង CIMB ដែលជានិច្ចជាកាលតែងតែជួយជ្រោមជ្រែង គាំទ្រ និងផ្តល់ទំនុកចិត្ត​ដល់ក្រុមហ៊ុនក្នុងបេសកកម្មជួយផ្តល់ការការពារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ធនាគារឈានមុខទាំង ៥ នេះផងដែរ។\

                    គួរបញ្ជាក់ផងដែរថា គម្រោង Manulife First ត្រូវបានសម្រិតសម្រាងបង្កើតឡើងស្របតាមតម្រូវការ​របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលកំពុងស្វែងរកផលិតផលធានារ៉ាប់រងអាយុជីវិតបែបសាមញ្ញបំផុតពោលគឺ ការសន្សំមាន​រយៈពេលខ្លី ទំហំការពារខ្ពស់ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់​ក្នុងករណីពុំមានគ្រោះអកុសលណាមួយកើតឡើង។​​ ជាមួយ Manulife First អតិថិជននឹងទទួលបានទឹកប្រាក់ធានារ៉ាប់រងរហូតដល់ ១៥០​ ០០០ ដុល្លាអាមេរិក ដែលមានរយៈពេលនៃការការពាររហូតដល់ ៦ ឆ្នាំ ជាមួយការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ​ ហើយមានតម្លៃសមរម្យតិចជាង ៤០០០ រៀលក្នុង ១ ថ្ងៃ។ ពិសេសជាងនេះទៅទៀត អតិថិជន នឹងទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់ (ទឹកប្រាក់សន្សំត្រលប់មកវិញ)​ ចាប់ពី ៦០% នៃបុព្វលាភធានារ៉ាប់រងឆ្នាំទី ១ ពីគម្រោងនេះផងដែរ។ \

លោក​ ចាន់​ រដ្ឋា អគ្គ​នាយក​ប្រតិបត្តិ​ និង​ជានាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននៅតែបន្ត​បេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនក្រុមគ្រួសារកម្ពុជា ហើយការដាក់ចេញនូវផលិតផលថ្មីនេះ ( Manulife First) ពិតជាដើរស្របគ្នាយ៉ាងល្អឥតខ្ចោះក្នុងការជួយយើងឲ្យ​សម្រេចបាននូវបេសកកម្មមួយនេះ។ តាមរយៈផលិតផលថ្មីនេះ​ដែរ ខ្ញុំជឿជាក់​ថាគ្រួសារកម្ពុជាគ្រប់ៗគ្នានឹងទទួលបានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ​មួយសម្រាប់​ខ្លួនឯង និងក្រុមគ្រួសារ។ ផលិតផលថ្មីនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃធានារ៉ាប់រង​ដល់ប្រជាពលរដ្ឋ​ដែលពុំធ្លាប់មានការការពារពីមុនមកទល់តែសោះ»។ ​

គួរបញ្ជាក់ផងដែរថា ​រយៈពេលជិត ១១ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១០​០​ ០០០ ​នាក់កំពុងទទួលបានការការពារហិរញ្ញវត្ថុពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយសំណងជាទឹកប្រាក់​សរុបប្រមាណ ១០ ០០០ ០០០​​ ដុល្លាអាមេរិក ដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមក។ ដោយឡែកក្នុងឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនក៏បានកំពុងផ្តល់អត្ថប្រយោជន៍ដល់កាលកំណត់ជាទឹកប្រាក់​ចំនួនជាង ​១ ០០០​ ០០០ ដុល្លាអាមេរិកជូនដល់អតិថិជននៅកម្ពុជាដែលជាទឹកប្រាក់សន្សំត្រលប់ទៅវិញផងដែរ។​ បច្ចុប្បន្ន ក្រៅពីគម្រោងថ្មី Manulife First នេះ ក្រុមហ៊ុនក៏មានផលិតផលធានារ៉ាប់រងអាយុជីវិតផ្សេងទៀតរួមមានដូចជា គម្រោងសន្សំ គម្រោងសុខភាព គម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្មជាដើម​​៕ 

សម្រាប់ព័ត៌មានបន្ថែម​ពី​​អត្ថ​ប្រយោជន៍​នានារបស់គម្រោងថ្មីនេះ ​សូម​ចូល​ទៅកាន់​គេហទំព័រ

https://www.manulife.com.kh/km/products/life/manulife-first.html

ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់

manulife.com.kh/km/contact-us.html ឬទាក់ទងមកកាន់​ 1800 211 211​ (ដោយឥតគិតថ្លៃ)