ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣
សៀមរាប៖ ក្នុងនាមជាម្ចាស់ឧបត្ថម្ភផ្តាច់មុខគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី ២៨ នៅអង្គរវត្ត ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា សូមអបអរសាទរដល់ការប្រព្រឹត្តទៅដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាដ៏ធំជាងគេប្រចាំឆ្នាំនេះក្រោមប្រធានបទ «រត់ដើម្បីភាពកាន់តែប្រសើរ»។ ការចូលរួមរបស់អ្នករត់ប្រណាំងជាង ១០ ១៥៤ នាក់មកពី ៧៨ ប្រទេសគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការចូលរួមរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាពល្អ ជីវិតកាន់តែសកម្ម និងជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋានផងដែរ។
ក្រៅពីជាម្ចាស់ឧបត្ថម្ភគាំទ្រតាំងពីឆ្នាំ ២០១៤ មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានផ្តួចផ្តើមកម្មវិធីរៃអង្គាសថវិកាក្នុងចំណោមបុគ្គលិករបស់ខ្លួនទូទាំងពិភពលោក ដើម្បីគាំទ្រដល់មន្ទីរពេទ្យ កុមារអង្គរ។ ការចូលរួមចំណែករបស់ មេនូឡាយហ្វ៍ បានជួយផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារ ក៏ដូចជាការគាំទ្រគម្រោងអប់រំសុខភាពសហគមន៍ផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ នេះ ទឹកប្រាក់ជាង ១០០ ០០០ដុល្លារអាមេរិក ត្រូវបានរៃអង្គាស ដែលធ្វើឱ្យថវិកាគាំទ្រសរុបពី មេនូឡាយហ្វ៍ ដល់ មន្ទីរពេទ្យ កុមារអង្គរ មានចំនួនរហូតជាង ៦៥០ ០០០ដុល្លារអាមេរិក ហើយក្នុងនោះ ថវិកាចំនួន ៥៤០ ០០០ដុល្លារអាមេរិកត្រូវបានប្រើប្រាស់សម្រាប់ការពិនិត្យ ព្យាបាល និងថែទាំកុមារចំនួន ១៧ ៤០០នាក់ និងជំនួយទ្រទ្រង់ដល់ការវះកាត់សង្គ្រោះជីវិតកុមារចំនួន ១៣ ០០០ នាក់ផងដែរ។ ក្រៅពីនេះ តាមរយៈគម្រោងអប់រំសុខភាពសហគមន៍ក្នុងឆ្នាំ ២០២២ ដែល មេនូឡាយហ្វ៍ បានគាំទ្រក៏បានជួយប្រជាជនជិត ៥៨ ០០០ នាក់នៅស្រុកក្រឡាញ់ ខេត្តសៀមរាបឱ្យយល់ដឹងពីការថែទាំសុខភាព កាត់បន្ថយជំងឺ និងមរណភាពមាតា និងទារកនៅទីនោះផងដែរ។
លោកស្រី ងឹម ម្តាយរបស់កុមារដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យ កុមារអង្គរ បានថ្លែងអំណរគុណចំពោះថវិកាដែលបានរៃអង្គាសពីព្រឹត្តិការណ៍នេះ ដែលបានផ្តល់ការព្យាបាលដ៏មានគុណភាព និងឥតគិតថ្លៃដល់កូនប្រុសរបស់គាត់ និងកុមារដែលខ្វះខាតផ្សេងទៀត។ លោកស្រីបានបន្តថា៖ «ពេលនោះខ្ញុំភ័យ ភ័យខ្លាចកូនឈឺធ្ងន់ ប៉ុន្តែពេលមកដល់ផ្នែកសង្រ្គោះបន្ទាន់ លោកគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាលកូនខ្ញុំរហូតបានជាសះស្បើយ។ ខ្ញុំសូមឱ្យបន្តមានការឧបត្ថម្ភដល់មន្ទីរពេទ្យ ដើម្បីបន្តផ្តល់ការព្យាបាលដល់កុមារជាច្រើនទៀតដែលកំពុងតែខ្វះខាតដូចខ្ញុំ។»
លោក Phil Witherington អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ី ក៏បានលើកឡើងថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែល មេនូឡាយហ្វ៍ ជាម្ចាស់ឧបត្ថម្ភធំជាងមួយទសវត្សរ៍មកហើយ ក៏ដូចជាដៃគូដ៏យូរអង្វែងគាំទ្រដល់មន្ទីរពេទ្យ កុមារអង្គរ។ ការគាំទ្រព្រឹត្តិការណ៍នេះគឺជាការប្តេជ្ញាចិត្តរបស់ មេនូឡាយហ្វ៍ ក្នុងគោលដៅជួយប្រជាជនកម្ពុជាឱ្យមានទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាជួយដល់កំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងទេសចរណ៍ផងដែរ។ នេះក៏ជាសសរស្តម្ភរបស់បេសកកម្មជាសកល Manulife Impact Agenda របស់យើង ដែលមានគោលដៅចម្បងក្នុងការធ្វើប្រតិបត្តិការអាជីវកម្មកាន់តែប្រសើរឡើងសម្រាប់ពិភពលោកកាន់តែប្រសើរឡើង។ ខ្ញុំក៏សូមអបអរសាទរដល់អ្នករត់ប្រណាំងទាំងអស់ដែលបានចូលរួម ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានបទពិសោធដ៏អស្ចារ្យពីព្រឹត្តិការណ៍នេះ។»
លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានបន្ថែមថា៖ «ភាពជោគជ័យនៅថ្ងៃនេះបានឆ្លុះបញ្ចាំងពីតួនាទីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់បុគ្គលិក អតិថិជន និងប្រជាជនកម្ពុជា ក្នុងការចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងទេសចរណ៍ ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសអ្នកដែលកំពុងរស់នៅ និងប្រកបការងារនៅតំបន់អង្គរ។ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍រត់ប្រណាំងនេះនឹងជោគជ័យជារៀងរាល់ឆ្នាំ ហើយរួមចំណែកដល់ការអភិវឌ្ឍសហគមន៍កម្ពុជាយើងជាបន្តបន្ទាប់ទៀត»។
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងអំណរគុណដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំពោះកិច្ចសហការ និងភាពជាដៃគូយូរអង្វែង ព្រមទាំងការគាំទ្រវិស័យកីឡាមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ។ ឯកឧត្តម ថោង ខុន ក៏បានមានប្រសាសន៍ផងដែរថា «ការសហការរវាងគណៈកម្មការអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Manulife បានចូលរួមលើកកម្ពស់វិស័យកីឡាអូឡាំពិក។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុន Manulife ជាដៃគូដ៏ល្អ និងជាគំរូល្អដល់ក្រុមហ៊ុនផ្សេងទៀតនៅកម្ពុជា ចំពោះការចូលរួមជួយសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម។»
«ភាពសប្បុរស និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Manulife បានជះឥទ្ធិពលវិជ្ជមានដល់ជីវិតកុមាររាប់ម៉ឺននាក់តាមរយៈសេវាកម្ម ការព្យាបាល និងគម្រោងរបស់មន្ទីរពេទ្យ។ យើងមានកិត្តិយសដែលមានក្រុមហ៊ុនដូច មេនូឡាយហ្វ៍ ជាដៃគូ ហើយរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។» នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភក្រ្តា នាយកប្រតិបត្តិ និងអគ្គនាយក មន្ទីរពេទ្យ កុមារ អង្គរ៕
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។