ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅប្រទេសកម្ពុជា មានមោទកភាពក្នុងការប្រកាសខួបគម្រប់ ១០ ឆ្នាំក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៣ ដែលបានឆ្លុះបញ្ចាំងលើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងអនាគតដ៏កាន់តែប្រសើរឡើងសម្រាប់គ្រួសារកម្ពុជា។
ចាប់តាំងពីឆ្នាំ ១៩៩៦ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ក៏ដូចជាអង្គការសប្បុរសធម៌ មន្ទីរពេទ្យតាមអង្គការ និងមន្ទីរពេទ្យនានាផងដែរ។
ក្រោមប្រធានបទ “រត់ដើម្បីភាពកាន់តែប្រសើរ“ នាឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្តេជ្ញាជំរុញ និងបំផុសគំនិតប្រជាជនកម្ពុជាកាន់តែច្រើនឲ្យចូលរួមយុទ្ធនាការដូចខាងក្រោម៖
លោក ចាន់ រដ្ឋា អគ្គនាយក នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ការគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងរយៈពេល ១០ ឆ្នាំកន្លងមកនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់ស្មារតីកីឡាប៉ុណ្ណោះទេ តែថែមទាំងជំរុញឲ្យទម្លាប់រស់នៅប្រកបដោយសុខភាពល្អដល់បុគ្គលម្នាក់ៗផងដែរ។ ជាក់ស្តែង ដូចខ្លួនខ្ញុំផ្ទាល់ ខ្ញុំចាប់ផ្តើមកីឡារត់នេះ ក៏ដោយសារបានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងនេះជាលើកដំបូងកាលពីឆ្នាំ ២០១៤»។
លោកបានបន្ថែមថា៖ “ដោយមានកិច្ចសហការដ៏ល្អជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្រុមហ៊ុនពិតជាបានមើលឃើញថា ព្រឹត្តិការណ៍នេះបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងទេសចរណ៍តាមរយៈអ្នកចូលរួមរាប់ម៉ឺននាក់មកកាន់ខេត្តសៀមរាបជារៀងរាល់ឆ្នាំ ស្របពេលជាមួយគ្នា បានរួមចំណែកជួយអង្គការសប្បុរសធម៌របស់កម្មវិធី ក៏ដូចជាយុទ្ធនាការរៃអង្គាសថវិការបស់ក្រុមហ៊ុនរបស់យើងផងដែរ។ សរុបមក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានមោទកភាពក្នុងនាមជាដៃគូដ៏យូរអង្វែង និងប្រកបដោយទំនុកចិត្តសម្រាប់ព្រឹត្តិការណ៍ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។ សូមចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នាក្រោមយុទន្ធាការ “រត់ដើម្បីភាពកាន់តែប្រសើរ” ។
ការគាំទ្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងព្រឹត្តិការណ៍នេះក៏បានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងសសរស្តមសំខាន់ៗនៃបេសកកម្ម Manulife Impact Agenda របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល ដោយផ្តោតលើការលើកកម្ពស់សុខភាពរាងកាយ និងហិរញ្ញវត្ថុ ក៏ដូចជាជំរុញឱកាសសេដ្ឋកិច្ចប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះមានអត្ថន័យលើសពីការរត់ប្រណាំង។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ “ការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាដៃគូប្រកបដោយទំនុកចិត្តខ្ពស់រយៈពេលមួយទសវត្សរ៍នេះ បានផ្តល់ផលវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនៃទិវារត់ប្រណាំងនេះ រួមមានកំណើនអ្នកចូលរួម កំណើនសេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុក និងការគាំទ្រដល់សហគមន៍ដែលខ្វះខាតជាដើម”។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ ២០២៣ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://www.cambodia-events.org/angkor-half-marathon/
គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅ អង្គវត្ត
(Cambodia Event Organizer)
ទូរស័ព្ទ: 023 213 525 | 015 213 525 | 069 213 525
direct@cambodia-events.org / info@cambodia-events.org
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
កញ្ញា ជា វិជាន
មន្ត្រីគ្រប់គ្រងផ្នែកទំនាក់ទំនង
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
+855-12 244-323
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។