រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្លាស់ប្តូរការិយាល័យសាខាខេត្តព្រះសីហនុ ទៅផ្សារទំនើប ព្រីន ហ័នយូ (ជាន់ទី១)

ខេត្តព្រះសីហនុ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេនៅ​កម្ពុជា បានផ្លាស់ប្តូរ ការិយាល័យសាខាខេត្តព្រះសីហនុ ទៅផ្សារទំនើប ព្រីន ហ័នយូ (ជាន់ទី១) ដើម្បីឆ្លើយតបទៅនឹងកំណើនក្រុមការងាររបស់ខ្លួន ព្រមទាំងដើម្បីជួយកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា។

ការផ្លាស់ប្តូរទីតាំងការិយាល័យថ្មីនេះនឹងជួយឲ្យក្រុមហ៊ុនបន្តពង្រីកវិសាលភាពនៃផលិតផលធានារ៉ាប់រងអាយុជីវិត ក៏ដូចជាសេវាកម្ម​ប្រកបដោយគុណភាពខ្ពស់ជូនដល់ប្រជាជននៅក្នុងខេត្តមួយនេះ។ ការិយាល័យថ្មីនេះក៏នឹងដើរតួនាទីជាមជ្ឈមណ្ឌលបម្រើអតិថិជន ជាការិយាល័យធ្វើការ និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់បុគ្គលិក ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងផងដែរ។

ក្នុងឱកាសនៃការស្វាគមន៍ដល់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង​មកកាន់ការិយាល័យថ្មីនេះ លោក ពន្លឺ តុលា ដែលជានាយកគ្រប់គ្រងនៃនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖

«ការផ្លាស់ប្តូរទីតាំងការិយាល័យថ្មីនេះបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះប្រជាជនកម្ពុជា និងការវិនិយោគនៅក្នុងទីផ្សារកម្ពុជាក្នុងរយៈពេលវែង។ ខ្ញុំជឿជាក់ថា បុគ្គលិកគ្រប់រូបនឹងពេញចិត្តនូវកន្លែងការងារថ្មីនេះ ហើយខ្ញុំសង្ឃឹមថាវានឹងជំរុញឲ្យមាននូវភាពច្នៃប្រឌិតខ្ពស់ កិច្ចសហការគ្នាល្អ ផលិតភាពការងារខ្ពស់ ជាពិសេសជំរុញនូវការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការផ្តល់ជូននូវការការពារហិរញ្ញវត្ថុជូនដល់គ្រួសារកម្ពុជាឲ្យកាន់តែប្រសើរជាមុន។»

ការិយាល័យថ្មីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ សាខាខេត្តព្រះសីហនុ មានទីតាំងនៅនៅផ្សារទំនើប ព្រីន ហ័នយូ (ជាន់ទី១) ដីឡូតិ៍លេខ ៣៨២ វិថី ២ ធ្នូ ភូមិ ៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

សម្រាប់ព័ត៌មានពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖  www.manulife.com.kh/km/products.html.