រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកិច្ចប្រជុំជាយុទ្ធសាស្រ្ត​សម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម​​ MDRT

សៀមរាប​ ថ្ងៃចន្ទ ទី ២១ ខែកុម្ភៈ​ ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំកិច្ចប្រជុំធំប្រចាំឆ្នាំ​ ២០២២ ឈ្មោះ «ថ្ងៃបង្កើនល្បឿន MDRT» ​ដែលជាជំនួបនៃទីប្រឹក្សាធានារ៉ាប់រងឆ្នើមដែលជា​សមាជិកភាពលំដាប់ពិភពលោក MDRT និង COT ទាំងអស់ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តាំងពីឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន​។ កិច្ចប្រជុំនេះក៏មានការចូល​រួមដ៏ខ្ពង់ខ្ពស់ពីគណៈគ្រប់គ្រងប្រតិបត្តិរបស់ក្រុមហ៊ុន និងប្រធានផ្នែកលក់ឆ្នើមមកពីគ្រប់ការិយាល័យសាខាជាច្រើនរូប​ ជាពិសេសគឺវាគ្មិនកិត្តិយសពីក្រៅប្រទេស​ផងដែរ។ 

កម្មវិធីនេះរៀបចំឡើងដើម្បី​រំលឹកពីផែនការយុទ្ធសាស្រ្ត លទ្ធផលរំពឹងទុក និងការបេ្តជ្ញាចិត្ត​របស់ក្រុមហ៊ុនក្នុងការ   ផ្តល់ការការពារអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើនឡើងតាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន។ ការជួបជុំនេះក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនឲ្យសមាជិកភាពលំដាប់ពិភពលោក MDRT, COT​ និង TOT សម្រាប់ឆ្នាំ ២០២៣ តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង ការទទួលស្គាល់ កម្មវិធីលើកទឹកចិត្ត និងកម្មវិធីពិសេសៗជាច្រើន​ទៀត។ 

លើសពីនេះទៀត​ ​កម្មវិធីនេះក៏ត្រូវបានរៀបចំដើម្បីអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមដែលជាសមាជិកភាពលំដាប់ពិភពលោក MDRT ឆ្នាំ​​ ២០២២​ ដែលក្នុងនោះមានដូចជា៖

  • សមាជិកភាព “COT” និង​ “MDRT” ទាំង ​២៥ ​រូប ​ប្រចាំឆ្នាំ ២០២២
  • សមាជិកភាព MDRT រយៈពេល ៥ ឆ្នាំ និង ៦ ឆ្នាំជាប់គ្នាចំនួន ៣ រូប
  • ប្រធានផ្នែកលក់ឆ្នើមដែលបាន​បង្កើតសមាជិកភាព “COT” និង​ “MDRT” ប្រចាំឆ្នាំ ២០២២ ចំនួន ១២ រូប
  • ប្រធានផ្នែកលក់ឆ្នើមដែលជា “TOP MDRT BUILDER” ចំនួន​ ១ រូប និង “COT BUILDER”​​ ចំនួន ១ រូបទៀត 

បន្ថែមពីនេះ ក៏មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ៣ រូប ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុង​វិស័យធានារ៉ាប់រងអាយុជីវិតចូលរួមចែករំលែកនៅក្នុងកម្មវិធី​ផងដែរ ​រួមមាន​៖

  1. លោក Lipson Ooi ជាអ្នកដឹកនាំវ័យក្មេងមួយរូបដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ហើយបានបង្កើតសមាជិក MDRT ចំនួន ១៩៥ រូប COT ចំនួន ១៤ រូប និង TOT ចំនួន ៤ រូប។
  2. អ្នកស្រី Ooi Ai Tee ជាអ្នកដឹកនាំឆ្នើមមួយរូបដែលបានបង្កើតសមាជិក MDRT ចំនួន ៤៣ រូប COT ចំនួន ៤ រូប និង TOT ចំនួន ២ រូប។ ​
  3. អ្នកស្រី Ivy Siah ជាអ្នកដឹកនាំ និងជាទីប្រឹក្សាធានារ៉ាប់រងដ៏ឆ្នើមមួយរូប​ដែលបានជាប់ជាសមាជិក​ MDRT ចំនួន ៤ ដង​ COT ​២ ដង និង TOT នៅក្នុងឆ្នាំ ២០២២។ អ្នកស្រីក៏បានបង្កើតសមាជិក MDRT ចំនួន ៤៣ រូប COT ៣ រូប និង TOT ចំនួន ១ រូបផងដែរ។

គួរបញ្ជាក់ផងដែរថា Million Dollar Round Table (MDRT)  គឺជា​​សមាគម​​​លំ​ដាប់​ពិ​ភពលោក​មួយសម្រាប់អ្នកឯកទេសផ្នែកហិរញ្ញវត្ថុឯករាជ្យ និងលំដាប់ពិភពលោកតែមួយគត់ដែលបច្ចុប្បន្នមានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៥.០០០ នាក់ជាសមាជិក មកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ៕

ដើម្បីក្លាយជាទីប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់​ https://www.manulife.com.kh/km/careers-with-us/insurance-advisor.html