រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា ប្រកាសលក់ជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនឈ្មោះគម្រោង «Manulife បរិបូរណ៍» ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យាបាលជម្ងឺធ្ងន់ធ្ងរកម្រិតធ្ងន់ និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។ ជាមួយគ្នានេះ ដើម្បីអបអរសាទរនូវការដាក់លក់គម្រាងថ្មីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនការបញ្ចុះតំលៃ ១០% ភ្លាមៗលើបុព្វលាភធានារ៉ាប់រងសរុបគ្រប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រង រួមទាំងឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត ចាប់ពីថ្ងែនេះរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។
គម្រោង «Manulife បរិបូរណ៍» ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែរឹងមំា និងប្រសើរឡើង។ ផលិតផលនេះផ្តល់នូវការការពារពេញលេញដោយរួមបញ្ចូលគ្នារវាង កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ទឹកប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព ក្នុងកញ្ចប់តែមួយជាមួយនឹងតម្លៃដ៏សមរម្យបំផុត ស្របគ្នាជាមួយវិធីបង់បុព្វលាភធានារ៉ាប់រងច្រើនជម្រើសដែលបត់បែនស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា យើងបានប្តេជ្ញាចិត្តក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនគ្រួសារកម្ពុជា ហើយគម្រោង “Manulife បរិបូរណ៍” ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈរបស់យើងចំពោះបេសកកម្មនេះ។» លោកបានបន្តថា៖ «យើងបានដាក់បញ្ចូលគ្នានូវអត្ថប្រយោជន៍ជាច្រើនក្នុងផលិតផល “Manulife បរិបូរណ៍” នេះក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតដ៏ពេញលេញមួយដែលជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យពួកគាត់ផ្តោតលើការព្យាបាលឲ្យបានជាសះស្បើយ ជាជាងបារម្ភពីការចំណាយ។ យើងសង្ឃឹមថា “Manulife បរិបូរណ៍” នឹងផ្តល់ភាពងាយស្រួល ភាពបត់បែន និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ស្របតាមតម្រូវការរបស់ពួកគាត់ ក៏ដូចជាលើកកម្ពស់ទម្លាប់រស់នៅដោយសុខភាពល្អ និងការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានរួចរាល់ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។»
គួរបញ្ជាក់ផងដែរថា រយៈពេលជិត ១០ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាជាង ១១ ម៉ឺនគ្រួសារកំពុងទទួលបានការការពារហិរញ្ញវត្ថុពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាមួយទឹកប្រាក់ធានាសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយសំណងដែលក្រុមហ៊ុនបានផ្តល់ជូនអតិថិជនកន្លងមកមានចំនួនរហូតដល់ជាង ៨.១ លានដុល្លាអាមេរិក បើគិតចាប់តាំងពីឆ្នាំ ២០១២ មកដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបតិ្តការអាជីវកម្ម។ បច្ចុប្បន្នក្រៅពីគម្រោងថ្មី “Manulife បរិបូរណ៍” នេះ ក្រុមហ៊ុនក៏មានផលិតផលធានារ៉ាប់រងអាយុជីវិតផ្សេងទៀតរួមមានដូចជា គម្រោងសន្សំ គម្រោងសុខភាព គម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្មជាដើម៕
សម្រាប់ព័ត៌មានលម្អិតពីអត្ថប្រយោជន៍នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់គេហទំព័រ manulife.com.kh/km/manulife-boribo និងដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ manulife.com.kh/en/contact-us.html ឬទាក់ទងមកលេខទូរស័ព្ទឥតគិតថ្លៃ 1800 211 211