រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ទីប្រឹក្សាធានារ៉ាប់រងឆ្នើម និងជាសមាជិកភាព​ COT ដំបូងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ចូលរួមសន្និបាតអន្តរជាតិ​ «2022 MDRT Annual Meeting» តំណាងប្រទេសកម្ពុជា

សហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia)បានបង្កើតប្រវត្តិសាស្រ្តមួយថ្មីទៀត នៅពាក់កណ្តាលនៃឆ្នាំ ២០២២ នេះ ដោយទីប្រឹក្សាធានារ៉ាប់រងឆ្នើមមួយរូប និងក៏ជាសមាជិកភាពលំដាប់ពិភពលោក COT​ (Court Of the Table) អ្នកស្រី គី រស្មី បាន​ចូលរួមសន្និបាតអន្តរជាតិដ៏ធំប្រចាំឆ្នាំ ២០២២ នេះ «​2022 MDRT Annual Meeting» ​នៅសហរដ្ឋអាមេរិក តំណាងប្រទេសកម្ពុជា ​។  

សន្និបាតអន្តរជាតិប្រចាំឆ្នាំ ២០២២ «​2022 MDRT Annual Meeting» ដែលរៀបចំដោយ​​សមាគម​​​លំ​ដាប់​ពិ​ភពលោក Million Dollar Round Table (MDRT) នេះ​ ​គឺជាវេទិកាប្រមូលផ្តុំដោយវត្តមានអ្នកឯកទេសផ្នែកហិរញ្ញវត្ថុឯករាជ្យ និងនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុនៅទូទាំងពិភពលោកចំនួនជាង ៧២ ប្រទេស ហើយមានតែសមាជិកភាព MDRT COT និង TOT តែប៉ុណ្ណោះដែលត្រូវបានអញ្ជើញឲ្យចូលរួម​។​​

អ្នកស្រី គី រស្មី បានបង្ហាញចំណាប់អារម្មណ៍ថា៖

«​នាងខ្ញុំពិតជាមានមោទនភាពជាខ្លាំងសម្រាប់ឱកាសដ៏អស្ចារ្យ​​ពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ហើយរឹតតែ​រំភើបចិត្តនៅពេលដែលការខិតខំប្រឹងប្រែងរបស់ខ្ញុំ​ត្រូវបានក្រុមហ៊ុន​ និងអន្តរជាតិទទួលស្គាល់។ ក្នុងនាមជាទីប្រឹក្សាធានារ៉ាប់រងតំណាងកម្ពុជា កាតព្វកិច្ចដ៏សំខាន់បន្ទាប់គឺ ចែករំលែកចំណេះដឹង គំនិត និងការអភិវឌ្ឍវិជ្ជាជីវៈ​ក្នុងការផ្តល់ប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្តុឆ្ពោះទៅកសាងអនាគត​ដ៏រឹងមាំជូនអតិថិជន ក៏ដូចជាក្រុមគ្រួសារកម្ពុជាជាច្រើនទៀត។»​

លោក ពន្លឺ តុលា នាយកគ្រប់គ្រង​នាយកដ្ឋានផ្នែកលក់ ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា​ មានប្រសាសន៍ថា៖

«នេះ គឺជាមោទនភាពដ៏ធំធេង​សម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាដែលទីប្រឹក្សាធានារ៉ាប់រង​ (សមាជិកភាព COT) មានវត្តមានលើវេទិការអន្តរជាតិនេះ​។​ ទន្ទឹមនឹងនេះ យើងនៅតែបន្តអភិវឌ្ឍ​ធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ និងសក្ដានុពលដើម្បីផ្តល់ជូននូវផលិតផល ក៏ដូចជាសេវាកម្មលំដាប់អន្តរជាតិជូនប្រជាជនកម្ពុជា។​»​

ក្រៅពីនេះ អ្នកស្រី គី រស្មី​ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមទស្សនកិច្ចការិយាល័យស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន​មេនូឡាយហ្វ៍ នៅសហរដ្ឋអាមេរិកដែលមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន​ John Hancock ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី Marianne Harrison អគ្គនាយិកា​ប្រតិបត្តិ (President & CEO, John Hancock) នៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍​ ​ខេមបូឌា​  គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់ដែលមានវត្តមានគម្រប់ ១០ ឆ្នាំនៅ​កម្ពុជា។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន ​មេនូឡាយហ្វ៍ មានសមាជិកលំដាប់អន្តរជាតិ MDRT និង COT ច្រើនជាងគេ ហើយក៏​ជាក្រុមហ៊ុនដំបូងគេដែលមានវត្តមានសមាជិក COT (អ្នកស្រី គី រស្មី) ទៅចូលរួម​សន្និបាតអន្តរជាតិនេះ​​៕

សម្រាប់ព័ត៌មានពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖  www.manulife.com.kh/km/products.html.

ដើម្បីក្លាយជាទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖  www.manulife.com.kh/km/careers-with-us/insurance-advisor.html