រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ ខេមបូឌា រកឃើញប្រធានក្រុមទីប្រឹក្សាធានារ៉ាប់រងឆ្នើម ១២ រូប ពីកម្មវិធី «វាគ្មិនឆ្នើម»

កាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរកឃើញប្រធានក្រុមទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ១២ រូប ដែលបានឆ្លងកាត់គ្រប់វគ្គបណ្តុះបណ្តាលដោយជោគជ័យក្នុងកម្មវិធី «វាគ្មិនឆ្នើម» ។ 

កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលទាំងចំណេះដឹង ទ្រឹស្តី ជំនាញ និងបទពិសោធន៍ទាក់ទងទៅនឹង ការផ្តល់ប្រឹក្សាយោបល់ពីផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយវិជ្ជាជីវៈ យុទ្ធសាស្រ្តផ្នែកលក់ ការស្វែងរកទីប្រឹក្សាធានារ៉ាប់រងដែលមានទេពកោសល្យ​​ការចូលមកក្នុងក្រុម ភាពជាអ្នកដឹកនាំ និងស្មារតីនៃការផ្តល់កម្លាំងចិត្តទៅកាន់ក្រុមការងារទៅវិញទៅមកផងដែរ។​

លើសពីនេះទៀត ទីប្រឹក្សាធានារ៉ាប់រងឆ្នើមដែលក្រុមហ៊ុនទទួលបានទាំង ១២ រូបនេះ នឹងទទួលបាននូវការបណ្តុះបណ្តាល​ពេលរយៈពេល ១ ឆ្នាំពេញពីអ្នកជំនាញ​ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុនដែលរួមមាន វិញ្ញាបនប័ត្រ ប្រាក់ឧបត្ថម្ភ ពានកិត្តិយស ការចូលរួមកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន ឱកាសក្លាយជាវាគ្មិន​ក្នុងកម្មវិធីបណ្តុះបណ្តាលផ្សេងៗរបស់ក្រុមហ៊ុន និងដំណើរកំសាន្តទៅក្នុង​ និងក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថា សមាសភាពទីប្រឹក្សាធានារ៉ាប់រងឆ្នើមទាំង ១២ រូបខាងលើក្នុងកម្មវិធី «វាគ្មិនឆ្នើម» នេះ បានមកពីការជ្រើសរើសយ៉ាងសម្រិតសម្រាំងជាច្រើនដំណាក់កាលរួមមាន ការដាក់ពាក្យចូលរួម ការធ្វើបទសម្ភាស ការមានវត្តមានគ្រប់វគ្គបណ្តុះបណ្តាល និងជាចុងក្រោយគឺជាការប្រកួតធ្វើបទបង្ហាញ និងវេទិកានិយាយជាសាធារណៈ។ នេះពិតជាសបញ្ជាក់ឲ្យឃើញពីសមត្ថភាពរបស់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម ក៏ដូចជាការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍធនធានមនុស្ស​ដើម្បីជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ កាន់តែប្រសើរឡើងជូនប្រជាជនកម្ពុជា​ ក៏ដូចជារួមចំណែកដល់ការរីកលូតលាស់នៃវិស័យធានារ៉ាប់រងនៅកម្ពុជា៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh