ក្រុងសៀមរាប ថ្ងៃសៅរ៍ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំធំ និងប្រកាសបើកជាផ្លូវការ «MDRT ក្លឹបជំនាន់ថ្មី ២០២១ » (Next Million Dollar Round Table Club 2021) ដែលជាកម្មវីធីពិសេស និងលើកដំបូងបង្អស់សម្រាប់ទីប្រឹក្សាធានារ៉ាប់រងដែលជាសមាជិកលំដាប់ពិភពលោក MDRT ទីប្រឹក្សាឆ្នើម (Core Producer) ក៏ដូចជាប្រធានផ្នែកលក់សរុបជាង ២០០ នាក់នៅទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះរៀបចំឡើងដើម្បីបង្ហាញពីផែនការសកម្មភាព និងលទ្ឋផលរំពឹងទុកពីសមាជិកភាពលំដាប់ថ្នាក់អន្តរជាតិ MDRT ឆ្នាំ ២០២១ នេះផងដែរ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានធ្វើការជ្រើសរើសទីប្រឹក្សាជំនាញរបស់ខ្លួនយ៉ាងសម្រិតសម្រាំងដើម្បីក្លាយជាសមាជិករបស់ “Next MDRT Club 2021” នេះ តាមរយៈសមត្ថិភាព និងជំនាញផ្តល់ការប្រឹក្សាយោបល់ដល់អតិថិជនប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌ខ្ពស់របស់ពួកគាត់។ “Next MDRT Club 2021” ក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការត្រៀមខ្លួនរបស់ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនឲ្យឈានដល់សមាជិកភាពលំដាប់ពិភពលោក MDRT, COT និង TOT សម្រាប់ឆ្នាំ 2022 តាមរយៈការបណ្តុះបណ្តាល ការចែករំលែកចំណេះដឹង បទពិសោធន៍ប្រចាំខែ ការទទួលស្គាល់ ការផ្សព្វផ្សាយជាសាធារណៈ កម្មវិធីលើកទឺកចិត្តពិសេសៗជាច្រើន។
នេះជាមោទនភាពរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតទាំងមូលក្នុងប្រទេសកម្ពុជចាដែលមានទីប្រឹក្សាធានារ៉ាប់រងកាន់តែច្រើនឡើងៗទទួលបានការទទួលស្គាល់ថ្នាក់អន្តរជាតិតាមរយៈសមាជិកភាព Million Dollar Round Table (MDRT) នេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន MDRT មានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៥ ០០០ នាក់ដែលជាសមាជិកមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។