រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា បើកដំណើរការកម្មវិធី NEXT Leader​​ (អ្នកដឹកនាំជំនាន់ថ្មី) នៅកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៥ មករា ២០២១ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេ និងផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា បានប្រកាសបើកវគ្គបណ្តុះបណ្ដាលពិសេសឈ្មោះថា «អ្នកដឹកនាំជំនាន់ថ្មី​ ឬ NEXT Leader» ដល់ទីប្រឹក្សាធានារ៉ាប់រងដែលមានបំណងចង់អភិវឌ្ឍន៍ខ្លួនក្នុងនាមជាអ្នកដឹកនាំជំនាន់ថ្មី និងពង្រឹងសហគ្រិនភាពដើម្បីសម្រេចគោលដៅរបស់ខ្លួន។ 

វគ្គបណ្តុះបណ្ដាល NEXT Leader គឺជាកម្មវិធីមួយដែលដើរស្របគ្នាយ៉ាងល្អទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការ «កសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារ​​​​កម្ពុជា» និងក្នុងគោលបំណងអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់ឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យធានារ៉ាប់រងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ កម្មវិធីនេះនឹង​​ផ្តល់ជូននូ​​វ​​​​​​​ការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ ដោយរួមបញ្ចូលនូវស្មារតីនៃសហគ្រិនភាព និងឱកាសធ្វើដំណើរកម្សាន្តដ៏រីករាយទៅប្រទេសនានាផងដែរ។ ​

ទីប្រឹក្សាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងត្រូវឆ្លងកាត់ការជ្រើសរើសដើម្បីអាចចូលរួមវគ្គបណ្តុះបណ្ដាលកម្មវិធី NEXT Leader ហើយចុងបញ្ចប់នឹងទទួលបាននូវចំណេះដឹង ឥរិយាបថ ផ្នត់គំនិត ជំនាញ និងសមត្ថភាព ដើម្បីក្លាយជាអ្នកដឹកនាំទីប្រឹក្សាធានារ៉ាប់រងពេញម៉ោងរបស់ មេនូឡាយហ្វ៍។ ពួកគាត់នឹងត្រូវបានគាំទ្រ និងលើកទឹកចិត្តឱ្យបង្កើត និងជំរុញផ្នែកលក់ប្រកបដោយនិរន្តរ៍ភាព​ដើម្បីបង្កើនប្រាក់ចំណូលនាពេលអនាគត។

លោក Zdenek Rylich នាយកគ្រប់គ្រងនាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «វាជាពេលវេលាដ៏រំភើបមួយសម្រាប់យើងទាំងអស់គ្នាដែលបានបង្កើតឱ្យមានកម្មវិធី មេនូឡាយហ្វ៍ NEXT Leader នេះឡើង។ កម្មវិធីនេះ ផ្តោតលើការអភិវឌ្ឍអ្នកដឹកនាំអាជីពជំនាន់ក្រោយ ដែលនឹងជួយក្រុមហ៊ុន មេនូឡាយហ្វ៍ ពង្រឹងជំហរភាពជាអ្នកដឹកនាំក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ យើងស្វែងរកអ្នកដឹកនាំដែលមានមហិច្ឆិតាខ្ពស់ដែលចង់បង្កើនប្រាក់ចំណូលតាមរយៈការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ កសាងក្រុមការងារផ្ទាល់ខ្លួន និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនទាំងអស់។ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំដែលមានភាពចម្រុះលក្ខណៈសកល និងអាស៊ី ដល់ធនធានមនុស្សក្នុងស្រុក ហើយយើងជឿជាក់ថាកម្មវិធី NEXT Leader នេះនឹងជួយបង្កើនគុណភាពវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងទីផ្សារកម្ពុជាឲ្យកាន់តែប្រសើរឡើង។»

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh