ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ – ក្រុមហ៊ុន មេនូឡាយហ្វ៍ បានប្រកាសចាប់ផ្តើមយុទ្ធនាការឈ្មោះថា “Fuel Up Fridays” ដែលជាគំនិតផ្តួចផ្តើមថ្មីមួយដើម្បីគាំទ្រផ្នែកសុខុមាលភាពបុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក។ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា នេះតទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងកំណត់យកថ្ងៃសុក្រ នៃសប្តាហ៍ទី ២ នៃខែនីមួយៗរហូតដល់ដំណាច់ឆ្នាំនេះក្នុងការបង្កើនសុខុមាលភាពបុគ្គលិកតាមរយៈការចែករំលែកចំណេះដឹងជាមួយក្រុមការងារនៅពេលព្រឹក និងឈប់សម្រាកពេលរសៀល ដើម្បីគាំទ្រទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
លើសពីនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានអនុម័តផ្តល់ជូនថ្ងៃឈប់សម្រាក ៥ ថ្ងៃបន្ថែមដល់បុគ្គលិករបស់ខ្លួនជាង ៣៧ ០០០ នាក់នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២២ ដើម្បីជាការឆ្លើយតប និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបការងាររបស់បុគ្គលិកទាំងអស់ ក្នុងការជួយអតិថិជនក៏ដូចជាប្រជាជនទូទៅឲ្យធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។
លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល មានប្រសាសន៍ថា៖ «នៅពេលដែលយើងកំពុងឆ្លងកាត់ជំងឺរាតត្បាតជាសកល ក្រុមការងាររបស់យើងបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងបំពេញការងារឥតឈប់ឈរក្នុងការគាំទ្រអតិថិជន សហគមន៍ និងក្រុមការងារទៅវិញទៅមក។» លោកបានបន្តថា៖«មានកត្តាជាច្រើនដែលរួមចំណែកក្នុងសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សយើងម្នាក់ៗ ទើបនេះហើយជាមូលហេតុដែលយើងនឹងបន្តអនុវត្តវិធីសាស្រ្តរួមមួយ ដែលផ្តោតសំខាន់លើការជំរុញភាពច្នៃប្រឌិតតាមរយៈការចែករំលែកចំណេះដឹងជាក្រុម និងការបង្កើនសមត្ថភាពតាមរយៈការឈប់សម្រាកពីការងារ។»
ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយគាំទ្រផ្នែកសុខុមាលភាពរបស់បុគ្គលិកនៅទូទាំងពិភពលោក លើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នា និងជំរុញឲ្យមានការចូលរួមជាមួយគ្នា។ ដើមឆ្នាំ ២០២១ នេះ ក្រុមហ៊ុន ក៏បានបើកដំណើរការកម្មវិធីមួយឈ្មោះថា “Elevate” ដែលជាកម្មវិធីប្រមូលផ្តុំដោយសកម្មភាព និងកម្មវិធីអបអរដល់ការរស់នៅប្រកបដោយសុខភាពល្អ ហើយព្រមទាំងកំណត់ថាជា «ថ្ងៃដើម្បីថ្លែងអំណរគុណ» លើកទី ២ ដល់បុគ្គលិកទូទាំងពិភពលោកផងដែរ៕
សម្រាប់ព័ត៌មានបន្ថែមពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ www.manulife.com.kh/km/products.html និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវការ «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។