រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំជំនួបពិសេសរវាងគណៈគ្រប់គ្រងប្រតិបត្តិ និងទីប្រឹក្សាធានារ៉ាប់រងក្នុងកម្មវិធី «CEO Roadshow»

ភ្នំពេញ​ ថ្ងៃសុក្រ ទី ០៣ ខែកញ្ញា ឆ្នាំ ២០២១​ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលដឹកនាំដោយនាយកដ្ឋានផ្នែកលក់​ បានរៀបចំកម្មវិធីជួបជុំពិសេសមួយដែលពុំធ្លាប់មានពីមុនមកតាមប្រព័ន្ធឌីជីថល​ឈ្មោះថា «CEO Roadshow»​​។ កម្មវិធីនេះក៏មានការចូលរួមពីសមាជិកគណ:គ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន និងទីប្រឹក្សាធានារ៉ាប់រងប្រមាណ ៤.០០០ នាក់​ ដែលមកពីបណ្តាការិយាល័យសាខាទាំងអស់នៅទូទាំងប្រទេស។

កម្មវិធី «CEO Roadshow» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការ​លើកទឹកចិត្ត ការគាំទ្រ និងការជួយជ្រោមជ្រែងពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពីគ្រប់នាយកដ្ឋានពាក់ព័ន្ធ​​ ចំពោះទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួនដើម្បីបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនដល់អតិថិជននៅកម្ពុជា​​។

 

ក្នុងនោះផងដែរ លោក Justin Helferich អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា​ លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមកម្មវិធីដ៏ពិសេសនេះជាលើកដំបូងប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ លោកបានបន្ថែមទៀតថា៖ «មិនថានាយកដ្ឋានផ្នែកលក់របស់យើងរីកចម្រើនប៉ុនណាទេ យើងនៅតែបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ផ្តល់បទពិសោធន៍កាន់តែប្រសើរឡើងជូនអតិថិជន​ និងពង្រីកនូវវិសាលភាពរបស់យើងទៅគ្រប់តំបន់​ដែលក្រុមគ្រួសារកម្ពុជាជាច្រើនទៀតសមនឹងទទួលបានការការពារពីការធានារ៉ាប់រងអាយុជីវិត​។»

បន្ថែមពីលើនេះ លោក​ Zdenek Rylich នាយកគ្រប់​គ្រង​​នាយកដ្ឋានផ្នែកលក់ក៏បានបន្តថា៖ «កម្មវិធីនេះពិតជាពិសេស និងគួរឲ្យស្ញប់ស្ញែង​ណាស់។ ទោះបីជាយើងកំពុងតែស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩ ក្តីក៏ក្រុមការងាររបស់យើងនៅតែខិតខំបំពេញការងាររបស់ខ្លួនបានយ៉ាងល្អ ដោយមានការជ្រោមជ្រែង និងគាំទ្រពីនាយកដ្ឋានពាក់ព័ន្ធផ្សេងៗ​ ជាពិសេសពីសំណាក់លោកអគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់ការ​ទូទៅផ្ទាល់តែម្តង។»

 

ក្នុងកម្មវិធីដដែល​ ​លោក ចៅ សម្បត្តិ នាយកគ្រប់​គ្រង​​នាយកដ្ឋានប្រតិបត្តិការ​ លោកស្រី​ កាន់​ ណារ៉ា នាយិកា​គ្រប់​គ្រង​​នាយកដ្ឋាន​​​អតិថិជន និង​ទី​ផ្សារ និងលោកស្រី រស់ ពេជ្រហេមី នាយិកាគ្រប់​គ្រង​​នាយកដ្ឋានបច្ចេកវិទ្យា​ និងឌីជីថល ក៏បានចូលរួម​ធ្វើ​បច្ចុប្បន្នភាពទាក់ទងនឹងកិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុន និងទីប្រឹក្សាធានារ៉ាប់រង ក៏ដូចជាយុទ្ធសាស្រ្តជំរុញផ្នែកលក់ប្រកបដោយ​ប្រសិទ្ធភាព ​និរន្តរភាព​​​ និងរក្សាឲ្យបាននូវគុណភាពសេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនទាំងអស់​របស់ក្រុមហ៊ុន​ផ្ទាល់តែម្តង៕​

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh