រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់ផ្តើមយុទ្ធនាការសប្បុរសធម៌ទូទាំងសកលឆ្នាំ 2021

ទីក្រុង TORONTO ប្រទេសកាណាដា – ដើម្បីចូលរួមគាំទ្រស្មារតីនៃការ​ធ្វើឱ្យជីវិតកាន់តែប្រសើរ​​ក្នុងពេលឈានចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន ​មេនូឡាយហ្វ៍ នឹង​​ផ្តល់ជូន​បុគ្គលិករបស់ខ្លួន​​ចំនួន​ ៣៧ ០០០ នាក់ នៅ​ជុំវិញពិភពលោកនូវ​ទឹក​ប្រាក់​ចំនួន​ ៥០ ដុល្លារ​កាណាដាសម្រាប់ម្នាក់ៗ​​ដើម្បី​ចូលរួមចំណែកក្នុងសកម្មភាព​សប្បុរសធម៌នៅ​ក្នុង​សហគមន៍​រៀងៗខ្លួន។ ចាប់ផ្តើមក្នុងឆ្នាំ ២០២០ យុទ្ធនាការ #ManulifeActofKindness នៅឆ្នាំនេះ និងផ្តល់ឱកាសឱ្យបុគ្គលិក ​មេនូឡាយហ្វ៍ នៅជុំវិញពិភពលោកបន្តសកម្មភាពសង្គមនេះ​។ 

លោក Roy Gori អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល បាន​មាន​ប្រសាន៍ថា៖ «ភាពជោគជ័យរបស់​ក្រុមហ៊ុនគឺអាស្រ័យលើភាពសុខុដុមរមនារបស់​សហគមន៍ដែលយើងរស់នៅ ហើយយើងយល់យ៉ាងច្បាស់ថាគ្រានេះគឺជាពេលវេលាលំបាកមួយសម្រាប់មនុស្សគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍ជាច្រើននៅជុំវិញពិភពលោក។ ​ខ្ញុំជឿជាក់ថា ​​ការរួមគ្នាធ្វើសប្បុរស​ធម៌ ទោះ​បី​​​តិចតួច​ក្តី ​អាចផ្តល់ផលវិជ្ចមាន​​ធំធេង ដូច្នេះហើយទើបយើងរៀបចំឲ្យមានយុទ្ធនាការ #ManulifeActofKindness ម្តងទៀត​​។»

តាមរយៈ ការបង្វែរថវិកា​ពីការប្រារព្ធ​ពិធី និង​អំណោយផ្សេងៗសម្រាប់បុគ្គលិកនាចុងឆ្នាំ ទើប​បុគ្គលិកម្នាក់ៗ​មានឱកាសធ្វើសកម្មភាពសប្បុរសធម៌នៅក្នុងសហគមន៍របស់ពួកគាត់ដ៏មានអត្ថន័យបំផុត​។

​​​ក្រុមហ៊ុនក៏សូម​លើ​ក​ទឹកចិត្តដល់បុគ្គលិកឱ្យ​ចែករំលែកសកម្មភាពសប្បុរសធម៌​របស់ពួកគាត់​នៅ​លើ​បណ្តាញ​សង្គម​ដោយ​ប្រើប្រាស់​​  #ManulifeActofKindness។ រាល់សារដែលបានបង្ហោះ និងរឿងរ៉ាវ​នានា​នឹងត្រូវបាន​ចែករំលែក​នៅ​លើគេហទំព័​រ​ www.manulife.com/actofkindness

ក្រៅពីយុទ្ធនាការនេះ និងស្របគ្នាជាមួយគុណតម្លៃរបស់ មេនូឡាយហ្វ៍ ក្នុងការ​ «ធ្វើរឿងដែលត្រឹមត្រូវ» និង «ចែករំលែកមនុស្សធម៌» ​យើងក៏បានសហការ​ជាមួយអង្គការដែលមានបេសកកម្មដូចគ្នាក្នុងការជួយប្រជាជនទូទៅឱ្យមានសុខភាពល្អ និងជីវិត​ប្រកបដោយសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។ យើងបាន​គាំទ្រដល់​អង្គការទាំងនោះក្នុង​ទម្រង់ជាច្រើនរួមមានទាំងការបរិច្ចាគដោយផ្ទាល់ ការបរិច្ចាគតាមរយៈបុគ្គលិក​ និងការប្រកួតរៃអង្គាសប្រាក់។ ក្នុងឆ្នាំ ២០២០ ការបរិច្ចាគសរុបពីក្រុមហ៊ុន​ផ្ទាល់​មានចំនួនដល់ទៅ ២១ លានដុល្លារ​ ហើយការបរិច្ចាគពីបុគ្គលិកសរុបមានចំនួន ៤.២​ លានដុល្លារផងដែរ។​

ក្រុមហ៊ុនក៏លើកទឹកចិត្ត​ឲ្យបុគ្គលិក​ចូលរួមធ្វើការងារស្ម័គ្រចិត្ត​ដើម្បីបង្កើនឥទ្ធិពលនៃការចូលរួមរបស់យើង ស្របពេលជាមួយគ្នានោះក៏ផ្តល់ឱ្យបុគ្គលិក​នូវឱកាសពង្រឹងជំនាញរបស់ពួកគាត់ ពង្រីកបណ្តាញទំនាក់ទំនងក្នុងសង្គម និងផ្តល់​ឲ្យសហគមន៍​ដែលពួកគាត់ចង់ជួយ​។ បុគ្គលិករបស់ មេនូឡាយហ្វ៍ បានធ្វើការស្ម័គ្រចិត្តចំនួន 31,795 ម៉ោងក្នុងឆ្នាំ ២០២០។​

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh