នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ អ្នកស្រី គី រស្មី ទីប្រឹក្សាធានារ៉ាប់រងឆ្នើមបានក្លាយជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ដំបូងគេបង្អស់ប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដោយចំណាយរយៈពេលត្រឹមតែ ៩៩ ថ្ងៃតែប៉ុណ្ណោះ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យថ្មីមួយនេះដែលអ្នកស្រី គី រស្មី បានបង្កើតភាពជោគជ័យសម្រាប់ខ្លួនឯងផ្ទាល់ សម្រាប់ក្រុមហ៊ុន ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផងដែរ។ នេះក៏បានសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏មុតមាំរបស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការការពារអនាគតហិរញ្ញវត្ថុជូនក្រុមគ្រួសារកម្ពុជា មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
អ្នកស្រី គី រស្មី បានឲ្យដឹងថា អ្នកស្រីនៅតែបន្តពង្រឹងសមត្ថិភាព និងជំនាញរបស់ខ្លួនក្នុងការផ្តល់ប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈទាក់ទងនឹងដំណោះស្រាយការពារអនាគតហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ដែលរួមមាននូវគម្រោងសន្សំ និងការពារ ក៏ដូចជាកញ្ចប់សេវាកម្មផ្សេងៗទៀត ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍។ អ្នកស្រីក៏បានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំនឹងខំប្រឹងបន្តទៀតដើម្បីក្លាយជាសមាជិកលំដាប់ពិភពលោក Court of the Table (COT) ឬ Top of the Table (TOT) នៅពេលខាងមុខ»។
គួរបញ្ជាក់ផងដែរថា Million Dollar Round Table (MDRT) គឺជាសមាគមលំដាប់ពិភពលោកមួយសម្រាប់អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ ឯករាជ្យ និងលំដាប់ពិភពលោកតែមួយគត់ដែលបច្ចុប្បន្នមានអ្នកឯកទេសនាំមុខគេក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុជាង ៦៦.៥០០ នាក់ជាសមាជិក។ សមាជិកទាំងអស់នៃសមាគមនេះ គឺមកពីបណ្តាក្រុមហ៊ុនអន្តរជាតិជាង ៥០០ ក្រុមហ៊ុន និងមកពី ៧២ ប្រទេសរួមទាំងប្រទេសកម្ពុជាផងដែរ។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។