រាជធានីភ្នំពេញ,ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ – ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅក្នុងកម្ពុជានិងធនាគារស្ថាបនាដែលជាធនាគារឈានមុខគេមួយធ្វើការប្រកាសជាផ្លូវការពីភាពជាដៃគូក្នុងការបង់បុព្វលាភ រ៉ាប់រងតាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់គ្រប់ពេលដោយឥតគិតថ្លៃ តាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។
ក្រុមហ៊ុនមេនូឡាយហ្វ៍និងធនាគារស្ថាបនាបានចាប់ជាដៃគូក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត កាលពីឆ្នាំ ២០១៨ ហើយកិច្ច សហការ ដែលប្រកាសថ្ងៃនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព ដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជនកាន់តែល្អប្រសើរតាមរយៈបច្ចេកវិជ្ជា ឌីជីថលហើយសមិទ្ធផលដែលយើងកំពុងប្រកាសជាមួយធនាគារស្ថាបនាថ្ងៃនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យ របស់យើង។ ខ្ញុំពិតជា មានមោទនភាពណាស់ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារ ស្ថាបនា ដោយ ផ្តល់នូវបទពិសោធន៍នៃការទូទាត់បុព្វលាភរ៉ាប់រងដោយមិនប្រើសាច់ប្រាក់ដល់អតិថិជនរបស់ យើងទូទាំងប្រទេសដែលចង់បង់ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។
លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរថា៖ «ធនាគារស្ថាបនាផ្តោតសំខាន់លើការលើក កម្ពស់ផ្នែកឌីជីថលរបស់អតិថិជនដោយផ្តល់ជូនពួកគាត់នូវជម្រើសដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែម ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលរបស់យើងតាមរយៈកម្មវិធី ទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរជូនអតិថិជនរបស់យើង»។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ លោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា តាមរយៈលេខទូរស័ព្ទ 1800-211-211 (ឥតគិតថ្លៃ)ឬធនាគារ សា្ថបនា តាមរយៈលេខទូរស័ព្ទ 023/081 999 010។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។