ដើម្បីបន្តការជួយការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ នៅកម្ពុជា ក៏ដូចជាគាំទ្រដល់ក្រុមគ្រូពេទ្យជួរមុខ នៅព្រឹកថ្ងៃទី ២៦ ខែមីនានេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចែកជូនម៉ាសចំនួន ៥ ០០០ ម៉ាស ព្រមទាំងទឹកលាងដៃកម្ចាត់មេរោគចំនួន ៦០០ ដបដល់មន្ទីរពេទ្យកុមារជាតិ។ សូមថែរក្សាសុខភាពរបស់លោកអ្នក និងសូមជូនពរឱ្យលោកអ្នកជួបប្រទះតែសុខសុវត្ថិភាព!
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។