ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅកម្ពុជា បានឈ្នះពានរង្វាន់អន្តរជាតិក្នុងនាមជា «ស្ថាប័នការងារឈានមុខគេនៅអាស៊ី» ពីស្ថាប័ន Asia Corporate Excellence & Sustainability (ACES) កាលពីពេលថ្មីៗនេះ។ នេះគឺជាឆ្នាំទី ២ ហើយដែលក្រុមហ៊ុនត្រូវបានទទួលស្គាល់ក្នុងកម្មវិធីពានរង្វាន់លំដាប់អន្តរជាតិនេះបន្ទាប់ពីបានឈ្នះពានរង្វាន់ «ក្រុមហ៊ុនឈានមុខប្រចាំតំបន់អាស៊ីក្នុងសកម្មភាពគាំទ្រសហគមន៍» កាលពីឆ្នាំមុន។ មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ៦ នៅអាស៊ី និងជាក្រុមហ៊ុនតែមួយគត់ពីប្រទេសកម្ពុជាដែលទទួលបានពានកិត្តិយសនេះ។
ពានរង្វាន់នេះទទួលស្គាល់ស្ថាប័នដែលប្រកាន់ខ្ជាប់យុទ្ធសាស្រ្តដែលយកបុគ្គលិកជាគោល និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពបុគ្គលិក។ ការទទួលស្គាល់នេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការជួយប្រជាជន ក៏ដូចជាបុគ្គលិកយើងឲ្យធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានឆន្ទៈរួមគ្នាជាសកលក្នុងការទទួលយកភាពចម្រុះដើម្បីបង្កើតបរិយាកាសការងារដែលប្រកបដោយភាពសម្បូរបែបចម្រុះគ្នា និងការរួបរួមគ្នាមួយ ដែលបុគ្គលិកទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យធ្វើការទៅតាមជំនាញរបស់ខ្លួនដោយអស់ពីសមត្ថភាព។ ការធ្វើបែបនេះផ្តល់ឱកាសឲ្យពួកគាត់រីកចម្រើនលូតលាស់ទាំងលើសមត្ថភាពផ្ទាល់ខ្លួន និងវិជ្ជាជីវៈក្នុងការបម្រើអតិថិជន ដៃគូអាជីវកម្ម និងសហគមន៍របស់យើងបានយ៉ាងល្អបំផុត។»
លោកបានបន្ថែមទៀតថា៖ «យើងមានកិត្តិយសណាស់ដែលក្រុមហ៊ុនយើងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ការទទួលស្គាល់នេះនឹងជម្រុញយើងបន្ថែមទៀតក្នុងការបន្តនាំយកនូវបទពិសោធន៍កាន់តែល្អឥតខ្ចោះជូនបុគ្គលិករបស់យើង ដែលជាលទ្ធផលអនុញ្ញាតឲ្យយើងជួយកសាងអនាគតហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ និងល្អប្រសើរជូនអតិថិជន។ យើងជឿជាក់ថា ភាពរីករាយរបស់បុគ្គលិកនឹងនាំមកនូវភាពរីករាយដល់អតិថិជន។»
លោកស្រី Shanggari Balakrishnan អគ្គនាយិកាប្រតិបត្តិរបស់ MORS Group ដែលជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យកចិត្តទុកដាក់ និងទទួលយកនូវរាល់ការបញ្ចេញមតិយោបល់របស់បុគ្គលិក វាយតម្លៃលើការចូលរួមរបស់បុគ្គលិក និងផ្តល់នូវអត្ថប្រយោជន៍ការងារដែលមានការប្រកួតប្រជែង។ យុទ្ធសាស្រ្តនេះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណតម្លៃរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។»
លោក Jayanthi Desan សមាជិកមួយរូបរបស់គណៈកម្មការវាយតម្លៃក្នុងកម្មវិធីពានរង្វាន់ ACES បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្តោតសំខាន់លើការផ្តល់សិទិ្ធស្មើគ្នាក្នុងកន្លែងការងារ ក៏ដូចជាខិតខំប្រឹងប្រែងផ្តល់ការយកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយសកម្មភាពទាំងអស់នេះបានធ្វើឲ្យ មេនូឡាយហ្វ៍ ខេមបូឌា ក្លាយជាសា្ថប័នដែលមានលក្ខណៈពិសេសស័ក្ដិសមនឹងទទួលបានការទទួលស្គាល់នេះ។»
ក្នុងរយៈពេលជាង ៨ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានទទួលពានរង្វាន់កិត្តិយស និងលិខិតសរសើរជាច្រើនទាំងក្នុងនិងក្រៅប្រទេសរួមមាន៖
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។