រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍  ប្រកាសជាផ្លូវការនូវអត្ថប្រយោជន៍បន្ថែមដែលផ្ដល់ជាទឹកប្រាក់សម្រាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ និង“EasyClaims” ដើម្បីជួយឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ – ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាទឹកប្រាក់ថេរប្រចាំថ្ងៃចាប់ពី ១០ ដុល្លារអាមេរិករហូតដល់ ២០០ ដុល្លារអាមេរិកដល់អ្នកដែលត្រូវបានធានាក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ ឬគ្រោះថ្នាក់។

នៅថ្ងៃនេះដែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាក៏បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទាមទារសំណង «EasyClaims» របស់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យស្នើសុំទាមទារសំណងតាមប្រព័ន្ធឌីជីថលគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈទូរស័ព្ទដៃ។

«អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អតិថិជន និងជួយពួកគាត់ពីការបាត់បង់ប្រាក់ចំណូលអំឡុងពេលពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លក្ខណៈពិសេសរបស់អត្ថប្រយោជន៍នេះរួមមាន៖

  • អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃចាប់ពី ១0 ដុល្លារអាមេរិករហូតដល់ ២00 ដុល្លារអាមេរិកក្នុងមួយថ្ងៃ
  • អត្ថប្រយោជន៍សម្រាកនៅបន្ទប់ប្រពោធកម្ម(ICU) ទទួលបានទឹកប្រាក់បន្ថែម ១០០% នៃអត្ថប្រយោជន៍ទឹកប្រាក់ធានារ៉ាប់រងប្រចាំថ្ងៃ
  • ការស្នាក់នៅមន្ទីរពេទ្យយ៉ាងតិច 6 ម៉ោងឡើងទៅ និងរហូតដល់ 20 ថ្ងៃក្នុងការសម្រាកនៅមន្ទីរពេទ្យមួយលើក
  • អត្ថប្រយោជន៍សម្រាកមន្ទីពេទ្យប្រចាំថ្ងៃរបស់អ្នកនឹងមានសុពលភាពភ្លាមៗសម្រាប់ការសម្រាកនៅមន្ទីពេទ្យដោយសារគ្រោះថ្នាក់ និង 45 ថ្ងៃក្រោយសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដោយសារជម្ងឺ។
  • ការការពារទាំងក្នុង និងក្រៅប្រទេស
  • បុព្វលាភធានាធានារ៉ាប់រងមានតម្លៃសមរម្យចាប់ពី 25 ដុល្លារឡើងទៅ

អត្ថប្រយោជន៍បន្ថែមនេះគឺជាដំណោះស្រាយធានារ៉ាប់រងមួយដែលអតិថិជនអាចជ្រើសរើសភ្ជាប់ជាមួយដំណោះស្រាយធានារ៉ាប់រងណាមួយដូចខាងក្រោម៖

  • គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ (សម្រាប់តែអ្នកបង់ប្រាក់តែប៉ុណ្ណោះ)ឬ
  • គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មយ៉ាងមុតមាំមួយដើម្បីជួយអតិថិជនឲ្យធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។» «ចាប់តាំងពីយើងបានឈានចូលក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតមក យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតជាដំណោះស្រាយ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រួសារកម្ពុជា។»

លោកបានបន្ថែមថា៖ «ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការណែនាំជូននូវដំណោះស្រាយឈានមុខគេមួយទៀតនៅលើទីផ្សារដែលមានឈ្មោះថា «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍នេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃដល់អតិថិជនក្នុងពេលសម្រាកនៅមន្ទីរពេទ្យ ហើយអនុញ្ញាតឱ្យពួកគាត់ផ្តោតលើការជាសះស្បើយជាជាងលើការចំណាយ។» លោកបន្តថា៖ «ខ្ញុំក៏មានមោទនភាពផងដែរដែលយើងអាចនាំយកមកក្នុងពេលជាមួយគ្នានូវបទពិសោធន៍នៃការទាមទារសំណងតាមប្រព័ន្ធអេឡិកត្រូនិកដល់អតិថិជននៅកម្ពុជា។ ការផ្តល់

ជូននូវដំណើរការទាមទារសំណងប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជននេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងអាទិភាពយុទ្ធសាស្រ្តរបស់យើងក្នុងការក្លាយជាអ្នកដឹកនាំផ្នែកឌីជីថលនៅក្នុងវិស័យធានារ៉ាប់រង។»

សម្រាប់ព័ត៌មានលម្អិតអំពី «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» និង EasyClaims សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា https://www.manulife.com.kh/ ឬទំនាក់ទំនងមកកាន់ ១៨០០ ២១១ ២១១ (ទូរស័ព្ទឥតគិតថ្លៃ)។

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh