រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មិន​មែន​ធំ​តែ​ក្រុមហ៊ុន​ទេ​ ទឹក​ចិត្ត​សប្បុរស​របស់​ថ្នាក់ដឹកនាំ បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង​គ្រប់​រូប​ក្នុង​ការ​បរិច្ចាគ​ឈាម​ក៏​ល្អ​ប្រពៃ​ដែរ​​

កម្មវិធី​មនុស្ស​ធ​ម៌​ផ្តល់​ឈាមមួយ ​ បាន​រៀ​ប​ចំ​ដោយ​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា នា​ព្រឹក​ថ្ងៃទី​ ១០​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅការិយាល័យស្នាក់ការកណ្តាល និងតាមបណ្តាការិយាល័យសាខារបស់​ក្រុមហ៊ុន​ផ្ទាល់​ដោយ​មានការចូលរួម​ពីថ្នាក់ដឹកនាំ ​ ​បុគ្គលិកគ្រប់ជាន់ថ្នាក់ និងទីប្រឹក្សាធានារ៉ាប់រងរបស់​ក្រុមហ៊ុនដោយមានកិច្ចសហការជាមួយម​ជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម (National Blood Transfusion Centre)។

កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីជាចំណែកមួយជួយដល់សង្គម ពិសេសគ្រួសារកម្ពុជាដែលមានតម្រូវការឈាមបច្ចុប្បន្ន និងអ្នកដែលត្រូវការឈាមបន្ទាន់​ ហើយនេះ​​​ជា​សកម្មភាព​ដ៏​ប្រពៃ​ដែល​​គ្រប់​គ្នា​គួរ​តែ​យក​គម្រូតាម​។

ក្រុមហ៊ុន​ ​មេនូឡាយហ្វ៍ ​ខេមបូឌា www.manulife.com.kh ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់ និងឈានមុខគេនៅកម្ពុជា​អស់​រយៈ​ពេល​ ៨ ​ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​នេះ​មានបេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនប្រជាជនកម្ពុជា​ ហើយក្រុមហ៊ុនក៏តែង​តែចូលរួមសកម្មភាពសង្គមដូចជា ការចែកកង់ និងមួកសុវត្ថិភាព ការបរិច្ចាគថវិកាគាំទ្រមន្ទីរពេទ្យកុមារ​ និង​ការឧបត្ថម្ភធំដល់ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តផងដែរ៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh