ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិ មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានធ្វើសកម្មភាពសង្គមរបស់ខ្លួនជាថ្មីម្ដងទៀត ដែលលើកនេះ ក្រុមហ៊ុនបានចែកកង់ និងមួកសុវត្ថិភាពដល់សិស្សានុសិស្សដែលជួបការខ្វះខាតចំនួន ៥០ នាក់នៅក្នុងសាលាបឋមសិក្សាព្រែកខ្សេវ ស្រុកស្អាង ខេត្តកណ្តាល។
ពិធីប្រគល់កង់ និងមួកសុវត្ថិភាពនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលានេះ ក្នុងបរិវេណសាលាបឋមសិក្សាព្រែកខ្សេវ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងលោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា)។ កម្មវិធីសប្បុរសធម៌នេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរការបើកដំណើរការការិយាល័យសាខាថ្មីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) នៅខេត្តកណ្ដាល។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) បានលើកឡើងថា ក្រុមហ៊ុនតែងតែផ្តល់ការគាំទ្រ និងជួយយ៉ាងពេញទំហឹងទៅដល់សហគមន៍ដែលក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម។ តួយ៉ាង កម្មវិធីនេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបើកការិយាល័យសាខាមួយទៀតនៅក្នុងខេត្តកណ្តាលកាលពីពេលថ្មីៗកន្លងទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានសម្ដែងនូវអារម្មណ៍រំភើប និងសរសើរទឹកចិត្តចំពោះសកម្មភាពសង្គមដ៏គំរូរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា)។ លោកបន្ថែមថា នេះជាវប្បធម៌ចែករំលែកដ៏ល្អរបស់ក្រុមហ៊ុន ក៏ដូចជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្សានុសិស្សផងដែរ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា)បានធ្វើសកម្មភាពសង្គមបែបនេះ។ គិតតាំងពីឆ្នាំ ២០១២ មក ក្រុមហ៊ុនបានចំណាយថវិកាជាង ៣ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់សហគមន៍កម្ពុជារួមមាន៖
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។