កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានកិត្តិយសដែលបានទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការឧបត្ថម្ភរបស់យើងក្នុងកម្មវិធី «ការប្រកួតគម្រោងអាជីវកម្មកម្ពុជាឆ្នាំ ២០២០ » លើកទី ១០ ដែលរៀបចំឡើងដោយ មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានគាំទ្រកម្មវិធីនេះ ចាប់តាំងពីយើងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ មកម្ល៉េះ ក្នុងគោលបំណងចូលរួមលើកកម្ពស់សហគ្រិនភាព និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។