នៅព្រឹកថ្ងៃពុធ ទី ២៥ ខែមីនានេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានធ្វើការចែកជូនទឹកលាងដៃកម្ចាត់មេរោគចំណុះ ១ លីត្រ ចំនួន ៥៥០ ដបជូនដល់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដើម្បីដាក់ឲ្យសាធារណជនប្រើប្រាស់ក្នុងរថយន្តក្រុងសាធារណៈទាំងអស់ (១៨១ គ្រឿង) ក្នុងទីក្រុងភ្នំពេញ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រក្សាការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់សហគមន៍ដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម ហើយយើងនឹងឆ្លងកាត់ពេលវេលាលំបាកនេះជាមួយគ្នា ក្នុងអំឡុងពេលនៃស្ថានភាពវិវឌ្ឍន៍របស់វីរុសកូវីដ ១៩។ សូមមេត្តាថែរក្សាសុខភាព និងសូមឱ្យលោកអ្នកជួបតែសុខសុវត្ថិភាព!
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។