នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រគល់ពានកិត្តិយសជូនដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួនដែលធ្វើឡើងនូវសណ្ឋាគារ Sofitel Phnom Penh Phokeethra សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០១៧។ ក្នុងនោះ ទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ២១ រូបនៃក្រុមហ៊ុននេះបានជាប់ជាសមាជិកនៃ Million Dollar Round Table ដែលជាសមាគមកំពូលលំដាប់ពិភពលោកមួយសម្រាប់បុគ្គលិកឆ្នើមក្នុងវិស័យហិរញ្ញវត្ថុ។
ថ្លែងក្នុងសុន្ទរកថាបើកសន្និសីទសារព័ត៌មាននេះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងមានបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងឆ្នើមជនជាតិខ្មែរជាច្រើនរូបចូលរួមជាមូយក្រុមការងារលំដាប់ពិភពលោករបស់យើង ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍអាជីវកម្មរបស់យើងនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនេះដែលនៅតែជាវិស័យថ្មីមួយនៅកម្ពុជា។ ជាលទ្ធផលនៃការប្តេជ្ញាចិត្ត ចំណង់ចំណូលចិត្ត និងកិច្ចខំប្រឹងប្រែងរបស់ពួកគេក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានការពារអនាគតហិរញ្ញវត្ថុប្រជាជនកម្ពុជាចំនួនជាង ៥៩ ០០០ នាក់នៅទូទាំងប្រទេសជាមួយទឹកប្រាក់ធានាសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក។»
លោកបន្ថែមថា៖ «យើងប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុឱ្យកាន់តែ ប្រសើរជូនដល់ប្រជាជនកម្ពុជា ហើយជាផ្នែកមួយនៃចក្ខុវិស័យនេះ យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់ទីប្រឹក្សា ធានារ៉ាប់រងរបស់យើង។» លោកស្រី ម៉ម ភិរុណ ដែលជាទីប្រឹក្សាឆ្នើមមួយរូប និងជាសមាជិកនៃ MDRT ប្រចាំឆ្នាំ ២០១៦ និង ២០១៧ មានប្រសាសន៍ថា៖ «ការចូលរួមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយដែលខ្ញុំបានធ្វើឡើងក្នុងអាជីពការងាររបស់ខ្ញុំ ព្រោះខ្ញុំអាចអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំផង និងអាចជួយប្រជាជនកម្ពុជាក្នុងការការពារមនុស្សជាទីស្រឡាញ់របស់ពួកគាត់បានទៀតផង។» លោកស្រីបានបញ្ជាក់ថា៖ «ដោយសារតែក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្លាស់ប្តូរជីវិតខ្ញុំ ខ្ញុំនឹងផ្លាស់ប្តូរជីវិតប្រជាជនជាច្រើនផ្សេងទៀតតាមរយៈការផ្តល់ជូនពួកគាត់នូវផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។»