កាលពីថ្ងៃទី ៥ ខែកក្កដា កន្លងទៅនេះក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសជាផ្លូវការនៃការផ្តល់ជូននូវអត្ថប្រយោជន៍ធារារ៉ាប់រងថ្មីមួយដែលផ្តល់ការការពារហិរញ្ញវត្ថុជាមួយចំនួនទឹកប្រាក់ធានារហូតដល់ ១០ ម៉ឺនដុល្លារអាមេរិកទៅលើស្ថានភាពជំងឺធ្ងន់ធ្ងររួមមាន ជំងឺមហារីក និងជំងឺបេះដូងជាដើម ដែលអត្ថប្រយោជន៍នេះនឹងជួយសម្រាលបន្ទុកនៃការចំណាយលើការព្យាបាលដើម្បីឲ្យអ្នកជំងឺអាចផ្តោតសំខាន់លើការព្យាបាលដើម្បីឲ្យជាសះស្បើយ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា មានប្រសាសន៍ថា “អត្រានៃភាពជោគជ័យក្នុងការព្យាបាលជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីក ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលមានកម្រិតខ្ពស់ប្រសិនបើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រូវបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃស្ថានភាពជំងឺ”។
ខណៈពេលដែលតម្លៃនៃការព្យាបាលមានការកើនឡើង យើងសូមផ្តល់ជូនអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងររបស់ក្រុមហ៊ុន មេនូឡាយហ្វ ដើម្បីជួយឲ្យអ្នកជំងឺអាចផ្តោតការយកចិត្តទុកដាក់លើការព្យាបាលជំងឺជាជាងការបារម្ភពីបញ្ហាហិរញ្ញវត្ថុ។
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងររបស់ក្រុមហ៊ុន មេនូឡាយហ្វ នឹងផ្តល់ជូនអតិថិជននូវទឹកប្រាក់ចំនួន ៥០ ភាគរយនៃទឹកប្រាក់ត្រូវបានធានាដែលមានតម្លៃជាសាច់ប្រាក់សរុបរហូតដល់ ២៥ ០០០ ដុល្លារអាមេរិកសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង៕